រឿងរន្ធត់ខ្លី «បន្លាច»

1K 20 2
                                    

រឿងរន្ធត់ខ្លី «បន្លាច»
សរសេរដោយ សមុទ្ទ-Cherry Author

#ធ្លាប់ទេនៅសុខៗស្រាប់តែមានអារម្មណ៍ថាត្រូវនរណាម្នាក់មកបន្លាច?
•••••

គ.ស២០១៨
     ភូរ៉ា.....វាគឺជាឈ្មោះរបស់ខ្ញុំ! ខ្ញុំគឺជានិស្សិតពេទ្យនៅសកលវិទ្យាល័យមួយកន្លែងក្នុងប្រទេសកម្ពុជា។ ក្រៅពីម៉ោងរៀន ខ្ញុំក៏ជាសមាជិកពេទ្យស្ម័គ្រចិត្តដើម្បីចុះទៅជួយសង្រ្គោះអ្នកជំងឺឬជនរងគ្រោះពីគ្រោះថ្នាក់ផ្សេងៗដែលកើតឡើងជាមួយបងៗពេទ្យដទៃៗទៀតដែរ។ ការងារជាអ្នកជួយសង្រ្គោះ បើអ្នកទាំងអស់គ្នាសួរខ្ញុំថា តើវាលំបាកទេ? ហើយហេតុអ្វីទើបខ្ញុំស្ម័គ្រចិត្តទៅជួយធ្វើការងារដែលប្រថុចប្រថុយបែបហ្នឹង នោះខ្ញុំក៏ប្រហែលជាមិនដឹងថាត្រូវរកចម្លើយប្រាប់បែបណាទៅអ្នកទាំងអស់គ្នាដែរ។
     គ្រាន់តែ...
     គ្រាន់តែថា វាជាការងារដែលខ្ញុំស្រលាញ់! ឬអាចមកពីខ្ញុំជាមនុស្សជួយយកអាសារដល់អ្នកដទៃក្នុងគ្រាលំបាកក៏ថាបាន..។ កាលនៅពីតូច ឱ្យតែផ្ទះអ្នកជិតខាងមានបញ្ហា មិនថាបញ្ហាជំពូកណាក៏ដោយ គឺខ្ញុំតែងតែរត់ទៅជួយ និងមើលខុសត្រូវជានិច្ច។
     ខ្ញុំចាំបានថា គ្រាមួយនោះពេលមានភ្លើងឆេះផ្ទះអ៊ំម្នាក់នៅចុងភូមិ ពេលនោះកូនស្រីតូចអាយុប្រហែល៧ឆ្នាំរបស់គាត់បានជាប់នៅក្នុងផ្ទះដែលមានភ្លើងឆេះសន្ធោសន្ធៅនោះ រួចខ្ញុំចាំទៀតថា ក្នុងវេលាមួយនោះមិនមាននរណាហ៊ានប្រថុយជីវិតចូលទៅប្រលែងជាមួយអណ្ដាតភ្លើងដើម្បីជួយក្មេងស្រីនោះសូម្បីតែម្នាក់។ ទើបវាធ្វើឱ្យមនុស្សខ្លួនតូច តែចិត្តជាវីរៈជនរបស់ខ្ញុំមិនរុញរារួចក៏ស្ទុះយកទឹកស្រោចខ្លួនទទឹកជោគហើយក៏រត់ចូលទៅជួយក្មេងស្រីនោះទាំងចង់ស្លាប់ខ្លួនឯង។
     ចាប់ពីពេលនោះហើយដែលខ្ញុំអាចរកនូវចំណង់ចំណូលចិត្តខ្លួនឯងបានថា ខ្ញុំជាមនុស្សម្នាក់ដែលចូលចិត្តជួយជីវិតអ្នកដទៃព្រោះខ្ញុំរមែងគិតថាការដែលយើងជួយអ្នកដទៃឱ្យផុតពីគ្រោះថ្នាក់ក្នុងគ្រាអាសន្នគឺវាជាកាត្វកិច្ចរបស់ខ្ញុំដែលប្រហែលជាឋានសួគ៌លោកបានកំណត់មកក៏ថាបាន។ ចុងក្រោយ នៅពេលខ្ញុំប្រលងបាក់ឌុបជាប់ ខ្ញុំក៏បានផ្លាស់មករៀននៅទីក្រុងភ្នំពេញដោយចាប់យកជំនាញពេទ្យផ្នែកសង្រ្គោះបន្ទាន់និងវះកាត់ និងការងារក្រៅម៉ោងគឺជាការងារស្ម័គ្រចិត្តជួយមនុស្សនេះឯង។
     ជារឿយៗ ឱ្យតែពេលនរណាមានគ្រោះថ្នាក់មិនថាពេលវេលាណាក៏ដោយក៏ខ្ញុំត្រូវតែស្ទុះស្ទាទៅជួយឱ្យដល់ទីកន្លែងផងដែរ។ ជួនកាលម៉ោង១២យប់ ជួនម៉ោង៧យប់ ជួនម៉ោងទាបភ្លឺក៏មាន។ បើសួរថាសប្បាយទេ? ហុហុ... គិតខ្លួនឯងទៅ!
      តែបើសួរថា មានក្ដីសុខទេ? ប្រាកដណាស់! ខ្ញុំមានក្ដីសុខនឹងធ្វើការងារនេះ!
.......

ព្រេងនិទានខ្មោច-សៀវភៅទី1Место, где живут истории. Откройте их для себя