Act 47 : Is he okay ?

730 41 4
                                    

"យើង.....យើងមិនជឿ!!!! ឯង .....ឯងនិយាយកុហក!!!! ឯងកុហក!!!"។ Ren ក៏លើកកាំភ្លើងមកភ្ជង់គេយ៉ាងរញីររញ័រក្រោយពីស្តាប់ Jimin បកស្រាយហើយ Jimin ក៏សម្លឹងគេដោយមុខស្មើ។

"មិនជឿក៏តាមចិត្តព្រោះមនុស្សឯងនេះគឺមិនដែលទទួលស្គាល់ការពិតស្រាប់ទៅហើយ!!! ទោះមានភស្តុតាងមកគប់កណ្តាលមុខទៀតក៏ឯងមិនទទួលដែរ!!! ឯងចង់រកយុត្តិធម៌ឲ្យម្តាយឯងតែឯងមិនដឹងទេរឺថាការស្វែងរកការពិតឲ្យទៅម្តាយឯងនោះវាហាក់បីដូចជាឯងកំពុងតែមកលាតត្រដាងការពិតដ៏ខ្មៅងងឹតរបស់ម្តាយឯងដែលលាក់រាប់ឆ្នាំមកទាំងអស់នោះទេ!!!"។ Jimin ក៏និយាយបន្តហើយ Ren ក៏ក្រវីក្បាល។

"ទេ!!! មិនមែន!!! មិនមែនជាការពិតទេ! យើងមិនជឿឯងទេ!!!! មិនជឿឡើយ!!!! ទេ!!!!"។ Ren ពេលហាក់ដូចជាវង្វេងវង្វាន់ទៅហើយគេក្រវីក្បាលមិនទទួលស្តាប់សម្តីរបស់ Jimin សោះឡើយ។

ខណៈនោះ Jimin ក៏ថយខ្លួនមួយជំហានមុននឹងស្រវាមកទាញដៃរបស់ Yurin មុននឹងងាកមកសម្លឹងមើលមុខនាង។

"ទៅយើង!!!"។ គេក៏ប្រែជាអ្នកអូសដៃនាងក្រមុំរត់តែម្តងធ្វើឲ្យ Yurin ភ្ញាក់ផ្អើលពេលដែលឃើញគេបង្ខំខ្លួនឯងរត់យ៉ាងលឿន។

"ឈប់!!! ចង្រៃយ៎!!!! ចាប់វា!!!"។ Ren ភ្លេចខ្លួនបន្តិចក៏ត្រូវភ្លាត់ធ្វើឲ្យរបូតពួកគេបាត់ហើយក៏រត់តាមពួកគេយ៉ាងប្រកិត។

"ដល់ផ្លូវធំហើយ!!! Yurin អូនរត់ទៅ!!"។ ពេលដែលមកដល់ច្រកផ្លូវធំស្រាប់តែ Jimin អូសទាញ Yurin ទៅកាន់ច្រកមុនគេធ្វើឲ្យនាងត្រូវភ្ញាក់ផ្អើលហើយបែរមកសម្លេងគេវិញ។

<ផាំង>ស្នូរកាំភ្លើងមួយគ្រាប់បានបន្លឺឡើងស្របនឹងនាយសង្ហាបានបង្ហាញការញញឹមដាក់នាងហើយក៏ស្រុតជង្គង់ដួលដល់ដីពីមុខនាងក្រមុំតែម្តង។

"Park Jimin !!!! ហឹុក....ទេ!"។ នាងក្រមុំក៏រត់មករករាងកាយបុរសម្នាក់ដែលបានស្រុតខ្លួនដេកលើស្មៅនោះហើយត្រកងគេក្នុងរង្វង់ដៃឡើង។

"ពួកឯងចង់រត់ទៅណា៎!!!"។ Ren ក៏តាមពួកគេទាន់ហើយលើកកាំភ្លើងតម្រង់មករកពួកគេម្តងទៀតក្រោយពីបាញ់នាយកម្លោះយើងត្រូវ។

"នែ!!! ឯឯធ្វើស្អី?"។ ពេលនោះក៏មានអ្នកឆ្មាំព្រៃជាអាជ្ញាធរដែលនោះបានដើរមកកាត់ផ្លូវនេះហើយក៏ឆោឡោក្រោយលឺស្នូរកាំភ្លើងចេញពីព្រៃទើបប្រញាប់រត់មកមើលការខុសត្រូវការឃើញជនល្មើសមែន។

Win On Your Naughty Heart ( ជំនះស្នេហ៍លើនារីឆ្នាស់ ) 🔥🥀💜( Completed ✅ )Where stories live. Discover now