Act 2 : I won't be fool again !

1.4K 59 3
                                    

"ម៉េចក៏អាជាដូចកង្កែបនឹង call មកនាងទៀតហើយ?"។ សម្លេងស្មើក៏ចូលមកជំនួសសម្លេងទន់របស់ Jimin ពេលដែលគេឃើញលេខនោះហើយ Yurin ក៏សម្លក់គេវុញមុននឹងកញ្ឆក់យកទូរស័ព្ទនាងមកវិញហើយញាត់ចូលកាបូបដៃរបស់ខ្លួន។

"Call មកខ្ញុំទាក់ទងនឹងលោកឯងទេ? ប្រាប់ហើយថារឿងរ៉ាវខ្ញុំក៏មកចេះដឹង!"។ Yurin ក៏តបទៅវិញដផយមិនពេញចិត្តហើយ Jimin ក៏ជ្រួញចិញ្ចើម។

"នាងនឹងគេបែកគ្នាមកជិតមួយឆ្នាំហើយនៅតែមិនព្រមដាច់ស្រឡះពីគេជាអ្វីទៅ?"។ Jimin ប្រែសម្លេងស្រាលហើយសួរនាងទើបនាងក្រមុំក្រពាត់ដៃមកសម្លក់គេ។

"លោកឯងមកឈឺក្បាលហាលថ្ងៃអីនឹងរឿងខ្ញុំ?"។ Yurin ក៏ច្រឡោតដាក់គេហើយ Jimin ក៏ជ្រួញចិញ្ចើមដាក់នាងវិញ។

"ខ្ញុំមិនចូលចិត្តឃើញអាម្នាក់នឹងរញ៉េរញ៉ៃអីរឺក៏ទាក់ទងនឹងតាប៉ែជាមួយនាងទេក៏ព្រោះតែនាងនឹងគេបែកគ្នាហើយគួរណាតែដាច់ស្រេចគ្នា!!! មិនមែននៅតាប៉ែញ៉ែញ៉ងដាក់ដាក់គ្នាចឹងទេ!"។ Jimin មិនដឹងបានកំហឹងពីណាក៏សម្តីខ្លាំងតបវិញក៏ធ្វើឲ្យយ Yurin កាន់តែឆេះលើសដើម។

"ចូលចិត្តរឺក៏អត់វាដល់វេនលោកឯងមកសម្រេចអារកាត់រឿងខ្ញុំពីកាលណាទៅ? ឆាប់ឲ្យសោរឡានខ្ញុំវិញ!!! មិនបាច់បាយទឹកច្រាស់ច្រំអីជាមួយលោកទេ!!! ឃើញមុខលោកហើយក៏ចង់ចុះក្អួត!!"។ នាងក្រមុំក្រោកឡើងហើយក្រោកឈរលាដៃដាក់គេដើម្បីទារសោរឡានតែ Jimin ក្រពាត់ដៃដាក់នាង។

"អត់!!! មិនឲ្យ!! សុទ្ធឃើញមុខខ្ញុំចង់ចុះក្អួតរឺក៏មុខអាជប៉ុននោះវាស្អាតសង្ហាណាស់ទៅហា៎? មុខវានោះមិនបានមួយចំហៀងជើងខ្ញុំផង!!! កុំចង់មកប្រៀប!!"។ Jimin តបវិញហើយ Yurin ក៏សម្លក់គេ។

"សួរថាឲ្យសោរឡានមកខ្ញុំវិញទេ Park Jimin ?"។ នាងក្រមុំពេលនេះវិញគឺធុញថប់ជាខ្លាំងក៏ស្រែកឡើងផ្អើលហាងហើយនាំឲ្យមនុស្សម្នាគ្រប់គ្នាក៏សម្លឹងមើលគ្រប់គ្នា។

"ខ្ញុំថាអត់គឺអត់ហើយ!!!"។ Jimin ក៏ក្រោកឈរហើយសម្លឹងមុខនាងដូចគ្នាដោយឌឺដងមិនចុះចាញ់ដូចគ្នាទើបនាងក្រមុំញញឹមចុងមាត់។

<ឈូ>ទឹកត្រជាក់មួយកែវលើកតុត្រូវបាននាងក្រមុំយកមកជះចូលកណ្តាលមុខសង្ហារបស់នាយសង្ហានេះធ្វើឲ្យគេឈ្លក់ស្ទើរដាច់កន្លើតដោយសារតែវាចូលច្រមុះពេញទំហឹងហើយក៏ងើបមុខមកសម្លឹងនាងក្រមុំដែលសម្លក់គេនោះដផយហួសចិត្តជាឧបមាន។

Win On Your Naughty Heart ( ជំនះស្នេហ៍លើនារីឆ្នាស់ ) 🔥🥀💜( Completed ✅ )Where stories live. Discover now