តំណមមាត់ពេលចូលព្រៃ!

2.6K 64 5
                                    

ត្រណមមាត់ពេលចូលព្រៃ!

ធ្លាប់ទេ ពេលទៅណាមកណាដូចជាទៅដេីរលេងព្រៃតែងតែជួបរឿងហេតុចម្លែក?ហេីយធ្លាប់ទេ ពេលដែលអ្នកខុសមាត់ខុសកពេលដេីរក្នុងព្រៃ តេីអ្នកជួបអ្វីខ្លះហេីយអ្នកនឹងដោះស្រាយយ៉ាងណា?

បេីសម្រាប់ខ្ញុំ ខ្ញុំធ្លាប់ច្បាស់ណាស់!ហេីយវាក៏ជារឿងព្រឺព្រួចបំផុតក្នុងជីវិតរបស់ខ្ញុំ ដែលខ្ញុំបំភ្លេចមិនបាន!

ដូចនេះហេីយទេីបចាស់ៗនិយាយតគ្នាថា «ចូលព្រៃអោយចេះតំណមមាត់ កុំនិយាយឬបញ្ចេញឫកពារផ្ដេសផ្ដាស ព្រោះថា របស់អ្វីក៏មានម្ចាស់ កន្លែងណាក៏មានអ្នកថែរក្សាជាពិសេសក្នុងព្រៃនេះឯង។»

រឿងរ៉ាវបានកេីតឡេីងកាលពី២ឆ្នាំមុន

ឆ្នាំ២០១៩ ខែកុម្ភៈ

ខ្ញុំបាទមានឈ្មោះថា វ៉ាន់ នុធារៈ មានអាយុ២២ឆ្នាំ ហេីយក៏ជានិស្សិតឆ្នាំទី៤នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ផ្នែកអក្សរសាស្រ្តខ្មែរផងដែរ។

ពេលនេះនៅតាមផ្លូវថ្នល់ជាតិដែលមានព័ទ្ធទៅដោយព្រៃប្រឹក្សាដេីមឈេីធំៗដុះអមសងខាងផ្លូវ រួមជាមួយបរិយាយកាសនៃជំនោរខ្យល់ធ្លាក់មកតិចៗបង្កេីតបានជាបរិយាកាសពេលព្រឹកដ៏សែនមនោរម្យបំផុត។ឡានមួយគ្រឿងដែលខ្ញុំកំពុងជិះនេះ រួមជាមួយមិត្តភក្តិខ្ញុំដ៏ទៃទៀត៣នាក់ដែលសុបទាំងខ្ញុំគឺ៤នាក់ ហេីយក្នុងចំណោមបួនគឺមានម្នាក់ជាមនុស្រី។តាមពិតពួកយេីងគឺជាមិត្តជិតស្និទ្ធបំផុត ដោយមិត្តរបស់ខ្ញុំសុទ្ធតែរៀនផ្នែកដូចខ្ញុំ ហេីយដោយថ្ងៃនេះពួកយេីងបានឳកាសសម្រាបក៏នាំគ្នាមកបោះតង់លេងក្នុងព្រៃមួយកន្លែង។

សម្លេងច្រៀងអ៊ូអរសប្បាយបានបន្លឺឡេីងមកពេញឡានដោយ សុធាដែលអង្គុយជិតខ្ញុំខាងក្រោយនិងម្នាក់ទៀតអារីនដែលអង្គុយខាងមុខឡានជាមួយសង្សារនាងឈ្មោះវណ្ណាដែលកំពុងតែបេីកឡានបានច្រៀងសេីចសប្បាយយ៉ាងមានក្ដីសុខ។ជាការកម្រណាស់ ដែលមិត្តជិតស្និទ្ធដែលស្គាល់គ្នាចង់ជិត៦ឆ្នាំបានមានឳកាសមកដេីរលេងកម្សាន្តបោះតង់ជាមួយគ្នាបែបនេះ។

មួយសន្ទុះក្រោយមក វណ្ណាក៏បានឈប់ឡានហេីយរត់ទៅឈឺនោមជាមួយនិងសុធានៅកៀនព្រៃបាត់ទៅ ចំណែកឯអារីនក៏បានកំពុងតែដេីរចុចទូរស័ព្ទថតរូបខ្លួននៅខាងកហរៅនាព្រៃជ្រុងម្ខាងទៀត។ចំណែកខ្ញុំមិនបានចេញពីក្រៅឡានទេ ដោយខ្ញុំកំពុងអង្គុយចាំមិត្តនៅខាងក្នុងឡាន។

ព្រេងនិទានខ្មោច-សៀវភៅទី1Where stories live. Discover now