"ក្រោកឡើងអូនសម្លាញ់!! នេះព្រឹកហើយណា៎!!"។ ពេលនេះមានសម្លេងស្រទន់មួយបានបន្លឺក្បែរត្រចៀកនាងក្រមុំដែលគេងយ៉ាងស្កប់ស្កល់នេះទាំងព្រឹកដែលបណ្តាលឲ្យនាងត្រូវអេះអុញមុននឹងបែរខ្លួនមករកនាយសង្ហាដែលគេងផ្អៀងខ្លួនមកដាស់នាងតែបែរជាត្រូវនាងស៊កដៃមកឪបគេហើយរុលខ្លួនទៅផ្អឹបនឹងដើមទ្រូងហាប់ណែនគេដែលគ្មានអ្វីបិទបាំងទៅវិញ។
"សុំ 5 នាទីទៀត!!"។ នាងក្រមុំនិយាយរង៉ូវៗបង្ហាញពីភាពខ្ជិលច្រអូសតែនាយសង្ហាអស់សំណើចមុននឹងលើកដៃក្រាស់របស់គេម្ខាងទៀតចាប់បីត្រកងមុខនាងក្រមុំឲ្យសម្លឹងគេតែនាងនៅតែបិទភ្នែកដដែល។
"នេះអូនចេះខ្ជិលច្រអូសចឹងពីពេលណាទៅហា៎ Rin ? ចុះបើសិនជាតិចទៀតយើងមានកូននោះហើយកូនឃ្លានបៅ!!! តើអូននឹងអាចងើបមើលគេកើតទេអ្នកម៉ាក់សម័យថ្មី? ក្រោកឡើង!!!! ថ្ងៃនេះមានការសំខាន់ណាស់!!!"។ នាយសង្ហាក៏ចាប់ទាញនាងក្រមុំដែលចចេសមិនព្រមបើកភ្នែកនាងឡើងតែនាងហាក់ទន់ខ្លួនរល្អូកក៏ផ្តេកក្បាលមកកើយស្មានាយដោយមិនព្រមបើកភ្នែកដដែលតែមាត់ក៏តប។
"បងនិយាយស្អី? នេះការសំខាន់អីណាស់ណា៎ទៅ Min ? រៀបមង្គលការរឺយ៉ាងម៉េច?"។ នាងក្រមុំក៏តបមកវិញដោយមិនខ្វល់ហើយនាយសង្ហាក៏សម្លឹងមើលគេហើយក៏ចាប់ស្មានាងឲ្យប្រឈមនឹងគេ។
"គឺនឹងរៀបការហើយទើបបងចង់នាំអូនទៅរើសឈុតរៀបការនៅថ្ងៃនេះនោះអី! ហើយបើអូននៅគេងទ្រមក់ចឹងពេលណាទើបរៀបការបានទៅ?"។ សម្តីនាយសង្ហាស្តាប់ទៅហាក់ដូចជារឿងនេះគេបានព្រឹកព្រៀងរួចហើយតែនាងក្រមុំឯណេះក៏ភ្ញាក់ផ្អើលមុននឹងងាកមកបើកភ្នែកធំៗដាក់គេ។
"បង-បងនិយាយថាម៉េចមិញ?"។ នាងក្រមុំគិតថាប្រហែលខ្លួនស្តាប់ច្រឡំក៏សួរបញ្ជាក់ទាំងនាងច្បាស់ហើយថានាងលែងមានអាការៈងងុយអីហើយគឺស្វាងដូចថ្ងៃទៅហើយទើបនាយសង្ហាសម្លឹងនាងហើយញញឹមស្រស់។
"ទៅរើសឈុតរៀបការ!!!! ស្តាប់បានទេអនាគតអ្នកនាង Park របស់បង!"។ នាយសង្ហាក៏យកដៃច្រិចច្រមុះនាងហើយនាងក្រមុំក៏នៅតែធ្វើមុខភាំងៗនឹងសម្តីគេ។
"រើសឈុតរៀបការថ្ងៃនេះ? នេះបងមិនស្រួលខ្លួនទេដឹង Min ?"។ នាងក្រមុំហាក់មិនយល់នឹងសម្តីគេក៏ប្រញាប់លើកដៃឆ្វេងរបស់នាងមកស្ទាប់ថ្ងាសរបស់នាយសង្ហាតែក៏ទ្រឹងស្ងៀមពេលប្រទះឃើញម្រាមដៃនាងរបស់នាងមានចិញ្ចៀនបំពាក់យ៉ាងចិញ្ចាញតែម្តង។
![](https://img.wattpad.com/cover/243092946-288-k711523.jpg)
YOU ARE READING
Win On Your Naughty Heart ( ជំនះស្នេហ៍លើនារីឆ្នាស់ ) 🔥🥀💜( Completed ✅ )
Romanceជារឿងក្នុងស៊េរី ( Healing Love On Old Scars : last season )" ផ្សះស្នេហ៍លើរបួសចាស់" និយាយពីរឿងរ៉ាវស្នេហ៍បែបបំផ្ទុះភ្លើងរបស់នាយកម្លោះរបិុុលប៉ូចនឹងក្រមុំដែលមានចរិតក្តៅដូចជាភ្លើងបើបាននៅក្បែរគ្នាពេលណាដូចទឹកហើយនឹងប្រេងចឹង។ Park Jimin X Min Yurin 🔥💜 Auth...