រឿងរន្ធត់ខ្លី «យាមសាកសព/The Mortuary Room»

1.3K 32 5
                                    

រឿងរន្ធត់ខ្លី.....

«យាមសាកសព/The Mortuary Room»

•••••••••

     ខ្ញុំមានឈ្មោះថា ភក្ដី....

     ជានិស្សិតអាហារូបករណ៍រៀនឆ្នាំកម្រិតមូលដ្ឋានផ្នែកអក្សរសាស្រ្តខ្មែរក្នុងសកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បន្ទាប់ពីប្រលងបាក់ឌុបរួចរាល់ ខ្ញុំក៏ទទួលបាននិទ្ទេសAលើមុខវិជ្ជាភាសាខ្មែរ ដូចនេះទើបខ្ញុំមានសំណាងទទួលបានអាហារូបករណ៍៤ឆ្នាំពេញ។ អាចនិយាយបានថា វាជាសំណាងក៏ថាបាន! ដ្បិតបើខ្ញុំកើតនៅក្នុងត្រកូលកសិករក្នុងខេត្តសៀមរាប ជាកូនអ្នកក្រខ្សត់គ្មានឪពុកមានតែម្ដាយដែលខំដាំបន្លែតិចតួចនិងធ្វើស្រែដើម្បីចិញ្ចឹមក្រពះរៀងរាល់ថ្ងៃ។

    ជីវិតជាកុមារភាពរបស់ខ្ញុំវាមិនល្អដូចជីវិតកុមារភាពរបស់ក្មេងដទៃឡើយ។ រហូតដល់ធំពេញវ័យ ក៏នៅតែមិនដែលស្គាល់រសជាតិស្រណុកសុខស្រួលបែបណាដែរ។ ប៉ុន្តែទោះជាខ្ញុំលំបាកយ៉ាប់យុឺនប៉ុនណាក៏ខ្ញុំមិនដែលចង់បោះបង់ការសិក្សាចោលដូចអ្នកផ្សេងៗឡើយ ព្រោះខ្ញុំដឹងថាមានតែចំណេះវិជ្ជានេះហើយដែលជាទ្រព្យមានតម្លៃជួយឱ្យយើងរួចផុតពីភាពអវិជ្ជានិងមិនឱ្យកូនចៅតជំនាន់លំបាកលំបិនដូចខ្ញុំនោះទេ។ ដូចនេះទើបខ្ញុំសុខចិត្តដើរស៊ីឈ្នួលលាងចាន ឬរបរផ្សេងៗឱ្យតែសុច្ចរិត គឺខ្ញុំនឹងធ្វើដោយមិនរុញរាឬអល់ឯកឡើយ។

     ឥឡូវអ្នកទាំងអស់គ្នាស្ដាប់ខ្ញុំរៀបរាប់ពីជីវិតខ្ញុំតែប៉ុណ្ណឹងសិនបានហើយ ព្រោះបើថាខ្ញុំនៅតែបន្តរៀបរាប់តទៀតនោះ ខ្ញុំមិនសន្យាទេថានរណានឹងចូលតួយំអាណិតខ្ញុំ ហិហិហិ.....

     "ថ្ងៃនេះជាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩''

     ខ្ញុំបន្លឺនិយាយក្នុងចិត្តមកតិចៗទាំងចោលក្រសែភ្នែកសម្លឹងទៅមើលប្រតិទិនដែលចងភ្ជួរជាប់នៅលើជញ្ជាំងមានពណ៌បៃតងស្រស់ស្អាតក្នុងបន្ទប់សិក្សារបស់ខ្ញុំ។ ពេលនេះខ្ញុំកំពុងតែអង្គុយនៅលើតុ ជាមួយមិត្តភក្តិពីរនាក់ផ្សេងទៀតដែលពួកគេមានឈ្មោះថា ចត្រា និងចរណី។

     "ភក្ដី! កំពុងតែភ្លឹកដល់ណាហើយហ្នឹង?''

     ក្នុងរយៈពេលខ្ញុំកំពុងតែអង្គុយចោលភ្នែកម៉ង់ៗដូចបាត់វិញ្ញាណនេះ ភ្លាមៗចរណីមិត្តភក្តិស្រីរបស់ខ្ញុំនាងក៏វាចាចោទសួរខ្ញុំមកតិចៗដែលល្មមអាចដាស់ការសញ្ជប់សញ្ជឹងភ្លេចខ្លួនរបស់ខ្ញុំឱ្យងាកមកមកតបនាងវិញយ៉ាងរហ័ស។

ព្រេងនិទានខ្មោច-សៀវភៅទី1Donde viven las historias. Descúbrelo ahora