វិញ្ញាណចងអាឃាត

1.4K 33 2
                                    

វិញ្ញាណចងអាឃាត

«ម៉ាក់! តើកាលពីនៅក្មេងម៉ាក់ធ្លាប់ត្រូវខ្មោចលងទេ?»

សុនីកា ស្រ្តីវ័យអាយុជិត៤០ឆ្នាំបានបញ្ចេញស្នាមញញឹមមុខស្ងួត ទៅកាន់កុមារី ធីតាដែលនាងតូចមានអាយុ១៨ឆ្នាំ ត្រូវជាកូនស្រីនាង ។

បន្តិចមកអ្នកជាម្ដាយក៏បន្លឺសម្លេងតបកូនស្រីវិញ...

«ធ្លាប់! តែកូនចង់ដឹងធ្វើអី? នេះប្រយ័ត្នគេងមិនលក់ណា៎ធីតាកូន!»

នាងតូចធីតា រេកែវភ្នែកឆ្វេងស្ដាំមុនជាមួយទឹកមុខស្លេកស្លាំងគ្មានឈាម ។ ដែលធ្វើឱ្យម្ដាយនាងតូចបានចាប់អារម្មណ៍បានថា កូនស្រីខ្លួនកំពុងតែភ័យពីរឿងអ្វីមួយ ។

អ្នកជាម្ដាយក៏ចាប់ដៃកូនស្រីជាមួយសំណួរសួរទាំងបារម្ភ..«កើតអី ធីតាកូន?»

«ម៉ាក់! យប់មិញខ្ញុំឃើញនរណាទេ ស្លៀកពាកឈុតសសក់ទម្លាក់ សំខាន់ខ្លួនទទឹកជោគ ឈរមើលខ្ញុំពីចុងគ្រែក្នុងទីងងឹត មកយ៉ាងកាច!»

ធីតាស្ទុះប្រញាប់ឱបម្ដាយជាមួយក្ដីភិតភ័យ។ ដៃនាងតូចត្រជាក់ស្រិបដូចត្រូវទទឹកសង្កត់អ៊ីចឹង ។ សុនីកាយកដៃអង្អែលក្បាលកូនតិចៗ ជាមួយពាក្យបន្លឺចេញមកថ្នមៗ...

«នឹងគ្មានរឿងអ្វីទេកូន ដរាបណាមានម៉ាក់! យប់នេះមកគេងជាមួយម៉ាក់ទៅ បើកូនខ្លាច!»

«ចាស ម៉ាក់!»

និយាយរួចពីរនាក់ម្ដាយកូន ក៏ឱបគ្នាយ៉ាងណែនបន្តទៀតទៅ ។ ពិតណាស់! សុនីកា នាងជាស្រីមេម៉ាយ ដែលប្ដីនាងគឺជាទាហានជើងទឹក តែគាត់ក៏ត្រូវបានស្លាប់កាលពីសុនីកា នាងកំណើតធីតាបានតែ៧ខែមកម្ល៉េះ ។ ដូចនេះហើយ បានជាសុនីកា នាងត្រូវដើរតួជាម្ដាយផង ឪពុកផងដើម្បីធ្វើយ៉ាងណាឱ្យកូនស្រីខ្លួនមិនមានអារម្មណ៍ថាខ្វះឬបាត់បង់អ្វីម្យ៉ាងឡើយ ។

យប់....

កណ្ដាលអាធ្រាត្រសែនស្ងាត់ឈឹង! សម្លេងសត្វីអ្វីក៏មិនមានដែរ មានតែសម្លេងខ្យល់ដែលធ្លាក់មក..វ៉ូៗ! ទង្គិចនិងមែកឈើឱ្យរេទៅមកបុកគ្នាឮសូរតែ...ក្រឹតៗ!

ព្រេងនិទានខ្មោច-សៀវភៅទី1Where stories live. Discover now