ខ្មោចស្រីឈុតក្រហម!

1.8K 46 9
                                    

ខ្មោចស្រីឈុតក្រហម

បេីនិយាយទៅលេីអបិយជំនឿ អាចនិយាយបានថាមនុស្សដូចខ្ញុំរាងគ្រាន់ជឿខ្លះ។តែបេីនិយាយពីពពួកអមនុស្ស ឬព្រាយបិសាចអីនោះខ្ញុំក៏ជឿដែរ តែគ្រាន់តែមិនសូវជាគិតថាមានឬមិនមានតែម្ដង ដោយខ្ញុំជាមនុស្សដែលកេីតទាន់សម័យបច្ចេកវិទ្យាឬហៅថាសម័យវិទ្យាសាស្រ្ត។ដូចនេះហេីយរឿងខ្មោចអីនោះ ខ្ញុំតែងតែគិតថាមិនដែលមានផង តែទោះជាយ៉ាងណាក៏ខ្ញុំមកពីគ្រួសារដែលជាអ្នកគោរពអបិយជំនឿនិងសាសនា ដូចនេះម៉ាក់តែងប្រដៅថាបេីមិនជឿក៏មិនថ្វី តែសូមកុំប្រមាថតែប៉ុណ្ណឹង។

រៀបរាប់យ៉ាងយូរដែលហេីយ...! សួស្ដី! នាងខ្ញុំឈ្មោះថា ណាមរីន មានអាយុ២៥ឆ្នាំ ជានិស្សិតពេទ្យឆ្នាំទី៤ហេីយនៃសាកលវិទ្យាល័យពេទ្យមួយកន្លែងក្នុងប្រទេសកម្ពុជា។និយាយរៀបរាប់ទៅ មានមនុស្សជាច្រេីនតែងតែសួរខ្ញុំថា រៀនពេទ្យហ្និងពេលចេញចុះពេទ្យស្ម័គ្រចិត្តម្ដងឬយាមពេទ្យ ដែលជួបឬអត់ពពួកខ្មោចឬរឿងចម្លែកអីហ្និង?ព្រោះគេថាអ្នករៀនពេទ្យ មួយរយនាក់ ជួបសឹងតែ៩៩នាក់ហេីយ។

តែសម្រាប់ខ្ញុំ រយៈពេលបួនឆ្នាំមកនេះ ខ្ញុំមិនដែលជួបរឿងអ្វីចម្លែកឬខ្មោចឡេីយ!អាចនិយាយបានថា ខ្ញុំគ្មាននិស្ស័យដឹង?តែទោះជាយ៉ាងណាក៏ដោយ អ្វីៗគង់តែផ្លាសប្ដូរ រហូតដល់ពេលមួយ ពេលដែលខ្ញុំទៅថែអ្នកជំងឺមនុស្សចាស់នៅផ្ទះគាត់រយៈពេល១សប្ដាហ៍ ដេីម្បីទទួលយកបទពិសោធន៍ការងារមុនរៀនចប់។ហេីយរយៈនោះហេីយ ដែលវាបានធ្វេីអោយខ្ញុំជួបនូវរឿងរ៉ាវបះសក់ជាច្រេីនដែលធ្វេីអោយខ្ញុំស្ទេីតែបាក់ស្បាតលែងហ៊ានគេង។

1ខែមុន

ថ្ងៃទី១ ខែមករា ឆ្នាំ២០២១

នៅមន្ទីពេទ្យភ្នំពេញ

«ណាមរីន!ខាងប្រធានពេទ្យ បានទម្លាក់ការងារអោយឯងទៅមេីលថែអ្នកជម្ងឺមនុស្សចាស់នៅខេត្តសៀមរាបចំនួនមួយសប្ដាហ៍!»

សម្លេងអ្នកគ្រូពេទ្យម្នាក់ បានបោះសម្ដីនិយាយមកកាន់ខ្ញុំយ៉ាងសុភាព។ឮបែបនេះ ខ្ញុំក៏តបទៅបងស្រីគ្រូពេទ្យឈ្មោះថានីសាវិញ។

ព្រេងនិទានខ្មោច-សៀវភៅទី1Donde viven las historias. Descúbrelo ahora