វីឡាត្រកូល Min ....
ពេលនេះរថយន្តទំនើបក៏បញ្ឈប់ត្រឹមវីឡាស្រីស្រស់ធ្វើឲ្យនាងក្រមុំត្រូវចងចិញ្ចើមសម្លឹងមុខគេតែម្តង។
"ហេតុអីក៏ជូនខ្ញុំមកទីនេះវិញចឹង?"។ Yurin ក៏ងាកមកសួរនាំនាយកម្លោះដែលមុខមិនរីកហើយមិនមាត់ករតាំងពីតាមផ្លូវដល់ទីនេះតែម្តងហើយនាយកម្លោះក៏ងាកមកសម្លឹងនាងវិញ។
"អូនបែបមិនចង់ទៅនៅផ្ទះបងនោះទេទើបនឹកថាជូនអូនមលទីនេះវិញទៅ!!! ចូលផ្ទះចុះ!!! ញាំុបាយហើយឆាប់សម្រាកចុះណា៎!!!"។ នាយកម្លោះតបដោយមិនសម្លឹងមុខនាងហើយខំធ្វើសម្លេងស្រទន់តែនៅតែលាក់នឹងអារម្មណ៍ឃ្នើសចិត្តមិនជាប់ទើប Yurin ចងចិញ្ចើមដាក់គេ។
"នេះនៅខឹងទៀតមែនទេ?"។ នាងក្រមុំក៏សួរនាំហើយ Jimin ក៏នៅតែមិនមើលមុខនាងដដែល។
"មានអីត្រូវខឹង!!!!"។ នាយកម្លោះតបហើយក៏ញញឹមបែបមិនសមហើយនាងក្រមុំក៏ដកដង្ហើមធំ។
"នែ!!! នេះខ្ញុំសួរត្រឹមត្រូវណា៎!!! ខឹងមែនទេ?"។ Yurin ក៏សួរជជីកនាយសង្ហាហើយគេក៏ខំសម្រួលចិត្តហើយក្រវីក្បាល។
"បងថាមិនខឹងគឺមិនខឹងហើយ!!! អូនទៅចុះ!!"។ នាយសង្ហានិយាយដោយសម្តីត្រជាក់ធ្វើឲ្យនាងក្រមុំហាក់ព្រួយបារម្ភខ្លះដែរទើបនាងក៏ខិតខ្លួនទៅជិតនាយកម្លោះហើយដាក់ដៃស្រឡូនខ្លួនលើដៃគេ។
"អូន-អូនសុំទោស!!"។ សម្តីស្រទន់ដែលប្លែកបានបន្លឺចេញពីប្រអប់មាត់ដ៏ស្អាតរបស់នាងក្រមុំជាមួយសព្វនាមដែលទើបនឹងផ្លាស់ប្តូរត្រូវធ្វើឲ្យបុរសដែលធ្វើចិត្តរឹងមិញនេះត្រូវងាកមកសម្លឹងដោយភ្ញាក់ផ្អើលហើយក៏រំភើបប៊ិះនឹងញោចស្នាមញញឹមទៅហើយតែនាយក៏ខំធ្វើខ្លួនធម្មតាតាមដែលអាចធ្វើបាន។
"ហេតុអីសុំទោសបង? អូនមិនបានខុសអីឯណា? វាជាសិទ្ធក្នុងការសម្រេចចិត្តរបស់អូនដែលជ្រើសមិនប្រាប់បង!!! បងក៏បង្ខំអូនមិនបានដូចគ្នា!!! តែក៏មិនបានន័យថាអូនជាអ្នកខុសឡើយ!!"។ នាយសង្ហាក៏ពិតជាអន់ចិត្តដាក់នាងធ្វើឲ្យនាងកាន់តែធ្ងន់ចិត្តបន្តិចទៀតពេលឃលញប្រតិកម្មគេ។
"បងកុំនិយាយចឹងបានទេ!!! ប្រាប់មកថាកំពុងតែអន់ចិត្តនឹងអូនហើយ!!! មិន....មិនមែនអូនមិនចង់និយាយទេ Min ! អូនគ្រាន់តែមិនចង់រំលឹកពាក្យសម្តីរបស់គេម្នាក់ឡើងវិញតែប៉ុណ្ណោះ!!! តាមសម្តីរបស់គេគឺសុទ្ធតែមិនគួរឲ្យចង់ស្តាប់!!! ទើបអូនមិនចង់ប្រាប់បង!"។ នាងក្រមុំក៏តបមកវិញហើយនាយកម្លោះក្រោយស្តាប់ហើយក៏លួចញញឹមបន្តិចមុននឹងធ្វើធម្មតាវិញ។
YOU ARE READING
Win On Your Naughty Heart ( ជំនះស្នេហ៍លើនារីឆ្នាស់ ) 🔥🥀💜( Completed ✅ )
Lãng mạnជារឿងក្នុងស៊េរី ( Healing Love On Old Scars : last season )" ផ្សះស្នេហ៍លើរបួសចាស់" និយាយពីរឿងរ៉ាវស្នេហ៍បែបបំផ្ទុះភ្លើងរបស់នាយកម្លោះរបិុុលប៉ូចនឹងក្រមុំដែលមានចរិតក្តៅដូចជាភ្លើងបើបាននៅក្បែរគ្នាពេលណាដូចទឹកហើយនឹងប្រេងចឹង។ Park Jimin X Min Yurin 🔥💜 Auth...