រឿង «ខ្មោចចូល»
គ.ស២០០០
យប់កណ្ដាលអាធ្រាត្រ..
"ម៉ែ! ម៉ែ!''
"ហើយវាថីមីហ្ហងឯង មីយ៉ាន់? មកស្រែកដាស់អញកណ្ដាលអាធ្រាត្រវាកើតអី?''
សំឡេងអ៊ំផាន់ម៉ែនាងយ៉ាន់ស្រែកចាចទាំងសើយជើងមុងចេញមក ចោទសួរកូនស្រីខ្លួនទាំងភ្នែកបើកសឹងមិនរួចកាលបើគាត់នៅងងុយនៅឡើយ។ នាយយ៉ាន់ឈរញ៉ញីញ៉ញ័រជាមួយទឹកមុខភិតភ័យពីមុខម្ដាយ។ បន្តិចមកទើបនាងជាកូនដាច់ចិត្តបន្លឺសំឡេងនិយាយមករកកលចង់យំ៖
"បងយឿនម៉ែ! បងយឿងគាត់អត់ដឹងថីទេ កាច់កកាចដៃប្រកាច់ប្រកិននៅក្នុងបន្ទប់គាត់! ខ្ញុំចូលទៅមើលទៅ គាត់បើកភ្នែកសស្លែតសម្លក់ខ្ញុំយ៉ាងកាចម៉ែអើយ!''"ចុម! ហើយមីយឿនកូនអញវាកើតថី?''
មិនបង្អង់យូរទាំងផាន់ទាំងយ៉ាន់នាំគ្នាលើកចងសារុងនឹងចង្កេះដើរបោះជំហានជាន់ក្ដារនាតឈើសឹងបាក់ផ្ទះសំដៅទៅបន្ទប់នាងយឿនទាំងស្លន់ស្លោ។
ក្ឌាំងៗ!!
ផ្គរលាន់មកគ្រហឹមៗបន្លឺស្នូរសំឡេងមកយ៉ាងមានឬទ្ធីនុភាពពោរពេញទៅដោយអំណាចគួរឱ្យខ្លាច។
ខ្វាក! ខ្វាក!
ក្លែងស្រាកបន្លឺយំមកទ្រហឹងពីលើដំបូលផ្ទះឈើបុរាណដែលសង់មានពីរជាន់មួនេះ។ យប់ស្ងាត់ ផ្គរផងសត្វឧបទ្រុបចង្រៃយំទៀត វាពិតជាសញ្ញាមួយមិនល្អឡើយ។
អ៊ំផាន់ដែលដើរស្របគ្នាជាមួនាងយ៉ាន់នោះ គាត់ក៏មកដល់ពីមុខបន្ទប់កូនស្រីច្បងឈ្មោះថានាងយឿននេះ។
ក្រាក!!!
គ្រាន់តែបើកទ្វារមកសំឡេងទ្វារចាស់កកិតរនាតវាបន្លឺមកយ៉ាងគ្រលួចសឹងព្រឺឆ្អឹងខ្នងទៅហើយ។ តែអ្វីដែលធ្វើឱ្យអ៊ំផាន់និងនាងយ៉ាន់ស្រែកយំមកជាមួយការតក់ស្លុតយ៉ាងតក្កមានោះគឺ...."ពុទ្ធោ! មីយឿនកូនអញ!''
"បងយឿន! ហុឺៗ!''ខ្លួនប្រាណសាកសពងាប់ដេកត្រលប់ខ្លួនបែរក្បាលបត់ក្រោយទាំងបើកភ្នែកសស្លែតរបស់នាងយឿន វាបានធ្វើឱ្យម្ដាយកូនពីរនាក់ទៀតយំស្ទើរតែបោកខ្លួនទៅហើយ។ សពនាងយឿនងាប់សាហាវណាស់ ខ្លួនត្រលបក្បាលមកក្រោយឆ្អឹងកបាកខ្ទិចដូចគេចាប់កាច់កមិនខុស។ តើមកពីអ្វីទៅលោកអើយ?
YOU ARE READING
ព្រេងនិទានខ្មោច-សៀវភៅទី1
Horrorនេះជាសៀវភៅរឿងសម្រាប់អ្នកដែលចូលចិត្តអាននូវប្រភេទរឿងខ្មោចណា៎😍