"Park...Park Jimin !!!"។ នាងក្រមុំលើកដៃខ្ទប់មាត់ហើយក្រវីក្បាលទៅមកហាក់មិនចង់ជឿរូបភាពដែលបង្ហាញពេញកែវភ្នែករបស់នាងក្រមុំពេលនេះឡើយ។
"បងក៏នឹកអូនដូចគ្នា Rin !!"។ សម្លេងពិតរូបរាងពិតរបស់កម្លោះម្នាក់ដែលធ្វើឲ្យនាងក្រមុំក្រំក្រៀមមកជាង 1 ឆ្នាំនេះគឺកំពុងតែសម្លឹងមើលនាងដោយមានតំណក់ទឹកភ្នែករមៀលចុះមកដូចគ្នា។
"នេះ....នេះ....នេះមានរឿងអ្វីកើតឡើងទៅ?"។ នាងក្រមុំវិលវល់នឹងហេតុការណ៍អស់នេះទៅហើយមិនដឹងថាវាជាការពិតរឺក៏ក្លែងក្លែង។
"បង!!! នេះគឺជាបងណា៎ Yurin !!! បងមកនៅក្បែរអូនហើយ!!!! កន្លងមកបងក៏មិនបានចាកចេញទៅណាឆ្ងាយពីអូនដូចគ្នា!!! បងចង់និយាយថាអរគុណខ្លាំងណាស់ចំពោះរឿងកន្លងមក!!! អរគុណដែលអូនផ្តល់កំណើតយ៉ាងល្អដល់កូនស្រីយើង!!! អរគុណដែលអូនស្រលាញ់បងយ៉ាងនេះ!! បង...ហឹុក...បងរំភើបចិត្តណាស់ដឹងទេ?"។ នាយកម្លោះរៀបរាប់ដោយការរំភើបចិត្តខុសពីនាងក្រមុំដែលសម្លឹងមើលនាយដោយការភាំងស្មារតីនឹងសម្តីរបស់គេហើយនាងក្រមុំក៏មើលគេយ៉ាងហួសចិត្ត។
"បានន័យថាកន្លងមកការស្លាប់នេះអ្វីទាំងអស់ជារឿងប្រឌិតមែនទេ?"។ នាងក្រមុំក៏សួរគេហើយ Jimin ក៏ងក់ក្បាលទើបចាប់ដៃនាងជាប់។
"វាជាការប្រឌិតពាក់កណ្តាលពិតពាក់កណ្តាល!!! បងសម្រេចចិត្តបែបនេះព្រោះបងគិតថាគ្រោះថ្នាក់ពីការរងគ្រាប់កាំភ្លើងនោះវាកៀកនឹងចំណុចសំខាន់ជាខ្លាំងហើយបងមានសង្ឃឹមតិចណាស់ក្នុងពេលនោះ!!!! ទើបបងសម្រេចចិត្តបែបនេះតែម្តងទៅ!!! បើបងឆ្លងផុតគ្រោះថ្នាក់នោះបងនឹងអាចវិលមករកអូនវិញជាមិនខានតែបើសិនជាបងឆ្លងមិនផុតវិញនោះបងក៏មិនបានធ្វើឲ្យអូនត្រូវខូចចិត្តខ្លាំងពេកដែរ!!! ក្រោយមកការវះកាត់ចំនួន 6 ខែរបស់បងក៏បានជោគជ័យហើយបងក៏តែងតែតាមមើលអូនពីក្រោយខ្នងជានិច្ចហើយបងក៏សុំទោស!!! បងពិតជាមិនដឹងថាអូនត្រូវខូចចិត្តយូរយ៉ាងនេះទេ Rin !!! 1 ឆ្នាំនេះតើអូនពិបាកខ្លាំងណាស់មែនទេ? អូនហត់នឿយហើយពិបាកណាស់ត្រូវទេ?"។ នាយកម្លោះក៏រៀបរាប់ប្រាប់នាងក្រមុំហើយក៏អង្អែលប្រអប់ដៃនាងតែ Yurin ក៏ញញឹមចុងមាត់ហាក់បីដូចជាហួសចិត្តនឹងអ្វីដែរនាងបានលឺនាពេលនេះចឹង។
![](https://img.wattpad.com/cover/243092946-288-k711523.jpg)
YOU ARE READING
Win On Your Naughty Heart ( ជំនះស្នេហ៍លើនារីឆ្នាស់ ) 🔥🥀💜( Completed ✅ )
Romanceជារឿងក្នុងស៊េរី ( Healing Love On Old Scars : last season )" ផ្សះស្នេហ៍លើរបួសចាស់" និយាយពីរឿងរ៉ាវស្នេហ៍បែបបំផ្ទុះភ្លើងរបស់នាយកម្លោះរបិុុលប៉ូចនឹងក្រមុំដែលមានចរិតក្តៅដូចជាភ្លើងបើបាននៅក្បែរគ្នាពេលណាដូចទឹកហើយនឹងប្រេងចឹង។ Park Jimin X Min Yurin 🔥💜 Auth...