ប្រអប់តន្រ្តីធារិកា វគ្គទី១

959 26 5
                                    

ប្រអប់តន្រ្តីធារិកា

បេីនិយាយទៅលេីតន្ត្រីវាមានឧបរករណ៍ជាច្រេីនប្រភេទណាស់ដែលយេីងអាចលេងប្រគុំចេញជាភ្លេងយ៉ាងពិរោះរណ្ដំ ដូចជាព្យាណូ វីយូឡុង ហ្គីតា ដែលឧបករណ៍ទាំងនេះគឺអាចបន្លឺបទភ្លេងចេញមកយ៉ាងពិរោះតាមចំណង់របស់អ្នកលេង ។

ក្រៅពីឧបករណ៍អស់នេះ នៅមានវត្ថុមួយទៀតដែលអាចបន្លឺបទភ្លេងចេញមកយ៉ាងពិរោះរណ្ដំផងដែរ នោះគឺ «ប្រអប់តន្រ្តីធារិកា» ។ ប្រអប់តន្រ្តីធារិកា មានអាយុចំណាស់ជាង១០០ឆ្នាំទៅហេីយ វាជាប្រអប់តន្រ្តីរបស់អ្នកអង្គម្ចាស់ក្សត្រីនៃប្រទេសអាល្លឺម៉ង់ ដែលទ្រង់មានព្រះនាមថា ធារិកា ។ ដូចនេះហេីយបានជាប្រអប់តន្រ្តីនេះ មានឈ្មោះថាជាប្រអប់តន្រ្តីធារិកាជាប់មករហូតតែម្ដងដល់សព្វថ្ងៃ ។

បេីនិយាយពីទម្រង់រូបរាងរបស់ប្រអប់តន្រ្តីនេះ គឺវាមានរូបរាងបួនជ្រុងតូចល្នម ដែលមានពណ៌ត្នោតចាស់ ធ្វេីពីឈេីចម្លាក់ និងមានរូបនារីរបាំបាឡេរាំនៅចំកណ្ដាលប្រអប់តន្រ្តី ។ នារីរបាំប៉ាឡេ តំណាងឱ្យព្រះនាងធារិកា ដែលទ្រង់គឺជាខ្សែរាជវង្សតែម្នាក់ដែលមានដុងខាងរាំរបាំប៉ាឡេយ៉ាងស្ទាត់ជំនាញ ។ វាមានរឿងនិទានតៗគ្នាតំណាលមកថា នៅសម័យនោះ ព្រះនាងធារិកាទ្រង់បានលបលួចមានទំនាក់ទំនងស្នេហាជាមួយបុរសសាមញ្ញម្នាក់ដែលជាអ្នករាំរបាំបាឡេដូចគ្នា ។ លោកឈ្មោះ កាឡាវីត ជាជនជាតិបារាំង ។ អ្នកទាំងពីរស្រឡាញ់គ្នាណាស់ តែវាជាទំនាក់ទំនងលួចលាក់ ដោយការនៅសម័យបុរាណ គឺខ្សែរាជវង្សគេប្រកាន់នឹងវណ្ណះ ជាមួយកិត្តិនាមជាខ្លាំង ។

ដោយសារតែក្ដីស្រឡាញ់ធំធេងរបស់អ្នកទាំងពីរ នាថ្ងៃមួយដែលជាថ្ងៃបុណ្យនៃក្ដីស្រឡាញ់ លោក កាឡាវីនក៏បានធ្វេីប្រអប់តន្រ្តីធារិកានេះឡេីងមកដោយផ្ទាល់ដៃលោក ដែលគ្រប់ផ្នែកទាំងអស់គឺសុទ្ធតែតំណាងឱ្យព្រះនាងធារិកា ។ ព្រះនាងស្រឡាញ់ប្រអប់តន្រ្តីនេះខ្លាំងណាស់ ដោយនរណាប៉ះឬពាល់ក៏មិនបានដែរ ។ តែជាអនិច្ចា ស្នេហារបស់ព្រះនាងនិងជនសាមញ្ញក៏ត្រូវបានអ្នកនៅក្នុងខ្សែរាជវង្សចាប់បានដឹង ពេលនោះហេីយ លោកកាឡាវីន ក៏ត្រូវបានគេលបចាក់សម្លាប់នៅក្រោមដេីមឈេីធំមួយក្បែរបឹងខ្មៅនាយប់ពាក់កណ្ដាលរាត្រី ដោយមុនស្លាប់លោកបាននិយាយមកតិចៗថា វិញ្ញាណលោកនឹងនៅតែតាមនៅជាមួយព្រះនាងធារិកានៅក្នុងប្រអប់តន្រ្តីនោះជារៀងរហូតទៅ ។ មិនបានប៉ុន្មាន រឿងរ៉ាវរន្ធត់ជាច្រេីនក៏បានកេីតឡេីងពេញផ្ទៃរាជវាំង ជាពិសេសគឺព្រះនាងធារិកា ។ ដោយព្រះនាងដឹងថាវិញ្ញាណសង្សាខ្លួនហាក់នៅវិលវល់ក្បែរខ្លួននោះ យប់មួយនាយប់ខែងងឹត ព្រះនាងធារិកា ក៏បានកាន់ប្រអប់តន្រ្តីទៅជាមួយ ហេីយព្រះនាងក៏ចងខ្សែពួរ មកចងកសម្លាប់ខ្លួននៅលេីដេីមឈេីធំមួយក្រោយវាំង ស្លាប់យ៉ាងអាណោចអាធម៌ ។

ព្រេងនិទានខ្មោច-សៀវភៅទី1Donde viven las historias. Descúbrelo ahora