Act 29 : He is a good man ?

636 24 0
                                    

ក្រុមហ៊ុនស្រាក្រហមត្រកូល Min ....

ពេលនេះក៏យប់យន់គ្រាន់បើទៅហើយដែរទើបបុគ្គលិកធ្វើការទាំងឡាយនាំគ្នាចាកចេញពីកន្លែងការងារគេក្រោយចប់ម៉ោងរដ្ឋបាលរបស់ពួកដើម្បីទៅសម្រាកហើយក៏គេមិនភ្លេចនឹងនាំគ្នាញញឹមអោនលាថៅកែស្រីរូបស្រស់ប្រិមប្រិយពួកគេដែលកំពុងតែអង្គុយឈរនៅមុខក្រុមហ៊ុននេះនោះទេ។

"លាសិនហើយអ្នកនាង!!"។ បុគ្គលិកស្រីចុងក្រោយក៏បានមកញញឹមពព្រាយដាក់នាងក្រមុំជាថៅកែហើយក៏ដាក់ចាកចេញទៅនៅតែ Yurin ដែលចងចិញ្ចើមហើយលើកដៃផ្ទៀងម៉ោងនឹងនាឡិកាដៃខ្លួនទើបដៃចុច call ទៅកាន់លេខដដែលដែលចុចហៅចេញរាប់ម៉ោងទៅហើយតែគ្មានការឆ្លើយតប។

"គេកើតអីបានជាមិនលើកទូរស័ព្ទ? នេះគេរវល់ធ្វើស្អីទៅ Park Jimin ?"។ ដៃស្រឡូនក៏ទម្លាក់ជាថ្មីក្រោយពីលេខដែលនាងហៅចេញនៅនៅតែមិនព្រមទទួលបង្កជាភាពងឿងឆ្ងល់ដល់នាងមិនស្ទើរទេ។

កាន់តែរង់ចាំយូរនាងក្រមុំកាន់តែគិតច្រើនរហូតដល់មានគំនិតផ្តេសផ្តាសមួយចំនួនបានផុសឡើងជាការរំពឹងមួយដែលនាងមិនចង់ឲ្យវាកើតមានឡើយទើបនាងរហ័សក្រវីក្បាលហើយក្តាប់ទូរស័ព្ទដៃ។

"ទេ!!! Jimin មិនអាចធ្វើចឹងទេ!!! យ៉ាងណាខ្ញុំត្រូវតែជឿជាក់លើ Jimin !!!"។ នាងក្រមុំក៏រលាស់គំនិតមិនល្អចេញមុននឹងលើកទូរស័ព្ទមកចុចបន្តហើយក៏សម្រេចបន្ធូរអារម្មណ៍នឹងរកផ្លូវវិជ្ជមានមកគិតវិញ។

"មិនបាច់ខំ call ទៅរកប្រុសសម្លាញ់ចិត្តរបស់នាងទេ Rin !!"។ សម្លេងបុរសម្នាក់ក៏និយាយកាត់ស្របនឹងនាងក្រមុំកំពុងតែចង់រាវប៊ូតុងមកចុចបន្តតែក៏បញ្ឈប់មុននឹងងាកមកសម្លឹងបុរសនៅចំពោះមុខហើយក៏ចងចិញ្ចើម។

"ជាលោកទៀតហើយ? នេះលោកមានការស្អីទៀតហើយ? មិនច្បាស់ទៀតហេ៎ថាពេលនេះខ្ញុំនឹង Jimin កំពុងតែនិងទាក់ទងគ្នា? ល្មមឈប់មកតាប៉ែនាំឲ្យខាតពេកឥតប្រយោជន៍ទៅ!!!"។ Yurin ប្រើក្រសែសម្លក់ទៅកាន់កម្លោះជប៉ុននោះដផយការមិនពេញចិត្តហលើយកម្លោះ Ren ក៏ញញឹមដាក់នាងទៅវិញ។

"ក៏មិនចង់ចំនាយពេលមកខាតទទេៗដែរ! តែនេះមកពីខ្ញុំជាបុរសមានសច្ចះធម៍នឹកដល់ទំនាក់ទំនងយើងពីមុនក៏នៅមានចិត្តអាណិតនឹងមនោសញ្ចោតនាខ្លះៗទើបមិនចង់ឃើញនាងត្រូវឈឺចាប់!"។ នាយជប៉ុននោះក៏ជ្រែងហោប៉ៅនិយាយយ៉ាងអស្ចារ្យធ្វើឲ្យ Yurin ស្តាប់ហើយក៏ហួសចិត្តនឹងប្រុសម្នាក់នេះ។

Win On Your Naughty Heart ( ជំនះស្នេហ៍លើនារីឆ្នាស់ ) 🔥🥀💜( Completed ✅ )Where stories live. Discover now