Act 16 : Is he serious ?

857 49 2
                                    

ក្រុមហ៊ុនស្រាក្រហមត្រកូល Min ....

"ហេតុអីក៏បញ្ជីនៅខ្វះលុយបែបនេះ? តើខ្ញុំភ្លេចគិតលុយពីខាងណាទៅ?"។ នាងក្រមុំជាម្ចាស់នៅទីនេះកំបុងតែអង្គុយក្នុងការិយាល័យរបស់នាងកំពុងតែគិតបញ្ជីដោយការតឹងតែងព្រោះតែបាត់លុយមួយផ្នែកបន្ទាប់ពីផ្ទៀងទំនិញហើយលុយមិនសមនឹងចំនួននោះឯង។

<តុក តុក>"ថៅកែចា៎!! មានភ្ញៀវមករក!"។ លេខារបស់នាងក្រមុំក៏ចូលមកគោះទ្វារហើយផ្តល់ដំណឹងប្រាប់នាងក្រមុំហើយក៏ងើបមុខចេញបន្តិចមុននឹងចងចិញ្ចើម។

"អ្នកណាទៅ? មកធ្វើអីដែរ?"។ នាងក្រមុំក៏សួរតបតែបែរជាបង្ហាញកាយក្រាស់របស់បុរសម្នាក់ដែលញញឹមស្រស់ដាក់នាងទៅវិញ។

"អរុណសួស្តី Rin !!'។ សម្លេងទន់ដូចសព្វដងក៏គ្មាននរណាក្រៅពី Jimin នោះទេទើបនាងក្រមុំក៏សម្លក់គេថ្មែមុននឹងក្រោកឈរ។

"មកតាប៉ែស្អីទៀតហើយទាំងព្រឹកបែបនេះ? ចេញទៅ!!"។ នាងក្រមុំក៏ហាមាត់ដេញគេភ្លាមបើគ្រាន់តែឃើញមុខគេតែនាយសង្ហាក៏បែរមកញញឹមដាក់នាងមុននឹងហុចកាតក្រេឌីតមកឲ្យនាងទៅវិញ។

"ក្រែងកំពុងតែខ្វះលុយក្នុងបញ្ជីនោះអី? នេះមិនយកលុយខ្ញុំទេរឺកញ្ញ? អ៎!!! រឺក៏មកពីខ្ញុំជាម៉ូយេពិសេសទើប Rin មិនគិតបែបនេះ?"។ នាយសង្ហានិយាយស្របនឹងជើងគេចូលការិយាល័យហើយក៏បិទទ្វារទើបនៅត្រឹមតែគេពីរនាក់តទល់គ្នាហើយនាងក្រមុំក៏ខាំមាត់សម្លក់គេ។

"ពិសេសខ្មោចយ៎ស្អី!!! ខ្ញុំភ្លេចនោះទេ!!! ក៏ល្អដែលដឹងថាខ្លួនឯងមិនទាន់ឲ្យលុយគេ!!"។ នាងក្រមុំក៏ដើរទៅកញ្ឆក់កាតក្រេឌីតពីដៃគេតែ Jimin ក៏លើកឡើងខ្ពស់ផុតមុនឲ្យនាងយកបាន។

"នេះស្អីរបស់លោកទៀតហើយនឹង? ឆាប់ឲ្យមកអាលបានគិតលុយឆាប់ៗហើយក៏ប្រកាច់ប្រកិនទៅវិញទៅ!!!"។ នាងក្រមុំក៏ស្រែកថាឲ្យគេហើយ Jimin ក៏ចងចិញ្ចើម។

"សេវាកម្មរបស់ថៅកែស្រីគឺឈ្លើយរបៀបនឹងហ៎?"។ នាយកម្លោះក៏ឌឺដងហើយ Yurin ក៏មើលគេដោយខឹងចិត្ត។

"បើដឹងថាឈ្លើយហើយក៏ឈប់ទាក់ទងទិញពីស្រាពីខ្ញុំទៅ!!! ដើម្បីកុំឲ្យជួបគ្នាទៀត! ខ្ញុំក៏មិនពេញចិត្តលក់ឲ្យលោកឯងនេះប៉ុន្មានដែរយល់ទេ?"។ នាងក្រមុំក៏ក្រពាត់ដៃស្តីឲ្យគេហើយ Jimin ក៏ជ្រែងដៃចូលហោប៉ៅញាក់ស្មាដាក់នាង។

Win On Your Naughty Heart ( ជំនះស្នេហ៍លើនារីឆ្នាស់ ) 🔥🥀💜( Completed ✅ )Where stories live. Discover now