រឿង «កុំបិទភ្លើង»

1.5K 33 3
                                    

រឿង «កុំបិទភ្លើង»

Oups ! Cette image n'est pas conforme à nos directives de contenu. Afin de continuer la publication, veuillez la retirer ou mettre en ligne une autre image.

រឿង «កុំបិទភ្លើង»

វិញ្ញាណខ្មោច ភាគច្រើនតើខ្លាចអ្វីជាងគេ?

វាជាសំណួរដែលខ្ញុំតែងតែសួរទៅចាស់ៗពីដើមដែលពួកគាត់តែងតែដឹងនិងមានជំនឿមករហូត។តែភាគច្រើនចាស់ៗពួកគាត់ប្រាប់ខ្ញុំថា ខ្មោចវាខ្លាចពន្លឺ
ខ្លាចធាងក្ដាតនិងវុត្ថុផ្សេងៗទៀតដោយឆ្លងកាត់តាមបទពិសោធន៍របស់ពួកគាត់ដែលបានឆ្លងកាត់មករហូត។

សម្រាប់ខ្ញុំត្បិតតែខ្ញុំជាក្មេងសម័យបច្ចុប្បន្នមែន តែសម្រាប់រឿ
ងអបិយជំនឿមួយគឺខ្ញុំជឿខ្លាំងតែម្ដង នេះក៏ដោយសារតែគ្រួសារ
ខ្ញុំពួកគាត់តែងតែប្រៀនប្រដៅខ្ញុំមករហូតដែរ។

ប៉ុន្តែ!!!

នៅថ្ងៃនោះ ថ្ងៃមួយដែលខ្ញុំបានទៅលេងផ្ទះរបស់មីងរបស់ខ្ញុំ
នៅខេត្តកំពត ស្នាក់នៅមួយយប់នៅផ្ទះដែលសង់លើភ្នំ។ រឿងរ៉ាវ
បះសក់ព្រឺក្បាលដែលមួយជីវិតខ្ញុំសឹងមិនគិតថាជួប វាក៏បានកើត
ឡើងនៅថ្ងៃនោះរហូតធ្វើឱ្យខ្ញុំបាក់ស្បាតលែងហ៊ានសូម្បីតែ
មកជាន់ផ្ទះមីងខ្លួនឯងជាលើកទី២។

រឿងរ៉ាវវាបានចាប់ផ្ដើមនៅថ្ងៃអាទិត្យកាលពី១ខែមុន...

ខ្យល់អាកាសធ្លាក់មកសែនស្រស់ស្រាយ ពេលនេះខ្ញុំកំពុងតែ
អង្គុយនៅពីក្នុងឡានចោលក្រសែភ្នែកគយគន់ទៅមើលសម្រស់
ទេសភាពព្រៃប្រឹក្សា ជើងភ្នំនានាដែលកំពុងតែរត់ប្រដេញតាម
ល្បឿនឡានមិនដាច់។ ថ្ងៃនេះជាថ្ងៃចុងសប្ដាហ៍ហើយគ្រួសារខ្ញុំ
នីកាបានសូមអនុញ្ញាតលោកប៉ានិងម៉ាក់នាំប្អូនមកលេងផ្ទះមីនធីតា
នៅឯខេត្តកំពតតែពីរនាក់ប្អូនខ្ញុំគឺក្រអូប។

ព្រេងនិទានខ្មោច-សៀវភៅទី1Où les histoires vivent. Découvrez maintenant