រឿង «សំឡេងនាងស្រែក»

1.2K 26 1
                                    

រឿង «សំឡេងនាងស្រែក»

នាងរាំបណ្ដើរ កាច់ដៃឡើងទន់ កណ្ដាលភូមិគ្រឹះកាត់ទីងងឹតឈឹង នាងស្រែកយំទ្រហឹងបែខ្នងដាក់ខ្ញុំ..!

        ឆ្នាំ2018 ព.ស2562

        សំឡេងល្បឿនឡានក្រុងកំពុងបន្លឺមកយ៉ាងលឿន បោះពួយទៅមុខមិនឈប់ ។ ខ្ញុំសូធានី អាយុ២២ឆ្នាំ ជានិស្សិតខាងបុរាណវិទ្យាឆ្នាំទី៣ នៃសាកលវិទ្យាល័យល្បីឈ្មោះមួយកន្លែងនៅក្នុងទីក្រុងភ្នំពេញ ។ ពេលនេះខ្ញុំកំពុងតែអង្គុយកៀនបង្អួចកញ្ចក់ឡានក្រុង ជាមួយការចោលក្រសែភ្នែកទៅគយគន់មើលទេសភាពដើមឈើធំៗ និងជើងភ្នំដែលកំពុងរត់ប្រដេញតាមរថយន្តក្រុងមកយ៉ាងវែងអន្លាយដាច់កន្ទុយភ្នែក ។

       ជំនោរខ្យល់បក់ផាត់ចូលត្រសៀៗប៉ះផ្ទៃមាត់បង្អួចកញ្ចក់ ប៉ើងសក់វែងខ្មៅរលោងខ្ញុំទៅមកឱ្យរសាត់រេចុះឡើងមិនឈប់ ។ ហុឹម..! ខ្ញុំបន្ធូរដង្ហើមជាមួយការស្រូបយកខ្យល់អាកាសមកយ៉ាងត្រជាក់ចិត្ត ។ ថ្ងៃនេះខ្ញុំនិងពួកម៉ាកឯទៀតបាននាំគ្នាទៅចុះកម្មសិក្សារយៈពេល៣ថ្ងៃនៅផ្ទះបុរាណចំណាស់មួយនៅក្នុងខេត្តសៀមរាប ។

     គិតទៅ! អារម្មណ៍និស្សិតខាងបុរាណវិទ្យា មិនដែលមានពេលរស់នៅបែបផ្ទាល់ខ្លួនទេ ដោយមួយថ្ងៃៗគឺខ្ញុំនៅតែជាមួយវត្ថុបុរាណ និងរបស់ចាស់ៗគ្មានឡើយជីវិតសុីវិល័យដូចគេ  ។ តែយ៉ាងណាក៏ខ្ញុំហាក់មិនមានសម្ពាធឬធុញអ្វីដែរ ព្រោះអីការរុករករបស់ចាស់ៗមកថែរក្សាវាគឺជាកាព្វកិច្ចរបស់និស្សិតបុរាណវិទ្យាដូចខ្ញុំស្រាប់ហើយ ។

     «ធានី! ឯងមានឃើញព័ត៌មានអត់ហ្ហា?» 

     វណ្ណ តារា បុរសសង្ហាប្រចាំសាលាផ្នែកបុរាណវិទ្យាដែលអង្គុយកៅអីខាងមុខបានយកទូរស័ព្ទមកដាក់ពីមុខខ្ញុំជាមួយសំណួរសួរមកយ៉ាងមាំទំតាមភាសាកូនប្រុសដើមទ្រូងប្រាំហត្ថរបស់គេ ។

      បន្តិចមកខ្ញុំ ក៏ងើយមុខសម្លឹងជាសំណួរសួរបកវិញទាំងឆ្ងល់៖

     «ព័ត៌មានអីតារា?»

     «នាងមើលទៅ!» និយាយរួចគេហុចទូរស័ព្ទឱ្យខ្ញុំ រួចខ្ញុំក៏កាន់យកមកមើល ។

ព្រេងនិទានខ្មោច-សៀវភៅទី1Nơi câu chuyện tồn tại. Hãy khám phá bây giờ