Act 34 : Can I have another chance?

644 33 5
                                    

Paris , France ...

ងាកមកមើលនារីរាងស្តើងដែលធ្វើដំណើរឡើងមកលើបន្ទប់នេះវិញគ្រាន់តែបានចូលក្នុងបន្ទប់គេងភ្លាមក៏ទទួលបានភាពស្ងប់ស្ងាយ់ពេលណាក៏ចាប់ផ្តើមស្រក់ទឹកភ្នែកតក់ៗដោយមិនដឹងខ្លួនមុននឹងផ្អែកខ្លួននឹងគ្រែហើយសម្រូតខ្លួនអង្គុយលើការ៉ូហើយឡើងដៃមកខ្ទប់ក្បាលខ្លួនឯងដោយការឈឺផ្សាពេញបេះដូង។

"ហឹុក...ហេតុអីក៏ឯងយំទៅកើត Min Yurin ? ហឹុក....ឯងរឹងមាំណាស់ត្រូវទេ? ហឹុក....គេជាអ្វីទៅ? ហឹុក....គេក្បត់....គេមិនបានឈឺផង!! អ្ហឹក ...ចុះឯងឈឺចាប់ធ្វើអីទៅ? ហឹុក....ឈប់យំទៅស្រីល្ងង់....ហឹុក....!"។ នាងក្រមុំយំបណ្តើរស្តីបន្ទោសខ្លួនបណ្តើរដោយការខឹងចិត្តព្រោះតែនាងទប់ទឹកភ្នែកមិនជាប់។

បន្ទាប់ពីអង្គុយយំយែកអស់ចិត្តហើយនោះ Yurin ក៏រៀបចំខ្លួនហើយសម្រួលអារម្មណ៍ធ្វើជាធម្មតាមុននឹងសាកញញឹមបន្តិចដាក់មុខកញ្ចក់ខ្លាចថាញញឹមទៅមិនសមព្រោះនាងកំពុងតែពាក់ស្នាមញញឹមក្លែងក្លាយនោះអី។

ជើងស្រឡូនក៏បោះដំណើរចេញពីបន្ទប់ហើយតម្រង់មកដល់កាំជណ្តើរមុននឹងតម្រង់ទៅកាន់តុអាហារដែលមានប្តីប្រពន្ធមួយគូកំពុងតែអង្គុយរង់ចាំដោយស្នាមញញឹមទើប Yurin ប្រញាប់ញញឹមតប។

"សុំទោសដែលឲ្យចាំណា៎!!! ងូតទឹកជម្រះខ្លួនឲ្យស្អាតបន្តិចទើបវាយូរបែបនឹង!!!"។ នាងក្រមុំក៏តបដោយតាមការគួរកាលបើឃើញម្ហូបនៅល្អទាំងអស់ហើយ Jiyou ក៏ក្រវីក្បាល។

"ទេ!!! បងកុំនិយាយចឹង!!! មិនអីទេណា៎!!! បងញាំុអានេះឲ្យបានច្រើនៗទៅណា៎!!!"។ Jiyou នារីដែលមានផ្ទៃពោះក៏ចាប់អាហារជាច្រើនឲ្យ Yurin ហើយនាងក៏ញញឹមដាក់ Jiyou តែ Yoongi នៅតែទ្រឹងស្ងៀមសម្លឹងមើលភាពមិនប្រក្រតីរបស់ប្អូនគេទើបដាច់ចិត្តសួរ។

"ឯងមានរឿងអីក្នុងចិត្តទេនឹង Rin ?"។ នាយសង្ហាក៏សួរធ្វើឲ្យ Yurin ត្រូវដាក់ស្លាបព្រាចុះហើយក៏សម្លឹងមើល Yoongi របៀបមិនដឹងរឿង។

"ខ្ញុំ? មានកើតអីឯណាបង!!! សប្បាយរីករាយសឹងអី!!! ក៏កាន់តែរីករាយដែលមកជួបបងនឹងអូន Ji !!"។ Yurin ក៏តបហើយនាងក្រមុំក៏ញញឹមពព្រាយដាក់ Yoongi ។

Win On Your Naughty Heart ( ជំនះស្នេហ៍លើនារីឆ្នាស់ ) 🔥🥀💜( Completed ✅ )Where stories live. Discover now