ពន្លឺព្រះអាទិត្យដែលបានរះឡើងយ៉ាងស្រទន់នាពេលព្រឹកនេះបានដាស់កាយក្រាស់ដែលលង់លក់ក្នុងដំណេកនេះឲ្យក្រោកមកដោយឃាត់មិនបានទើបរាងក្រាស់នេះងាកខ្លួនមកបោះដៃក្រាស់មកអង្អែលពូកមួយចំហៀងដែលជាកន្លែងសម្រាប់នារីសំណព្វគេគេងក្បែរនោះតែប៉ះត្រឹមតែភាពទទេស្អាតទើបនាយត្រូវបង្ខំចិត្តបើកភ្នែកឡើងជាបន្ទាន់។
"នេះគេទៅណាទាំងព្រឹកចឹង? អេ៎!!! នេះដូចជាឈ្ងុយក្លិនម្ហូបខ្លាំងម្ល៉េះ? រឺក៏-!"។ និយាយត្រឹមនេះ Jimin ក៏ប្រែជាញញឹមក្រោយការភិតភ័យមិញរលត់បាត់ជំនួសដោយភាពរីករាយមុននឹងនាងនាំរាងកាយខ្លួនឯងទៅសម្អាតកាយដើម្បីរៀបចំចុះក្រោម។
ងាកមកមើលរាងស្តើងដែលឈរមមាញឹកតាំងពីព្រឹកព្រលឹមស្រាងៗនេះវិញបានកំពុងតែធ្វើម្ហូបជាច្រើនមុខរៀបចំដាក់ពេញតុជិតរួចរាល់អស់ទៅហើយដែលមានមេការជួយរៀបចំពីក្រោយដោយការស្ងើចសរសើរនឹងទឹកដៃធ្វើម្ហូបដ៏ពិសេសរបស់នាងក្រមុំ។
"អ៊ួយ-Ji-jimin !!"។ កំពុងតែរៀបចំលើកម្ហូបចានចុងក្រោយទៅដាក់លើតុតែក៏ត្រូវដៃក្រាស់មួយគូលូកមកក្រសោបនាងពីក្រោយយ៉ាងណែន។
"នេះអូនក្រោកពីព្រឹកមកធ្វើម្ហូបច្រើនយ៉ាងនេះសម្រាប់បងហេ៎? គួរឲ្យស្រលាញ់ដល់ហើយ Yurin !!!"។<ជុប>នាយសង្ហាក៏ឆ្មប់ស្នាមថើបលើថ្ពាល់នាងមួយខ្សឺតធ្វើឲ្យនាងក្រមុំអៀនហើយក៏ប្រញាបរើខ្លួនចេញព្រោះខ្មាសអៀននឹងក្រសែភ្នែកជុំវិញនាងនាពេលនេះ។
"លែងខ្ញុំសិនទៅ!!! នេះប្រយ័ត្នកំពប់បាយម្ហូបអស់ទៅ!!!"។ នាងក្រមុំក៏រើខ្លួនចេញពីនាយកម្លោះហើយលើកម្ហូបទៅដាក់លើតុ។
"មើលចុះ!!! នេះមិនសុទ្ធតែជាម្ហូបដែលបងចូលចិត្តទាំងអស់ទេរឺ Rin ? នេះអូននៅចងចាំទាំងអស់ហេ៎?"។ ពេលមកដល់តុអាហារនាយកម្លោះក៏អើតមុខមកសម្លឹងមើលម្ហូបជាច្រើនដោយក៏ភ្ញាក់ផ្អើលព្រោះសុទ្ធតែជាចំណីអាហារដែលនាយចូលចិត្តទើប Yurin ញញឹម។
"ចង់ភ្លេចក៏ពិបាកដែរព្រោះថាលោកនៀកក៏មុខក្រាស់មកយូរហើយ!!! ចេញចូលផ្ទះខ្ញុំមិនឈប់ហើយថែមមកបាយទឹកទៀតផង!!! បើមិនចង់ចាំក៏ត្រូវតែចាំដែរ!!"។ នាងក្រមុំក៏ឡកលើយឲ្យគេហើយ Jimin ក៏រហ័សទាញកៅអីមកអង្គុយក្បែរនាង។
YOU ARE READING
Win On Your Naughty Heart ( ជំនះស្នេហ៍លើនារីឆ្នាស់ ) 🔥🥀💜( Completed ✅ )
Roman d'amourជារឿងក្នុងស៊េរី ( Healing Love On Old Scars : last season )" ផ្សះស្នេហ៍លើរបួសចាស់" និយាយពីរឿងរ៉ាវស្នេហ៍បែបបំផ្ទុះភ្លើងរបស់នាយកម្លោះរបិុុលប៉ូចនឹងក្រមុំដែលមានចរិតក្តៅដូចជាភ្លើងបើបាននៅក្បែរគ្នាពេលណាដូចទឹកហើយនឹងប្រេងចឹង។ Park Jimin X Min Yurin 🔥💜 Auth...