"នេះបង Rin យ៉ាងម៉េចហើយចា៎? ខ្ញុំគ្រាបងទៅសម្រាកបន្តិចណា៎"។ នាងក្រមុំ Jiyou ក៏សួរហើយ Yurin ក៏ក្រវីក្បាលមុននឹងងាកមកញញឹមស្រស់ដាក់នាងវិញដោយទឹកមុខស្លេកស្លាំងទៅហើយ។
"បងមិនអីទេ Ji !!! ប្រហែលជារោគក្រពះទេណា៎!!! នេះអូនជាអ្នកមានពោះមានពុងផងមកគ្រាបងធ្វើអី? បងក្រោកខ្លួនឯងបានណា៎!!! បងមិនអីទេ!!"។ Yurin ក៏តបវិញហើយប្រឹងនាំខ្លួនក្រោកទាំងធីងធោងតែនាងប្រឹងទប់ជំហរព្រោះនាងមិនអាចដួលឡើយព្រោះបើដួលវានឹងអាចវីវរដល់ Jiyou បន្ថែមជាមិមខាន។
"ចឹងបងសម្រាកទៅណា៎!!! ចាំខ្ញុំទៅហៅគ្រូពេទ្យឲ្យមកពិនិត្យបងណា៎!!"។ បន្ទាប់ពីឃើញ Yurin គេងលើគ្រែហើយនោះនាងតូចយើងគិតថានឹងទៅរកពេទ្យមកពិនិត្យព្រោះយ៉ាងណាក៏នាងជាពេទ្យផ្នែកបេះដូងមិនមែនជម្ងឺទូទៅឡើយទើបមិនហ៊ានសន្និដ្ឋានអាការៈផ្តេសផ្តាសហើយបែរខ្នងដើរទៅតែត្រូវដៃស្រឡូនរបស់ Yurin លូកមកចាប់ជាប់ទៅវិញ។
"គ-គឺបងថាមិនចាំបាច់ទេណា៎ Ji !!! បងគិតថាសម្រាកតិចទៅបងលែងអីហើយ!!! រោគក្រពះគឺតែចឹង!!! កុំបាច់ពិបាកអីណា៎!!!"។ Yurin ក៏ខំនិយាយសម្រួលមិនចង់ឲ្យនាងក្រមុំហៅពេទ្យមកទេហើយ Jiyou ក៏ចងចិញ្ចើមដោយក្នុងចិត្តនាងគឺមានការសង្ស័យនឹងបារម្ភផង។
"អឺម....បើចឹងបងក៏សម្រាកចុះណា៎!!! ខ្ញុំប្រាប់ង Yoon ឲ្យ!"។ នាងក្រមុំក៏ងក់ក្បាលព្រមហើយបម្រុងដើរទៅតែដៃនាងនៅតែត្រូវ Yurin ចាប់ដដែល។
"មិនអីទេ!!! មិនបាច់ទេណា៎!!! កុំប្រាប់គាត់ថាបងក្អួតចង្អោរអីខ្លាចថាបារម្ភច្រើននាំឲ្យស្រ្តេសនោះទេ!!! បងគឺមិនអីពិតមែនណា៎!!!! សម្រាកហើយក៏ស្រស់ស្រាយហើយ!!។ Yurin ក៏និយាយលួងលោមហើយ Jiyou ក៏មានតែព្រមតាមទើប Yurin លែងដៃនាងហើយទាញភួយមកគ្របដល់ក្បាលហើយបែរខ្នងទៅកាន់ទ្វារ។
ក្នុងចិត្តនាងពេលនេះគឺច្របូលច្របល់ខ្លាំងណាស់ហើយបេះដូងក៏លោតញាប់ដោយសារតែនាងអារម្មណ៍ដឹងអាការៈនាងប្រហែលមិនស្រួលទេហើយវាមិនមែនជារោគក្រពះធម្មតាៗដូចដែលនាងនិយាយដែរ។
"សង្ឃឹមថាមិនមែនដូចអ្វីដែលខ្ញុំគិតទៅចុះ!!"។ នាងក្រមុំនិយាយតិចៗម្នាក់ឯងមុននឹងខំប្រឹងបិទភ្នែកហើយសម្ងំគេងក្រែងបានធូរស្រាលខ្លះ។
YOU ARE READING
Win On Your Naughty Heart ( ជំនះស្នេហ៍លើនារីឆ្នាស់ ) 🔥🥀💜( Completed ✅ )
Romanceជារឿងក្នុងស៊េរី ( Healing Love On Old Scars : last season )" ផ្សះស្នេហ៍លើរបួសចាស់" និយាយពីរឿងរ៉ាវស្នេហ៍បែបបំផ្ទុះភ្លើងរបស់នាយកម្លោះរបិុុលប៉ូចនឹងក្រមុំដែលមានចរិតក្តៅដូចជាភ្លើងបើបាននៅក្បែរគ្នាពេលណាដូចទឹកហើយនឹងប្រេងចឹង។ Park Jimin X Min Yurin 🔥💜 Auth...