Act 9 : She's my future wife !

944 48 2
                                    

ក្រុមហ៊ុនស្រាក្រហមត្រកូល Min ...

ពេលនេះក៏ចប់ម៉ោងការងារហើយនារីរូបស្រស់ដែលជាម្ចាស់ទីនេះក៏ចុះចេញពីក្រុមហ៊ុនដើម្បីរៀបចំទៅផ្ទះ។

"Min Yurin !!"។ សម្លេងគ្រលរមួយបានហៅឈ្មោះនាងហើយនាងក្រមុំក៏ត្រូវបង្ខំចិត្តងាកក្រោយមកសម្លឹងមើលរកប្រភពសម្លេង។

អ្វីដែលធ្វើឲ្យនាងនិយាយមិនចេញគឺមុខមាត់មួយនោះជាមុខមាត់បុរសម្នាក់ដែលធ្វើឲ្យនាងឈឺចាប់មុននឹងមិញនេះក៏បានបង្ហាញច្បាស់ពេញកែវភ្នែកស្អាតរបស់នាងធ្វើឲ្យនាងប្រែមកជាជ្រួចិញ្ចើមហើយក៏សម្រេចចិត្តបែរខ្នងដាក់គេហើយតម្រង់ទៅរកចំណតឡានតែក៏ត្រូវនាយកម្លោះនោះចាប់ដៃនាងជាប់។

"Yurin !!! ហេតុអីក៏គេច? ហេតុអីក៏មិនចង់ឃើញបង? បងនឹកអូនណាស់សំលាញ់ណាស់ Yurin !"។ នាយកម្លោះក៏និយាយដោយសម្លេងស្រទន់ហើយចាប់ដៃនាងទាញឲ្យមកប្រឈមមុខនឹងគេតែនាងហាក់មិនចង់និយាយជាមួយគេសោះគិតតែពីរើដើម្បីគេច។

"លែងខ្ញុំ!!!! កុំមកប៉ះពាល់ខ្ញុំឲ្យសោះ Ren Katsuki !!! ខ្ពើមរអើម!! ថយទៅ!"។ នាងក្រមុំក៏យកដៃមករុញគេផងគក់គេផងតែនាយកម្លោះសង្ហាជនជាតិជប៉ុននេះក៏មិនព្រមគេចហើយលែងដៃនាងឡើយគឺគេនៅតែប្រឹងសម្លឹងមុខនាងដដែល។

'ទេ! បងមកវិញលើកនេះគឺមកសុំឪកាសម្តងទៀត! យើងចាប់ផ្តើមសារជាថ្មីទៅណា៎ Yurin ! កុំដាច់ចិត្តចឹងអីណា៎? បងសឹងដាអូននៅតែស្រលាះ់បងមែនទេ?"។ នាយកម្លោះក៏សួរហើយនាងក្រមុំនេះសម្លក់គេមុននឹងគក់ដើមទ្រូងគេហាក់ចង់គេចព្រោះនាងមិនចង់រំលឹកការឈឺចាប់មកវិញឡើយ។

"ប្រាប់ថាឲ្យលែង! ខ្ញុំមិនចង់ចាប់ផ្តើមអីជាមួយលោកទេ!!!! លោកលង់នឹងខ្លួនឯងហើយក៏គិតថាខ្ញុំនៅតែងប់ងល់លើលោកនោះ!!! លោកយល់ខុសហើយ!!! អាយ៎!!! លែងខ្ញុំណា៎!!"។ នាងក្រមុំប្រឹងរើហើយតវ៉ាតែ Ren មិនស្តាប់នៅខំទាញនាងមកឪបទៀតម្តង។

"បងដឹងថាបងខុសតែបងស្រលាញ់អូនខ្លាំងណាស់ Yurin ! កុំធ្វើចង់អីបានទេ?"។ នាយកម្លោះម្នាក់ក៏នេះប្រឹងនិយាយបន្ទន់ចិត្តតែនាងក្រមុំហាក់រំលឹកខ្លួនឯងមករហូតថាមិនគួរស្តាប់ពាក្យរបស់ប្រុសម្នាក់នេះលួងលោមទេ។

Win On Your Naughty Heart ( ជំនះស្នេហ៍លើនារីឆ្នាស់ ) 🔥🥀💜( Completed ✅ )Where stories live. Discover now