មាតិកាទី១ មិត្តសម្លាញ់ខ្មោច ភាគ1

3.9K 129 6
                                    

មិត្តសម្លាញ់ខ្មោច

                    🕯ពាក្យថាមិត្តសម្លញ់🕯

មិត្តភាពគឺជាពាក្យដែលនឹងនរណាក៏មានហើយនឹងស្គាល់...។តែមិត្តភាពរវាងមនុស្សម្នាក់ៗគឺវាមិនដូចគ្នាទេគឺវាស្ថិតនៅលើបុគ្គលម្នាក់ៗ..!តែសម្រាប់ខ្ញុំវិញពាក្យមួយឃ្លានេះពិតជាមានន័យសំខាន់និងមានអត្ថន័យសម្រាប់ខ្ញុំបំផុតពីព្រោះវាជាចំណងមិត្តភាពរវាងខ្ញុំនិងមិត្តជាទីស្រឡាញ់របស់ខ្ញុំគឺ«អារីន»...។

អារីននឹងខ្ញុំជាមិត្តសម្លាញ់នឹងគ្នាឬអាចនិយាយបានថាជាបងប្អូននឹងគ្នាក៏បានពីព្រោះយើងស្មោះនឹងគ្នាខ្លាំងណាស់ជួនកាលគេសួរថាហេតុអ្វីក៏ពួកយើងស្រឡាញ់គ្នាម្ល៉េះហើយអាចចុះសម្រុងនឹងគ្នាបានដែរឬទេ?ពីព្រោះគេដឹងថាអារីនគឺជាមនុស្សស្ងៀមស្ងាត់មិនចេះមាត់កនៅនរណាក្រៅពីខ្ញុំម្នាក់ប៉ុណ្ណោះដែលនាងតែងតែនិយាយរក។នេះបើតាមខ្ញុំដឹងអារីនគឺជាកូនកំព្រាគេព្រោះនៅមណ្ឌលកុមារកំព្រាតាំងពីក្មេងនាងមិនដែលនិយាយស្ដីឬម្ដងណាឡើយគឺបានត្រឹមតែឈរធ្មឹងៗឬនៅកន្លែងស្ងាត់ម្នាក់ឯងរាល់ថ្ងៃតែចាប់ខ្ញុំបានរស់នៅក្នុងមណ្ឌលកុមារកំព្រាមនុស្សដំបូងដែលខ្ញុំបានជួបគឺជាអារីនដែលយើងបានដេកបន្ទប់ជាមួយគ្នាហើយចាប់តាំងពីពេលនោះមកយើងគ្រាន់តែជាមិត្តសម្លាញ់នឹងគ្នាទៅ។

យើងមានអនុស្សាវរីយ៍ជាច្រើនអស់រយៈពេល 10 ឆ្នាំតែយើងស្គាល់គ្នាបានធ្វើឲ្យខ្ញុំនិងអារីនបានយល់ពីគ្នាពិសេសគឺខ្ញុំជាមនុស្សតែម្នាក់ដែលអារៀនអាចនិយាយឬពឹងពាក់បានដូចនេះហើយទើបខ្ញុំនឹងអារិនស្រឡាញ់គ្នាណាស់។

មិត្តភាពគឺជាការចងចាំ សូម្បីពេលខ្លះវាអាចនឹងធ្វេីអោយអ្នកបំភ្លេចវាមិនបានផង...!

                              មិត្តសម្លាញ់ខ្មោច៚

5ឆ្នាំមុន៚

រឿងរ៉ាវដែលតែងលងបន្លាចនិងមិនឲ្យខ្ញុំបភ្លេចបានគឺនៅពេលដែលខ្ញុំមានអាយុ 20 ឆ្នាំវាតែងតែនៅក្នុងចិត្តនិងកែវភ្នែក ខ្ញុំទោះបីជាខ្ញុំបំភ្លេចក៏មិនអាចព្រោះវាជារឿងដែលគ្មាននរណាម្នាក់ចង់ជួបឡេីយក្នុងឆាកជីវិត....។

ព្រេងនិទានខ្មោច-សៀវភៅទី1Tempat cerita menjadi hidup. Temukan sekarang