Act 51 "My heart only for Park Jimin!"

900 45 5
                                    

បារបារាំង J.Park ....

ខណៈនេះរាងស្តើងបានធ្វើដំណើរដល់បារនេះហើយនាងក៏មានអារម្មណ៍ថានឹកនាហើយក៏ស្រាប់តែមានអារម្មណ៍កម្សត់តិចតួចព្រោះទីនេះជាកម្មសិទិ្ធរបស់បុរសម្នាក់ដែលនាងស្រលាញ់ហើយដើរមកដល់ទីនេះពេលណាហាក់ដូចជាមករំលឹកដល់ការឈឺចាប់នៅនឹងបេះដូងនាងចឹង។

នាងក្រមុំមិនបង្អង់យូរក៏បោះជើងតម្រង់ទៅជាន់ខាងលើគេបង្អស់ហើយក៏ភ្ញាក់ផ្ងើលពេលទីនេះប្រែជាស្ងាត់ជ្រងំគ្មានមនុស្សម្នាក់ណាមកទីនេះសោះតែបែរជារៀបចំតុបតែងភ្លើងពណ៍យ៉ាងស្អាតទៅវិញ។

"ទីនេះម៉េចក៏គ្មានមនុស្ស? សួស្តី!!! មានអ្នកណានៅដែរទេ? សួស្តី!!!"។ នាងក្រមុំក៏ដើរបណ្តើរស្រែកសួរបណ្តើរសង្ឃឹមថានឹងមានចម្លើយតបមកតែបែរជាស្ងាត់ជ្រងំ។

ភ្លាមនោះកែវភ្នែកក៏រេប៉ះនឹងប្រអប់មួយនៅលើតុមួយដែលគេទុកចោលហើយនាងក៏ដឹងច្បាស់ថាជាប្រអប់រ៉ូបរបស់នាងហើយក៏តម្រង់ទៅមើលហើយក៏កាន់វាឡើងមុននឹងបើកមើលក្នុងប្រអប់នោះដើម្បីពិនិត្យមើលរ៉ូបនាងតើនៅល្អទេតែក៏ប្រទះឃើញត្រឹមតែសំបុត្រមួយច្បាប់សរសេរអក្សរធំៗដាក់ថាទៅការិយាល័យរបស់ចៅកែបារទៅវិញទើប Yurin ចងចិញ្ចើម។

"គេម្នាក់នេះឆ្កួតទេដឹង? គេចង់ធ្វើស្អីអញ្ចេះ?"។ នាងក្រមុំក៏ក្តាប់សំបុត្រនោះមុននឹងឈានជើងទៅការិយាល័យនោះតែម្តង។

<ក្រាក>ទ្វារត្រូវបានរបើកដោយដៃស្រឡូនក៏ច្រានទ្វារការិយាល័យចូលហើយនាងក៏ត្រូវស្ងៀមពេលឃើញរូបកាយបុរសម្នាក់ដែលអង្គុយលើកៅអីរបស់ម្ចាស់បារនេះបានន័យថាជាកន្លែងដែលអតីតបុរសម្នាក់ដែលនាងស្រលាញ់បានអង្គុយនោះតែបើមើលទៅគេម្នាក់នេះមានរូបរាងដូចគ្នាខ្លាំងណាស់នឹង Jimin ពេលដែលគេមិនបង្ហាញមុខបែរត្រឹមតែខ្នងមកនាងធ្វើឲ្យនាងក្រមុំភ្លាមៗមានអារម្មណ៍ថាចង់តែរត់ទៅឪបក្រសោបបុរសម្នាក់នោះទេ។

"មកដល់ហើយមែនទេ?"។ សម្លេងស្រទន់ក៏បន្លឺឡើងសួរនាងហើយ Yurin ក៏សម្រួលអារម្មណ៍លើកដៃមកវាសចុងកន្ទុយភ្នែកដែលជ្រាបទឹកភ្នែកនោះចេញ។

Win On Your Naughty Heart ( ជំនះស្នេហ៍លើនារីឆ្នាស់ ) 🔥🥀💜( Completed ✅ )Where stories live. Discover now