១៨ឆ្នាំ! រីករាយថ្ងៃកំណេីត!

2.2K 72 5
                                    

១៨ឆ្នាំ! រីករាយថ្ងៃកំណេីត!

«រីករាយថ្ងៃកំណេីតកូនសម្លាញ់...!»

ពិតណាស់ជារៀងរាល់ឆ្នាំខ្ញុំតែងតែនិយាយប្រយោគនេះទៅកាន់កូនប្រុសជាទីស្រឡាញ់របស់ខ្ញុំ។តែហេតុអ្វីឆ្នាំនេះខ្ញុំមិនបាននិយាយទៅនឹងមុខកូនខ្ញុំទៅវិញ?ឆ្នាំនេះកូនប្រុសខ្ញុំអាយុ១៨ឆ្នាំហេីយ តែខួបឆ្នាំនេះគឺមិនដូចឆ្នាំមុនៗទេ....!

១អាទិត្យមុន

ថ្ងៃនេះជាថ្ងៃទី១០ ខែមិថុនា ហេីយវាក៏ជាថ្ងៃខួបកំណេីតកូនប្រុសខ្ញុំរស្មីដែលឈានអាយុចូល១៨ឆ្នាំហេីយ។ហេីយខ្ញុំកំពុងតែអង្គុយរៀបចំនំខេកនិងកាដូរទុកអោយកូនប្រុសសំណព្វចិត្តតែមួយរបស់ខ្ញុំនោះ សម្លេងទូរស័ព្ទក៏រោទិ៍ឡេីងដោយបង្ហាញថាពេលនេះម៉ោង៨យប់ទៅហេីយ។ខ្ញុំក៏ចាប់ផ្ដេីមនឹកបារម្ភដល់រស្មីជាខ្លាំង ព្រោះពេលនេះគេមិនទាន់ត្រលប់មកវិញឡេីយ ដោយសារតែរស្មីបានសូមខ្ញុំទៅជប់លៀងបញ្ចប់ការប្រលងរបស់គេជាមួយមិត្តភក្តិ។

«ស្មានេះហេីយ រស្មីកូនហេតុអីក៏មិនទាន់មកផ្ទះទៀត!»

និយាយរួចខ្ញុំក៏មេីលសម្លឹងទៅកាន់នំខេកដែលបេីកត្រូវខ្យល់មកជាយូរសឹងតែរលាយ ទេីបខ្ញុំយកនំទៅដាក់ក្នុងទូរទឹកកកសិនទៅ ហេីយខ្ញុំក៏ដេីរមករៀបចំអាហារនៅលេីតុដេម្បីរងចាំកូនត្រលប់មកវិញ។

ម៉ោង១២យប់

ពីមួយម៉ោងទៅមួយម៉ោង ខ្ញុំនៅតែមិនឃេីញរស្មីត្រលប់មកផ្ទះនៅឡេីយទេ ដោយទូរស័ព្ទក៏ខលទៅប៉ុន្មានដងក៏មិនចូល។ពេលនេះម៉ោង ១២រំលងអាធ្រាត្រទៅហេីយ ខ្ញុំហាក់នៅមិនសុខហេីយក៏មានអារម្មណ៍មិនស្រួលក្នុងចិត្តកាន់តែខ្លាំង។

«តុៗ...!»

ភ្លាមនោះសម្លេងគោះទ្វារនៅមុខផ្ទះក៏បន្លឺឡេីងមក ចំណែកឯឆ្កែវិញកំពុងតែលូលាន់រំពងឮពេញភូមិ។តែខ្ញុំក៏មិនចាប់អារម្មណ៍ច្រេីនអ្វីដែរ ខ្ញុំក៏ដេីរទៅមាត់ទ្វារបេីកមក ខ្ញុំក៏ស្រាប់តែឃេីញរស្មីឈរធ្វេីសស្លេកស្លាំងគ្មានឈាម កែវភ្នែកទទេរស្អាតហាក់គ្មានអារម្មណ៍អ្វីសោះ។

ព្រេងនិទានខ្មោច-សៀវភៅទី1Unde poveștirile trăiesc. Descoperă acum