Act 8 : Same old love !

945 44 0
                                    

"មានការស្អី?"។ ក្រោយស្គាល់ម្ចាស់សម្លេងហើយនាងក្រមុំក៏ចាប់ផ្តើមចងចិញ្ចើមហើយនិយាយសម្តីរឹងៗតែម្តង។

( នេះគ្រាន់តែដឹងថាជាបងក៏តឹងសរសៃករហើយរឺ? អូនគួរតែនិយាយធម្មតាទៅ! ប្រយ័ត្នប៉ះពាល់បំពង់ករណា៎! )។ នាយកម្លោះក៏តបមកវិញដោយសម្លេងទន់ហើយនាងក្រមុំក៏ញញឹមចុងមាត់របៀបអស់សំណើចនឹងបុរសដែលមានមាត់ពិសមិនខុសពី Jimin នោះទេ។

"លោកគួរតែឈប់ប្រើវិធីដដែលនឹងទៅ! ហើយខ្ញុំចង់ប្រាប់លោកថាឈប់តាមរំខានខ្ញុំទៅ! យើងចប់គ្នាយូរហើយ! មិនពាក់ព័ន្ធនឹងគ្នាទៀតទេ! ផ្លូវអ្នកណាអ្នកនឹងដើរ!"។ នាងក្រមុំក៏និយាយប្រាវៗដោយការមួម៉ៅព្រោះអារម្មណ៍កំពុងមិនល្អស្រាប់ផងក៏មកថែមមួយរឿងទៀត។

( តែបងនឹកអូន! បងពិតជាបំភ្លេចអូនមិនបានមែន Yurin ! នេះអូននិយាយស្រួលៗផុយៗយ៉ាងម៉េចថាបែកគ្នា? យើងស្រលាញ់គ្នា 4 ឆ្នាំហើយណា៎! រឺក៏អូនមិនស្រណោះអ្វីទាល់តែសោះ? អនុស្សាវរីយ៍យើងមានគ្រប់យ៉ាង! គ្រួសារបងនឹងគ្រួសារអូនក៏ចុះសម្រុងគ្នាល្អ! បងថាយើងគួរតែវិលមករកគ្នាវិញទៅណា៎ Yurin ! )។ សម្លេងអង្វរក៏បន្លឺពីទូរស័ព្ទម្ខាងទៀតធ្វើឲ្យនាងក្រមុំញញឹមចុងមាត់របៀបហួសចិត្ត។

"ចឹង? អូ! លោកហ៊ានហាមាត់និយាយអនុស្សាវរីយ៍ជាមួយខ្ញុំទៀតរឺ Ren Katsuki ? អនុស្សាវរីយ៍ដែលលោកលាក់ខ្ញុំនៅក្រោយខ្នងនឹងមែនទេ? ក្រែងមុនស្រលាញ់គ្នាក៏និយាយច្បាស់ថាខ្ញុំមិនចូលចិត្តមនុស្សលួចលាក់មាន 2 3 ក្រោយខ្នងនោះទេ! ខ្ញុំមិនចូលចិត្តដដែលនឹងគេ! ខ្ញុំមានចិត្តស្មោះត្រង់ក៏មិនត្រូវការប្រគល់ឲ្យមនុស្សដែលសាវ៉ាមិនចេះឆ្អែតចឹងទេ! ហើយលោកនៅនិយាយទៀតថាស្រលាញ់គ្នា 4 ឆ្នាំភ្លេចស្រួលៗរឺក៏លោកចង់ឲ្យខ្ញុំនៅឆ្កួតដេកឪបទុក្ខយំសោកដោយសារលោកមានស្រីចោលខ្ញុំ! បោកប្រាស់ខ្ញុំ! ចង់ឲ្យខ្ញុំលើកលែងហើយឲ្យលោកមកបោកក្បាលខ្ញុំទៀតចឹងហេ៎? មុននឹងធ្វើជាសង្សារនឹងគ្នាខ្ញុំនិយាយច្បាស់ខ្លាំងណាស់ថាខ្ញុំមានលក្ខខណ្ឌអីខ្លះ! តែលោកផ្កើនហើយបំពាន! មិនសូម្បីឲ្យតម្តៃខ្ញុំបន្តិចក្នុងនាមជាមិត្តស្រី! តើឲ្យខ្ញុំនៅទទួលយកលោកទៀតហី?"។ នាងក្រមុំនិយាយប្រកែកមកវិញតែកែវភ្នែកនាងក៏ញ័រប្រឡង់ភ្នែកក៏មានដក់ទឹកភ្នែក។

Win On Your Naughty Heart ( ជំនះស្នេហ៍លើនារីឆ្នាស់ ) 🔥🥀💜( Completed ✅ )Where stories live. Discover now