EP22 : មើលចុះ Kim Taehyung

9.1K 527 17
                                    

                    ៚ ក្រាក ៚

    សម្លេងរុញទ្វារបើកចូលមកបានបន្លឺឡើងជាសញ្ញាប្រាប់ថាមានមនុស្សកំពុងតែដើរចូលមក មិនចម្លែកទេដែល Jungkook អាចបើកទ្វារបាននោះព្រោះតែ Yumafi បានដឹងថាគេនិងមកទើបមិនចាក់សោរបន្ទប់ ។ អ្នកកម្លោះក្តាប់ដៃយ៉ាងណែនប្រឹងសម្រួលអារម្មណ៍ព្រោះតែគេមិនអាចលើកដៃវាយមនុស្សស្រីបានទេ យ៉ាងណាក៏គេនៅតែជាមនុស្សប្រុស ត្រូវតែទ្រាំ ។

« Jung?? » Yumafi ឧទានហៅឈ្មោះរបស់គេតិចៗ តែ Jungkook ធ្វើហីហាក់ដូចជាគ្មាននាងនៅទីនេះជាមួយគេអញ្ចឹង ។ នាយដើរសម្តៅទៅរកថូផ្កាដែលនៅដាក់តាំងនៅលើតុមួយនៅក្បែរដៃរបស់គេ Jungkook សកដៃទៅកាន់វាយកមកមើលបន្តិច រួចទើប...

                  ៚ ប្រាវ ៚

« អាយ!!!! » Yumafi ប្រញាប់លើកដៃមកខ្ទប់ត្រចៀកបិទភ្នែកជិតឈឹងទាំងកំពុងតែភ័យបុកពោះផឹបៗ នេះគេកើតអ្វី?? ឬក៏គេជឿសម្តីរបស់ Tae?? ព្រះអើយ!!! នេះ Jungkook ហេតុអ្វីក៏នាងមិននឹកដល់ចំណុចនេះអញ្ចឹង ។

« នាងមានទៅធ្វើអ្វីមកខ្លះហ្ហាស Yumafi?? នាងទៅធ្វើអ្វី Taeខ្លះ?? » Jungkook គំហកសួរនាងខ្លាំងៗ ដៃរបស់នាយក៏ក្តាប់ចូលគ្នាយ៉ាងណែនបណ្តាលឱ្យចេញសរសៃដៃធំៗរបស់គេ ។ គេបោះជំហានចូលទៅរកនាងមួយៗទាំងក្រសែភ្នែកមុតស្រួចគឺនៅតែតាមមើលនាងមិនឈប់ ។

« អូន...អូ...ទេអូនមិនដឹងអ្វីទេ » នាងប្រញាប់ប្រញាលក្រវីក្បាលប្រកែកវិញញាប់ស្អេក យ៉ាងណាក៏នាងត្រូវតែប្រកែករឿងអីដែលនាងត្រូវងក់ក្បាលទទួលយកនោះ??

« អាឡូ » Jungkook ហូតទូរស័ព្ទពីក្នុងហ៊ោបាវទាញយកមកផ្អឹបត្រចៀកនិយាយជាមួយកូនចៅរបស់ខ្លួនទាំងសម្លេងមាំធ្ងន់ គេត្រឹមតែជាក្មេងប្រុសអាយុ 18 ឆ្នាំម្នាក់តែប៉ុណ្ណោះ ប៉ុន្តែគេអាចគ្រប់គ្រងបញ្ជាកូនចៅបានមិនចេះតិចនាក់ ។ នៅមានរឿងច្រើនណាស់ដែលគ្មានអ្នកណាដឹងពីគេ សូម្បីតែ Tae មិត្តភក្តិដែលគេទុកចិត្តបំផុតក៏គេមិនប្រាប់ ព្រោះគ្មានរឿងអ្វីដែល Tae គួរតែដឹងនោះទេ ។

« អាឡូ!! ចៅហ្វាយតូច »

« ពួកឯងត្រូវស៉ើបរកពួកដែលចែកចាយរូបរបស់ Tae នៅលើបណ្តាញសង្គម ហើយចាប់វាយកទៅបន្ទប់ក្រោមដីទៅ រយៈពេល 5 នាទីត្រូវតែលុបរូបនោះឱ្យខ្ទេច មិនឱ្យសល់សូម្បីតែមួយសន្លឹក បើមានអ្នកណានិយាយរឿងនេះបាញ់បំបែកក្បាលវាចោលឱ្យអស់ទៅ »

💗 ជំពប់ស្នេហ៍ 🔐Donde viven las historias. Descúbrelo ahora