រឿង ខ្មោចចូល វគ្គបញ្ចប់

1.1K 20 1
                                    

រឿង ខ្មោចចូល  វគ្គបញ្ចប់..

        ព្រឹកឡើងនៅផ្ទះអ៊ំយ៉ាន់

        បន្ទាប់ពីជួបហេតុការណ៍ដ៏សែនព្រឺក្បាលកាលពីយប់ ទៅនឹងខ្មោចព្រាយកន្ទោងខៀវដែលបានចូលរាងកាយរបស់ទីម៉ាកាច់កនាងស្លាប់បាត់នោះ ពេលនេះម្នាក់ៗគឺរីយ៉ា នរៈនិងវិភូ ពួកគេកំពុងតែអង្គុយធ្វើទឹកមុខស្រពោននិងភ័យខ្លាចបាត់អស់ព្រលឹងវិញ្ញាណ កាលបើពួកគេខ្លាចខ្លួនជាអ្នកដែលនឹងត្រូវកាច់កបន្ត។

         ហុឹម!!!

         រីយ៉ាបន្ធូរដង្ហើមមកឡើងវែងហាក់តឹងទ្រូងជាខ្លាំង។ មុខនាងស្លេកបាត់អស់ភាពស្រស់បស់។ បន្ទាប់មកទើបវិភូ នាយកំលោះហារស្រដីសម្ដីឡើងមកកាន់មិត្ត។

         «គិតយ៉ាងម៉េចពួកឯង?»

         «យើងចង់ទៅផ្ទះ!» រីយ៉ានិយាយមកទាំងយំខ្លាំងៗ។ នរៈឃើញនាងកំពុងតែភ័យខ្លាចបែបនេះ នាយក៏យកដៃទៅអង្អែកស្មាមិត្តតិចៗជាមួយសម្ដីលួងលោម។

         «យើងគង់តែបានទៅទេរីយ៉ា!»

         «ទៅបានយ៉ាងម៉េច បើយើង...» វិភូឈប់សម្ដី នាយផ្ដើមកហរលេកភ្នែកមើលចុះឡើងសព្វទិសទីនៃបរិវេណផ្ទះខ្លួន រួចវិភូយកដៃមកឱបខ្លួនជាមួយរោ។ដៃដែលបះមកខ្ញាកៗ។ បន្តិចមកវិភូពោលត៖

        «យើងមានអារម្មណ៍ថាមានគេមើលមកយើងបីនាក់រហូត! នរៈ រីយ៉ា ឯងមានអារម្មណ៍ចឹងទេ?»

         «ឯងឈប់និយាយទៅអាភូ! មើលឃើញទេ ថារីយ៉ានាងកំពុងតែខ្លាចផង!» នរៈច្រឡោតថាឱ្យវិភូ។ ចំណែកវិភូដោយដឹងពីសភាពមិនស្រួលរបស់រីយ៉ា នាយក៏លែងនិយាយស្ដីអ្វីបន្តទៀតទៅ។

         អ្នកទាំងបីសកងាត់មាត់ឈឹង ម្នាក់ៗហាក់កំពុងតែតប់ប្រមល់ជាមួយបញ្ហាដែលកើតមាន។ ពួកគេមិនដឹងថាត្រូវដោះស្រាយយ៉ាងណាឱ្យបានទេ កាលបើសូម្បីតែអ្នកភូមិក៏រអាជាមួយព្រាយកន្ទោងខៀវដែរ។

        វ៉ូៗ!!!

        ខ្យល់ស្រាប់តែធ្លាក់មកត្រសៀកៗ បក់បោកស្លឹកឈើដែលងាប់ធ្លាក់នៅលើដី ហើមកពេញបរិវេណផ្ទះរបស់វិភូ។ ភ្លាមនោះ រីយ៉ាដែលកំពុងតែយំសុខៗ នាងស្រាប់តែបើកភ្នែកសស្លែតងើយកទៅលើហាក់ដូចជាមើលអ្វីមួយ។ នរៈនិងវិភូឃើញបែបនេះ នាយទាំងពីរក៏បន្លឺសួររីយ៉ាព្រមៗគ្នា៖

ព្រេងនិទានខ្មោច-សៀវភៅទី1حيث تعيش القصص. اكتشف الآن