« ហ្ហឹម!!! » សម្លេងក្រហឹមដើម.ករបស់មនុស្សពីរនាក់ដែលកំពុងតែរមួលខ្លួនចូលគ្នាប្រកៀកស្និតជាប់គ្នាយ៉ាងស្និតស្នាលខណៈដែលភ្លើងតណ្ហាក៏កំពុងតែកើនឡើងតាមលំដាប់ឡើងទៅមិនចុះថយ ។ Jungkook បង្អូសអណ្តាតក្តៅសើចចុះមកលិតក្រឡាស់កញ្ចឹង.កស.ខ្ចីរបស់អ្នកនៅក្រោមទ្រូងទៅវិញទៅមក រួចទើបហួសទៅលិតទងត្រចៀកគេញេញធ្មេញទៅខាំទ្រង់នោះតិចៗ ធ្វើឱ្យនាយតូចកន្ទ្រាក់ខ្លួនអោបខ្នងរបស់ Jungkook កាន់តែណែន បិទភ្នែកងើយ.កបណ្តែតអារម្មណ៍មិនដឹងរវើរវាយទៅដល់ណាខ្លះហើយទេ ។
« Jung... » Tae បង្ហើបបបូរមាត់បង្ហើរសំនៀងហៅឈ្មោះរបស់មនុស្សជាទីស្រឡាញ់ស្រាលៗ ដាស់អារម្មណ៍ត្រេកត្រអាលស្រើបស្រាលរបស់អ្នកម្ខាងទៀតកាន់តែខ្ពស់ឡើងៗ ។ Jungkook ងើបមុខពីចន្លោះ.កនាយតូចបន្តិច រួចទើបអោនទៅបឺតថ្ពាល់ក្រពុំរបស់គេញីញក់ដោយសារតែក្រឺតខ្នាញ់ខ្លាំង ។
« ធ្វើជារបស់យើងណា » Jungkook បន្លឺឡើងតិចៗប្រហើរៗសឹងតែស្តាប់មិនឮ តែដោយសារគម្លៀតពួកគេនៅជិតគ្នាទើប Tae អាចដឹងថាគេនិយាយអ្វី ។
« ឯងនិងមានតែយើងម្នាក់ឬអត់?? » គេដឹងហួសពីដឹងថា Jungkook គេជាមនុស្សយ៉ាងមិច ស្គាល់គេបីឆ្នាំហើយ គេមិនដែលចេះបណ្តើរស្រីណាបានលើសពីមួយថ្ងៃនោះទេ គេបានខ្លួនប្រាណពួកនាងហើយគេក៏ដោះដៃទៅរកថ្មីហើយ មិនយូរទេខ្លួនក៏ដូចតែពួកនាងអញ្ចឹង ។ ប៉ុន្តែធ្វើយ៉ាងមិចបើគេជាអ្នកលង់ស្រឡាញ់មនុស្សមិនចេះស្មោះដោយខ្លួនឯង គេប្រកែកមិនបានទេ ។
« សន្យាមានតែឯងម្នាក់គត់ »
« យើងស្រឡាញ់ឯងខ្លាំងណាស់ឯងដឹងឬអត់?? កុំក្បត់យើងអី » នាយតូចនិយាយបណ្តើរពេបមាត់កល់ទឹកភ្នែករកយំបណ្តើរ គេខ្លាចណាស់ ខ្លាចថា Jungkook និងមានអ្នកផ្សេង គេនិងដោះដៃខ្លួន គេនិងឈប់ស្រឡាញ់ខ្លួន តែវាជៀសមិនផុតពីការពិតនោះទេ គេច្បាស់ជានៅតែធ្វើដដែលនិង ។
« សឺត!!! បងសន្យា » Jungkook ចាប់ដៃគេយកមកថើបថ្នមៗ ទោះជាគេមិនប្រកដចិត្តថាគេអាចនិងគោរពពាក្យសន្យាបានមែនឬអត់?? តែគេកំពុងតែលួងលោម គេចង់ធ្វើជាម្ចាស់ មិនចង់ឱ្យអ្នកណាមកដណ្តើមមនុស្សម្នាក់នេះចេញទៅណានោះទេ គេមានតែសង្ឃឹមក្នុងចិត្តថាគេនិងអាចចោលចរឹកព្រានបាន ព្រោះគេមិនចង់ឱ្យ Tae យំដោយសារតែគេទេ ។
YOU ARE READING
💗 ជំពប់ស្នេហ៍ 🔐
Romanceយើងលង់ស្រឡាញ់ឯង ស្រឡាញ់ហើយ ស្រឡាញ់ខ្លាំងបំផុត តែយើងបានត្រឹមតែលាក់អារម្មណ៍នេះពីក្រោយមិត្តភាពតែប៉ុណ្ណោះ Jeon Jungkook Main character : Jeon Jungkook ft Kim Taehyung Author : AERA ROSAA (សៀម លីហ័ង) Date : 15/11/2020 📝 Cover by : Somavotey ♡︎