វិញ្ញាណម្ដាយដេីម!

1.7K 29 3
                                    

វិញ្ញាណម្ដាយដេីម

លេីលោកនេះ តេីអ្វីដែលធំជាងទំហំនៃក្ដីស្រឡាញ់របស់ម្ដាយទៅ? តេីមានក្ដីស្រឡាញ់ណាដែលមានទំហំធំធេងជាងនេះឬអត់? ទេ....! ខ្ញុំគិតថាមិនមានឡេីយ! ក្ដីស្រឡាញ់របស់ម្ដាយ គឺវាធំហួយប្រឹទពីទៅទៀត។ បេីគ្មានពាក្យថាអ្នកម្ដាយ និងក្ដីស្រឡាញ់របស់អ្នកម្ដាយ ខ្ញុំក៏មិនអាចមានវត្តមានរស់នៅយ៉ាងកក់ក្ដៅនៅលេីផែនពសុធានេះបានដែរ។

តែដូចពាក្យចាស់ពោលថា «មានជួប គង់មានបែក! វាលវដ្តសង្សាជារឿងមិនអាចប្រកែកបានរបស់ច្បាប់ធម្មជាតិ!»

វាបានចាប់ផ្ដេីមកាលពី១ឆ្នាំមុន! ជារឿងមួយដែលខ្ញុំមិនអាចនឹងបំភ្លេចក្នុងមួយជីវិតរបស់ខ្ញុំបានឡេីយ......

១ឆ្នាំមុន!

«នាក់មោតាសាក់........»

សម្លេងសូត្រធម៌របស់ព្រះសង្ឃប្រហែល៥ទៅ៦អង្គ កំពុងតែសូត្របន្លឺយ៉ាងលាន់រំពងពេញបរិវេណផ្ទៃរោងបុណ្យសពមួយ ដែលមានតម្កល់ម្ឈោសក្ដាឈេីពណ៌មាសមួយនៅចំកណ្ដាលរោងបុណ្យ។

«កាត់ចិត្តទៅណានីកាកូន! ម្ដាយក្មួយទៅបានសុខហេីយ!»

សម្លេងអ៊ុំស្រីឈ្មោះថា ក្រពុំ ដែលត្រូវជាអ៊ុំបង្កេីតរបស់ខ្ញុំ បានបន្លឺនិយាយលួងលោមចិត្តខ្ញុំ ដែលកំពុងតែយំកាលដែលត្រូវបានបាត់បង់ម្ដាយជាទីស្រឡាញ់។ ពិតណាស់ថ្ងៃនេះគឺជាថ្ងៃដែលខ្ញុំត្រូវចេញទៅរៀនបន្តនៅភ្នំពេញ តែបែរជាជំនួសដោយការរំភេីបត្រេកអរ ប្ដូរមកជាថ្ងៃដែលមហាទុក្ខក្រោមក្រំរបស់ខ្ញុំ ព្រោះតែម្ដាយជាទីស្រឡាញ់តែម្នាក់របស់ខ្ញុំបានស្លាប់ ដោយសារតែជម្ងឺគាំងបេះដូង។ តាំងពីតូចដល់ធំខ្ញុំរស់នៅតែជាមួយម្ដាយ ដោយមិនដែលស្គាល់មុខឪពុកថាមានមុខមាត់បែបណាសោះឡេីយ។ តែខ្ញុំក៏រស់នៅដោយមានក្ដីសុខ ព្រោះតែមានម្ដាយប្រកបដោយចរិយាធម៌ និងមានមេត្តាបំផុតមកដល់រូបខ្ញុំ។

«ចាស៎ អរគុណណាស់អ៊ុំស្រីក្រពុំ!» ខ្ញុំវាចាតបទៅគាត់បន្តិចទាំងញញឹមស្ងួតមុខ។

បន្តិចក្រោយមកលោកក៏បានសូត្រចប់ ហេីយខ្ញុំក៏ផ្ដេីមរៀបចំរបស់របរសម្រាប់ប្រគេនដល់លោកផងដែរ។ តែកែវភ្នែករបស់ខ្ញុំក៏មិនភ្លេចងាកក្រឡេកទៅមេីលរូបថតម្ដាយខ្ញុំដែលតាំងមុខម្ឈោសមិនតិចដងដែរ។ មេីលចុះ គាត់ញញឹមស្រស់ណាស់! ទឹកភ្នែកក៏រមៀលធ្លាក់ម្ដងទៀត តែខ្ញុំក៏ប្រឹងទប់អារម្មណ៍មកវិញ។

ព្រេងនិទានខ្មោច-សៀវភៅទី1Dove le storie prendono vita. Scoprilo ora