Act 46 : I'm sorry !

720 35 2
                                    

ដោយសារតែបង្អួចនោះទាបហើយវាធំល្មមនឹងមនុស្សអាចលូនចេញទៅបានហើយក៏ជាការធ្វេសប្រហែសរបស់ពួកមនុស្សដែលចាប់ពួកគេមកនោះទើបពេលនេះកម្លោះក្រមុំក៏បាននាំគ្នាភៀសខ្លួនចេញពីទីនេះហើយក៏កំពុងតែគ្រាគ្នាបន្តិចម្តងដើម្បីចាកចេញឲ្យផុត។

"អឺម...Rin ! អូនរត់ទៅណា៎!!! បង...បងមិនអាចទៅទេ!"។ ពេលនេះនាយកម្លោះក៏បានបញ្ឈប់ដំណើររបស់ខ្លួនឯងទាំងដែលនាយកំពុងតែត្រូវបាននាងក្រមុំគ្រាចេញដើរមកក្រៅដើម្បីបានទៅកាន់ថ្នល់ធំទៅហើយនោះ។

"ឆ្កួតទេហេ៎ Park Jimin !!!!! ពេលនេះហើយអ្នកណារត់មុនអ្នកណារត់ក្រោយទៅ!!! មក!!! អឹស ...ក្រោកមក!!! ខ្គុំគ្រាលោក!!! នៅតែតិចទៀតទេ!!"។ នាងក្រមុំក៏មិនព្រមបោះបង់ឡើយនាងខំប្រឹងចូលទៅគ្រាគេតែ Jimin ក៏មិនទទួល។

"កុំអី!!!! អូនទៅចុះ!!! ទៅរកមនុស្សមកជួយបងមក!!!! ពេលនេះអូនក៏មានកម្លាំតិច!!!! អូនមិនអាចគ្រាបងដើរទៅរហូតបានទេ Rin !!!! ទៅៗ!"។ នាយកម្លោះបែរជារុញច្រាននាងធ្វើឲ្យក្រមុំងាកមកចងចិញ្ចើមដាក់គេ។

"អេ៎!!!! លោកគិតស្អីទៅ? ពេលនេះជាពេលអីហើយ!!!! បើចេញមកបានហើយរត់ឲ្យបានទាំងអស់គ្នាមិនល្អហី? មក!!! ខ្ញុំមិនខ្លាចធ្ងន់អីនោះទេ! ខ្ញុំមិនអាចទុកលោកចោលបានទេ!"។ នាងក្រមុំក៏ចចេសមុននឹងចូលទៅលើកគេហើយស៊កដៃនាងទៅលើចង្កេះគេហើយនាយកម្លោះពេលនេះក៏បង្ខំខ្លួនប្រឹងប្រើកម្លាំងមានទាំងប៉ុន្មានក្រោកមកជាមួយនាងមុននឹងដើរតាមនាងជាមួយគ្នាទៅរកផ្លូវធំ។

"សុំ....សុំទោសដែល....ដែលបងនេះបងនាំទុក្ខដល់អូនណា៎!!!"។ នាយកម្លោះដើរបណ្តើរងាកមកសម្លឹងមើលមុខនាងបណ្តើរហើយ Yurin ក៏មិនតបគេតែក៏ដកដង្ហើមធំបន្តិចមុននឹងនាងប្រឹងគ្រាគេដើរជាមួយនាងចេញពីព្រៃជ្រៅនេះ។

"កុំនិយាយច្រើនអី!!!! ទុកកម្លាំងរបស់លោកទៅ!!!!"។ Yurin តបដោយសម្លេងរឹងៗហើយមុខនាងក៏មាំតែ Jimin បែរជាញញឹមសម្លឹងមើលនាងមិនឈប់។

"បងសប្បាយចិត្តណាស់ពេលដែលដឹងថាយើងមានកូនជាមួយនោះ!!!! បងតែងតែគិតដល់កូននឹងអូន! បងដឹង! បងដឹងថាគេនឹងមក! ហើយវាក៏ជាការពិតមែន! អរគុណដែលអូនព្រមមើលថែគេណា៎!"។ នាយកម្លោះក៏ពោលសម្តីធ្វើឲ្យ Yurin បញ្ឈប់ដំណើរខ្លួនឯងមុននឹងងាកមកសម្លឹងគេដោយទឹកមុខនាងបែរជាមានភាពសោកសៅម្យ៉ាងបង្ហាញឡើងមក។

Win On Your Naughty Heart ( ជំនះស្នេហ៍លើនារីឆ្នាស់ ) 🔥🥀💜( Completed ✅ )Where stories live. Discover now