Act 10 : No more chance !

941 48 4
                                    

"គគ្រិចស្អីទៅ? នេះមុននឹងមកនាង!! ខ្ញុំបានដុសធ្មេញសំអាតមាត់ឡើងក្រអូបឆ្ងុយត្រឹមត្រូវហើយតើ!!! មិនមែនអត់អនាម័យទេ!!!"។ នាយកម្លោះក៏តបវិញហើយ Yurin ក៏សម្លក់គេ។

"មិនបានសំដៅដល់រឿងអនាម័យខ្លួនប្រាណទេតែចង់សំដៅដល់មាត់របស់លោកប៉ះស្រីច្រើនរាប់មិនអស់!!! ខ្ញុំមិនចង់ប៉ះ!! យល់ទេ?"។ នាងក៏ស្រែកច្រឡោតដាក់គេហើយ Jimin ក៏ញញឹមចុងមាត់។

"អ៎! ចឹងបានន័យថានាងហួសហែងខ្ញុំមែនទេ? ចុះពេលនេះខ្ញុំមានប៉ះពាល់ស្រីណា៎ផ្សេងឯណា! គឺប៉ះតែ Yurin ទេពេលនោះ!"។ នាយកម្លោះក៏បេះបួយតែនាងក្រមុំក៏សម្លក់គេមុននឹងច្រាននាយចេញ។

"ថយចេញពីខ្ញុំទៅ!!! ហឹស!!! បើកុំតែខ្ញុំនៀកខ្លាចរលួយមាត់នោះ!!! កុំអីយកទាំងអាសីុតមកចាកលាងបបូរមាត់ចេញទៀតផង!!! ខ្ពើមរអើមណាស់!!"។ នាងក្រមុំនិយាយហើយក៏យកដៃមកជូតបបូរមាត់ខ្លួនឯងខ្លាំងៗឡើងក្រហមហើយ Jimin ក៏ក្រវីក្បាលហួសចិត្តនឹងកាយវិការនាងមុននឹងមើលនាង។

"យ៉ាងម៉េច? រឺទាល់តែបបូរមាត់របស់អា Ren នោះរឺបាននាងមិនខ្ពើម?"។<ផាច់> កំផ្លៀងទីបីក៏ត្រូវបានប្រគេនឲ្យគេពេលដែលគេនិយាយចប់ធ្វើឲ្យគេត្រូវលើកដៃមកអង្អែលថ្ពាល់ខ្លួនដឡេនៅក្រហមមិនទាន់បាត់នោះហើយសម្លឹងនាងដោយហួសចិត្តជាថ្មីព្រោះមួយថ្ងៃសោះគេសីុកំផ្លៀងនាងមិនក្រោម 3 កំផ្លៀងទេ។

"ចេញទៅ!!! ថ្ងៃក្រោយកុំមកជាន់ក្រុមហ៊ុនខ្ញុំទៀត!!"។ នាងក្រមុំក៏និយាយហើយក៏បម្រុងដើរទៅតែ Jimin ក៏ស្រវាមកនាងចាប់ដៃជាប់តែម្តង។

"ហេតុអី? ហេតុអីក៏ជាប់ទីនេះមិនបាន? ខ្ញុំមានរឿងច្រើនត្រូវនិយាយគ្នាជាមួយនាងតែនាងក៏ទះខ្ញុំដល់ទៅបីបួនកំផ្លៀង!!! ម៉េចក៏ធ្វើយ៉ាងនេះ? ខ្ញុំខុសស្អីបានជានិយាយទះនិយាយទះចឹង!!! មុខខ្ញុំជាសាច់មនុស្សណា៎!!"។ នាយកម្លោះដែលចាប់ផ្តើមក្តៅថ្ពាល់ឈឺមុខក៏សួរនាងហើយនាងក្រមុំក៏សម្លក់គេវិញមុននឹងរលាស់ដៃពីគេ។

"សាច់មនុស្ស? ស្មានតែសាច់ក្របីតើ!!! ហើយខ្ញុំទះលោកឯងមកពីលោកនិយាយមិមដឹងខុសត្រូវ! និយាយប៉ះពាល់ខ្ញុំគឺខ្ញុំវៃចឹងហើយ!!! បើថាមិនចង់ឈឺមុខទេ!!! សុំកុំមកពាក់ព័ន្ធនឹងខ្ញុំទៀត!!"។ នាងក៏ស្រែកដាក់គេហើយសម្លក់គេស្ទើរជ្រុះគ្រាប់ភ្នែកមកខាងក្រៅប្រឡង់ភ្នែកទៅហើយ។

Win On Your Naughty Heart ( ជំនះស្នេហ៍លើនារីឆ្នាស់ ) 🔥🥀💜( Completed ✅ )Where stories live. Discover now