Act 13 : Can forgive but not forget!

928 49 0
                                    

ពន្លឺនៃថ្ងៃថ្មីរះនាពេលព្រឹកពិតជាស្អាតហើយស្រស់ថ្លាដែលនាំឲ្យបុរសសង្ហាម្នាក់ដែលពេលនេះមានបង់រុំក្បាលកំពុងតែញញឹមហើយយកដៃម្ខាងមកទ្រក្បាលគេហើយក៏ផ្អៀងខ្លួនសម្លឹងទៅព្រះនាងនិទ្ទ្រាម្នាក់ដែលពេលនេះនាងគេងលង់លក់លើគ្រែនាយកម្លោះយើងមិនដឹងពីម៉ោងណានោះទេ។

"មិនស្មានសោះថាគ្រាន់តែគេងក៏ស្អាតយ៉ាងនៀក!!! ហេតុអីក៏គួរឲ្យស្រលាញ់បែបនឹងណ៎!!"។ នាយសង្ហាយើងហាក់មានអារម្មណ៍រំភើបដែលបាននៅក្បែរនារីរូបស្រស់ហើយក៏លើកដៃមកវាសសក់នាងចេញមុននឹងស៊កនឹងទងត្រចៀកនាងទើបត្របកភ្នែករបស់នាងក្រមុំយើងចាប់ផ្តើមកំរើកតិចៗ។

"អឹម....!"។ នាងក្រមុំយើងចាប់ផ្តើមបើកភ្នែកព្រឹមៗមុននឹងពត់ខ្លួនតែក៏មានអារម្មណ៍ថាវាត់ដៃទៅប៉ះនឹងដងខ្លួនមនុស្សទើបនាងត្រូវប្រញាប់ងាកមកសម្លឹងមើលមុខនឹងឃើញភ័ក្ត្រាយ៉ាងសង្ហារបស់កម្លោះ Jimin កំពុងតែសើចស្ងេញដាក់នាង។

"ភ្ញាក់ហើយរឺស្រីស្អាត? នេះគេងលក់ស្រួលរឺក៏អត់?"។ Jimin ក៏រាក់ទាក់ Yurin ដោយមុខស្រស់ខុសអីតែ Yurin នាងបើកភ្នែកធំៗដាក់គេ។

"អាយ៎!!!! លោកឯង...លោកឯងធ្វើស្អីខ្ញុំខ្លះនឹង Park Jimin ?"។ នាងក្រមុំពេលនេះក៏ស្រែកអស់សម្លេងមុននឹងស្ទុះចេញពីគ្រែហើយទាញភួយមករុំខ្លួនទាំងការពិតទៅនាងនៅតែមានសម្លៀកបំពាក់ជាប់ខ្លួនដដែលសោះហើយលើកដៃចង្អុលមុខនាយសង្ហាយើងដែលអង្គុយលើគ្រែដោយក្រេវក្រាធ។

"មានធ្វើអី!!! គឺគេងមើលមុខ Rin នឹងណា៎!!"។ នាយសង្ហាក៏ញាក់ស្មាតបដោយមិនខ្វល់ខ្វាយខុសអីតែនាងក្រមុំយើងក៏លើកភួយគប់ចូលកណ្តាលដងខ្លួននាយកម្លោះមុននឹងច្រត់ដៃចង្កេះសម្លក់គេ។

"គិតហើយថានៅតែចរិតបែបនេះ!!! ព្រាននៅតែសន្តានព្រាន!!! ស្តាយណាស់ដែលមកនៅមើលថែ!!! បើដឹងថាចឹងដដែលទុកឲ្យហូរឈាមអស់ក្បាលដាច់ខ្យល់បាត់តែម្តង!!! ហឹស!!"។ នាងក្រមុំក៏ឈរជេរគេដោយក្តៅចិត្តហើត Jimin ក៏ចងចិញ្ចើម។

"អេ!!! មុនមិញនៀកឃើញគេងលក់លើគ្រែខ្ញុំស្ងប់ស្ងាត់ល្អណាស់!! ហើយពេលនេះក៏មកឈរជេរអ្នកជម្ងឺដូចខ្ញុំច្រែតៗទៅវិញហ៎?"។ នាយកម្លោះក៏តបវិញហើយ Yurin ក៏ក្រពាត់ដៃសម្លក់គេ។

Win On Your Naughty Heart ( ជំនះស្នេហ៍លើនារីឆ្នាស់ ) 🔥🥀💜( Completed ✅ )Where stories live. Discover now