Act 22 : Bad thing is going to happen ?

1K 43 2
                                    

វីឡាត្រកូល Min ....

"ជួយទៅរើសឥវ៉ាន់របស់ Rin មកឲ្យអស់មកណា៎!!! នៅអ្វីខ្លះដែលអូនត្រូវការ!!! ប្រាប់ពួកគេទៅ!! បងឲ្យគេរៀបចំទៅវីឡាបងណា៎!!"។ នាយសង្ហាដែលជូននាងក្រមុំមកពេលនេះក៏សួរនាំហើយបានបញ្ចូនអ្នកបម្រើមកជួយរើសឥវ៉ាន់ជាច្រើនពីផ្ទះនាងក្រមុំមកដាក់ផ្ទះគេ។

"ចាំបាច់ប្រញាប់ថ្នាក់នឹងទេ Min !!! នេះយ៉ាងណាមានពេលច្រើនសឹងអី!!! កុំបាច់រហេរហ័នដល់ថ្នាក់ម្លឹងទេ!!!"។ នាងក្រមុំក៏តបហើយ Jimin ក៏ញញឹម។

"បើតាមចិត្តបងណាស់!! គឺចង់ឲ្យអូនមកនៅឥឡូវនេះតែម្តងណា៎ Rin !!"។ នាយសង្ហាក៏និយាយមកវិញហើយ Yurin ក៏មើលគេដោយហួសចិត្ត។

<វឺុង វឺុង>នាយសង្ហាដែលកំពុងតែឈរមើលគេរើឥវ៉ាន់នោះសា្រប់តែទូរស័ព្ទក៏រោទិ៍ឡើងតែម្តងទើបគេរហ័សដកមកមើលហើយត្រូវចងចិញ្ចើមពេលឃើញលេខហៅចូលជានរណា។

"ម៉េចក៏មិនលើកទៅ? អ្នកណាគេនឹង?"។ សម្លេងស្រួយបានហៅសតិគេបន្តិចក្រោយនាយនៅទ្រឹងជាច្រើនវិនាទីហើយ Jimin ក៏ញញឹមដាក់នាងវិញមុននឹងចុចបិទហើយញាត់ចូលហោប៉ៅវិញ។

"មិនមានអីទេ!! មិនបាច់លើក-!"។<វឺុង វឺុង>និយាយមិនទាន់ចប់ផងទូរស័ព្ទក៏រោទិ៍ម្តងទៀតទើប Yurin ញញឹមដាក់គេ។

"បើមានការលើកទៅ!!!"។ នាងក្រមុំនិយាយតែប៉ុន្នឹងក៏រៀបចំដើរចេញទៅមើលរបស់របរដែនាងត្រូវការហើយ Jimin ក៏ទាញទូរស័ព្ទមកចុចដោយទឹកមុខធុញថប់។

"មានការអីនឹង?"។ សម្លេងស្តាប់ទៅមិនសូវទន់ភ្លន់នោះក៏បន្លឺពេលដែលគេធ្វើការសន្ទនាជាមួយនារីក្នុងទូរស័ព្ទដៃនោះ។

( ហឹុក ....Min ...ហឹុក....ជួយ Layla ផងណា៎!!! )។ សម្លេងទ្រហោយំមួយបានបន្លឺតបមកវិញតាមរលកធាតុអាកាសធ្វើឲ្យនាយកម្លោះត្រូវចងចិញ្ចើម។

"នាងកើតស្អីទៅ?"។ នាយកម្លោះក៏សួរហើយខ្សែមកខាងទៀតក៏តប។

( Layla ....មានវិបត្តិណា៎! ហេុក...នេះ...្ឹុក...បង Min ត្រូវតែជួយអូនណា៎!!! ហឹុក....អូនគ្មាននរណាជាទីពឹងពាក់បានទេ!! ហឹុក...)។ ខ្សែម្ខាងនោះបានទួញសោកដាក់នាងឮយកម្លោះតែនាយសងហឮ្ហាយើងហាក់មិនមានក្តីអាណិតតែមានតែសេចក្តីងឿងឆ្ងល់ច្រើនជាង។

Win On Your Naughty Heart ( ជំនះស្នេហ៍លើនារីឆ្នាស់ ) 🔥🥀💜( Completed ✅ )Where stories live. Discover now