រឿង «ផ្ទះជាប់បឹង»

1.6K 35 5
                                    

រឿងរន្ធត់ខ្លី....

                                         ផ្ទះជាប់បឹង

«កន្លែងណាក៏មានរឿងរ៉ាវមកជាមួយដែរ គ្រាន់តែកន្លែងខ្លះវាបង្កប់រឿងកាចសាហាវមិនគួរឱ្យយើងគួរដឹងឮឡើយ...»

••••••••••••••

          ឆ្នាំ២០១៥

         ៦ឆ្នាំមុន!

        កាលពីខ្ញុំទើបបញ្ចប់ថ្នាក់ទី៦នៃបឋមសិក្សា ត្រៀមបើកបវេនកាលចូលឆ្នាំសិក្សាថ្មីនៃថ្នាក់ទី៧នៃកម្រិតអនុវិទ្យាល័យ។ គ្រានោះខ្ញុំនៅមានអាយុ១៦ឆ្នាំនៅឡើយ ហើយអាចនិយាយបានថាវាជាវ័យកុមារភាពរបស់ខ្ញុំដែលកំពុងតែរស់នៅសប្បាយជាមួយជីវិត មិនទាន់មានរឿងឬបញ្ហាចូលមកនោះទេ។

         ប៉ុន្តែ....នៅវ័យនៃឆ្នាំមួយនោះហើយ ដែលវាបានក្លាយជាការចងចាំដ៏អសោធមួយដែលខ្ញុំព្យាយាមបំភ្លេចយ៉ាងណាក្នុងមួយជីវិតខ្ញុំ ក៏មិនអាចបំភ្លេចបាន.....

         វាចាប់ផ្ដើមកាលដែលខ្ញុំបានរស់នៅផ្ទះចាស់របស់លោកប៉ាខ្ញុំនៅជាយក្រុងស្ថិតក្នុងភូមិមួយដែលមានឈ្មោះភូមិថា «ភូមិបឹងឈូក»។ ភូមិដែលមានបឹងធំមួយនៅជាប់ខាងក្រោយផ្ទះរបស់ខ្ញុំ តែជាបឹងខ្មៅយ៉ង់ដែលកាលពីមុនខ្ញុំឮចាស់ៗនិយាយថាបឹងនេះស្អាតណាស់ ក្មេងៗតែងនាំគ្នាលោតលេងទឹកមិនលស់ថ្ងៃហើយក៏ជាបណ្ដុំផ្កាឈូកនិងជម្រុកត្រីដើម្បីផ្គត់ផ្គង់អាហារឱ្យអ្នកភូមិផងដែរ។ លុះចំណារក្រោយមកបឹងដែលធ្លាប់តែមានមនុស្សមកលេងអ៊ូអរមួយនេះ វាក៏ត្រូវបានអ្នកភូមិហាមដាច់ខាតគឺមិនឱ្យនរណាទៅចុះលេងទៀតឡើយ បន្ទាប់ពី....

        បន្ទាប់ពី...មានអ្នកស្រុកបានរកឃើញសពដាច់ក្បាលរបស់នារីម្នាក់ ហើមស្ពីងៗអណ្ដែតលើផ្ទៃទឹកបឹងសម្បុរសស្លែត។ រឿងលស់ព្រលឹងមួយនេះក៏បានល្បីសុះសាយពេញភូមិមួយទៅភូមិមួយ រហូតប៉ូលិសហាក់ស្វែងរកករណីនៃមូលហេតុស្លាប់មិនឃើញ សូម្បីតែក្បាលដែលដាច់ចេញពីករបស់សាកសពអនាមិករបស់នារីម្នាក់នោះមកទល់ពីនេះក៏នៅគ្មាននរណាម្នាក់រកឃើញដែរ។ ដូច្នេះហើយទើបលោកមេភូមិបានបិទបឹងនោះ និងហាមព្រមានអ្នកភូមិឬក្មេងៗមិនឱ្យទៅក្បែរឬលេងទឹកបឹងនេះទៀតឡើយ។

ព្រេងនិទានខ្មោច-សៀវភៅទី1Where stories live. Discover now