រឿង «បន្ទប់ខ្មោចនៅ»
ខ្ញុំចាំមិនភ្លេចទេថាជំហានដំបូងដែលខ្ញុំឈានចូលក្នុងបន្ទប់សណ្ធាគារ វាផ្ដល់ឱ្យខ្ញុំនៅអារម្មណ៍អ្វីម្យ៉ាងរកប្រាប់មិនត្រូវ ។ ក្នុងខួរក្បាលរបស់ខ្ញុំដូចជាមានជួងមកគោះមុឺងៗ ហើយសំឡេងស្រិបៗនៃតំណក់ទឹកស្រក់ចុះ ក៏កើតឡើងមកផងដែរ។
រឿងរ៉ាវរន្ធត់ដែលបានកើតឡើងមកលើខ្ញុំកាលពី១ឆ្នាំមុន គឺពេលដែលខ្ញុំបានទៅស្នាក់នៅបន្ទប់សណ្ឋាគារមួយកន្លែកនៅក្រៅប្រទេសមួយ វាក៏បានធ្វើឱ្យខ្ញុំបានគិតថា ការស្នាក់នៅកន្លែងផ្សេងក្រៅពីផ្ទះវាពិតគឺជារឿងគួរឱ្យគ្រោះថ្នាក់បំផុត ព្រោះយើងមិនដឹងនោះទេថាកន្លែងដែលយើងត្រូវទៅនោះ កាលពីមុនធ្លាប់ចួបរឿងរ៉ាវអ្វីខ្លះ មានប្រវត្តិបែបណាខ្លះទេ ។ ជាពិសេសគឺបន្ទប់ផ្ទះជួល និងបន្ទប់សណ្ឋាគារផ្ទះសំណាក់នេះតែម្ដង ដែលច្រើនតែកើតមាននូវរឿងឃាតកម្ម ឬសម្លាប់ខ្លួនជាញឹកញយ តែគ្រាន់តែព័ត៌មានភាគច្រើន បានបិទបាំងកុំឱ្យធ្លសយចេញទៅក្រៅខ្លាចក្រែងគ្មានភ្ញៀវមកស្នាក់នៅ ។
រឿងហេតុដែលខ្ញុំបានជួបវាគឺសាហាវបំផុត រហូតពេលខ្លះខ្ញុំនឹងព្រឺសម្បុរមកយ៉ាងរអាពេលដែលខ្ញុំនឹករលឹកដល់រឿងរន្ធត់មួយនេះ ។
1ឆ្នាំមុន.....
នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ ពោលគឺ១ឆ្នាំមុន ខ្ញុំបានធ្វើដំណើរទៅចូលរួមកម្មវិធីប្រជុំរបស់ក្រុមហ៊ុនដែលខ្ញុំបម្រើការងារនៅឯប្រទេសថៃ ដោយសារតែប្រធានរបស់ខ្ញុំជាប់រវល់កិច្ចការដកឃ្លាមិនរួច ទើបគាត់បានចាត់ឱ្យខ្ញុំទៅបំពេញធុរៈជំនួសគាត់ ។
ខ្ញុំអាចនិយាយ ខ្ញុំជាមនុស្សម្នាក់ដែលមិនសូវដើរឆ្ងាយទេ សូម្បីតែក្នុងប្រទេសក៏ខ្ញុំមិនដែលដើរដែរ ព្រោះខ្ញុំជាមនុស្សមានញ្ញាណខុសពីមនុស្សធម្មតា ជាពិសេសខ្ញុំតែដើរទៅគេងនៅផ្ទះនរណាខុសមិនផ្ទះខ្លួន គឺខ្ញុំតែងតែជួបនៅរឿងហេតុចម្លែកហើយ ។ តែវាជាកាព្វកិច្ចចាំបាច់ ខ្ញុំមិនអាចយករឿងផ្ទាល់ខ្លួនមកបូកឡំជាមួយរឿងការងារបានឡើយ ដូចនេះទើបខ្ញុំសម្រេចចិត្តទាំងម៉ួហ្មងទៅប្រជុំក្រៅប្រទេសជំនួសប្រធានខ្ញុំទៅ ។
ESTÁS LEYENDO
ព្រេងនិទានខ្មោច-សៀវភៅទី1
Terrorនេះជាសៀវភៅរឿងសម្រាប់អ្នកដែលចូលចិត្តអាននូវប្រភេទរឿងខ្មោចណា៎😍