រឿងរន្ធត់ខ្លី «ឆ្មាចិញ្ចឹម»

1.6K 26 1
                                    

រឿង «ឆ្មាចិញ្ចឹម»   និពន្ធដោយ Cherry Author

              ក្រោមផ្ទៃមេឃដែលខ្មៅងងឹតឈ្លុប ខ្យល់បោកបក់មកខ្លាំងៗដែលបញ្ជាក់បង្ហាញឱ្យឃើញថាមេឃវាកំពុងតែនឹងរកភ្លៀងហើយ។ នៅតាមផ្លូវចូលភូមិមួយ ពេលនេះម៉ោងប្រហែល៥ល្ងាច ម៉ូតូកូនទាមួយគ្រឿងកំពុងតែបើកមកយ៉ាងលឿនស្លេវបាញ់តម្រង់មកមុខដោយមនុស្សម្នាក់ជាអ្នកបើក។
 
        ខ្យល់ផង ងងឹតផងមើលអីក៏មិនឃើញដែរ។ ម៉ូតូដែលបើកលឿនដូចរន្ទះនោះ ក៏ស្រាប់តែ....

         ផាំង!!

        ម៉ូតូកូនទានិងអ្នកបើកដួលបោកទៅផ្លូវខ្លាំងកាលបើបើកទៅបុកជាមួយអ្វីមួយ។ អ្នកបើកនោះខំលើកម៉ូតូហើយ រួចគេក៏ប្រទះឃើញរូបភាពមួយដែលធ្វើឱ្យគេភិតភ័យជាខ្លាំងនោះគឺ....

        សាកសពរបស់សត្វឆ្មាខ្មៅមួយក្បាល ដែលដេកដាច់ក្បាលធ្លាយខួរស្លាប់នៅកៀនម៉ូតូកូនទានោះ។ ដោយសារតែភាពភ័យផង ខ្លាចផងជននោះក៏ទាញម៉ូតូរួចមូលហ្គាសបើកចេញទៅយ៉ាងរហ័សមិនសូម្បីតែងាកក្រោយបន្សល់ទុកនូវតែរូបភាពរអារបស់សាកសពក្បាលធ្លាយខួរដាច់ចេញពីករបស់ឆ្មាខ្មៅនោះ ដេកស្លាបក្រោមតំណក់ទឹកភ្លៀងដែលហូរស្រក់ចុះមកភ្លាមៗនោះ។

       ១សប្ដាហ៍ក្រោយ.......

       សំឡេងភ្លេងពិណពាទ្យវាកំពុងតែបន្លឺលាន់មកខ្លាំង ចង់ព្រឺក្បាលកាលបើនៅខាងលិចផ្ទះខ្ញុំគឺមានពិធីបុណ្យសពរបស់ក្មេងស្រីវ័យ១៥ឆ្នាំម្នាក់ឈ្មោះធីតា ដែលបានស្លាប់ដោយតែគ្រោះថ្នាក់ចរាចរណ៍ពេលចេញមកពីរៀន។

       យប់ម៉ោង៧ទៅហើយ ខ្ញុំនៅផ្ទះដែលធំជង្រ្គុងនេះតែម្នាក់ឯងកាលបើលោកប៉ានិងអ្នកម៉ាក់នាំគ្នាទៅបុណ្យសពធីតាមិនទាន់វិលមកវិញ។ បន្ទាប់ឆុងមីញុំារួចខ្ញុំក៏មកអង្គុយលើសាឡុងចុចទូរទស្សន៍មើលកម្មវិធីកម្សាន្ត តែដោយសារតែភ្លេងបុណ្យខ្មោចវាបន្លឺមកទ្រហឹងពេកខ្ញុំក៏ចុចបិទទូរទស្សន៍ហើយឡើងទៅសំងំលេងឆាតជាមួយមិត្តភក្តិនៅក្នុងបន្ទប់ខ្លួនវិញទៅ។

       មិននិយាយអីទេ តែខ្ញុំរាងព្រឺៗដែរជាមួយក្មេងស្រីដែលស្លាប់ទៅនោះ កាលបើនាងគឺជាមិត្តរួមថ្នាក់ជាមួយខ្ញុំដូចគ្នា។ ដូចនេះទើបខ្ញុំសូមម៉ាក់និងប៉ាមិនទៅបុណ្យនាងឡើយ ព្រោះខ្លាចពេក។ ខ្ញុំមិនដឹងថីដែរ តែអារម្មណ៍វាឱ្យមកបែបនេះ!

ព្រេងនិទានខ្មោច-សៀវភៅទី1Where stories live. Discover now