Episode 3 : លក្ខណ.!
« សាងហ៊ុន? »Jungkookពោលឡើងទាំងញញឹមសប្បាយចិត្តជាខ្លាំងបន្ទាប់ពីបានឃើញមុខរបស់រាងតូចភ្លាម បើគេត្រូវមករស់នៅក្នុងឆ្នាំនេះរហូតពិតមែនយ៉ាងហោចណាស់គួរតែមានមនុស្សដែលគេស្រឡាញ់មករស់នៅជាមួយគេផងទៅ ព្រោះគេរស់ខ្វះសាងហ៊ុនមិនបានឡើយ។
« មិនមែនសាងហ៊ុនណាទេ.! វាជាថេយ៉ុងទេតើ »Jiminនិយាយប្រាប់ពីក្រោយមិត្តព្រោះខ្លាចច្រឡំមនុស្ស ខណៈពេលនោះជុងហ្គុកមិនព្រមស្តាប់រួចក៏រត់ទៅអោបថេយ៉ុងយកតែម្តង។
« សាងហ៊ុន.! ជាអូនមែនទេ? អូនមិនបានកើតអ្វីទេឬ? »Jungkookនិយាយស្របជាមួយរង្វង់ដៃអោបរាងតូចជាប់ ចំណែកថេយ៉ុងក៏ធ្វើមុខក្រញូវរួចរុញជុងហ្គុកចេញមួយទំហឹង បន្ទាប់មកបន្ថែមមួយជង្គង់ចំកណ្តាលមាត់ថែមទៀត។
« ងាប់ហើយៗ »Jiminចំហមាត់មើលមិត្តទាំងហួសចិត្ត ស្មានតែរត់ទៅវាយគ្នាតាមការពិតរត់ទៅអោយគេវាយសោះ។
« សាងហ៊ុនស្អីលោក? ខ្ញុំវាយលោករហូតដល់ឆ្កួតរត់មកអោបខ្ញុំហើយមែនទេ? »Taehyungស្រែកថាអោយជុងហ្គុកងែតៗទ្រើរផ្អើលមួយសាលា ចំណែកជុងហ្គុកបានត្រឹមអង្គុយត្រេតខ្លួនលើឥដ្ឋទាំងទឹកមុខភាំងៗ តើគេមិនមែនជាសាងហ៊ុនរបស់នាយទេឬ?
« សុំទោសខ្ញុំច្រឡំ »Jungkookអោនមុខចុះទាំងអស់សង្ឃឹមបន្ទាប់ពីដឹងថាបុរសម្នាក់នោះមិនមែនជាសាងហ៊ុន ប៉ុន្តែក្រសែរភ្នែករបស់គេពិតជាដូចសាងហ៊ុនខ្លាំងណាស់រាល់ពេលដែលគេសម្លឹងមកខ្លួនម្តងៗ។
« ចំមែនហើយ.! អាចម្កួត »Yoongiសម្លក់មុខជុងហ្គុកនិងជីមីនបន្តិចមុននឹងកៀកកថេយ៉ុងដើរចេញទៅទាំងមិនងាកក្រោយ។
« ហ៊ើយ.! ឯងនេះសាច់កម្មសម្បើមណាស់ »Jiminរត់មកលើកមិត្តទាំងរអ៊ូធុញទ្រាន់ នៅមិននៅរត់ទៅអោយគេវាយ ពិតជាកំពូលមនុស្សពិតមែន។
« ... »Jungkookមិននិយាយតែក៏ព្រមក្រោកតាមជីមីនប្រាប់ ទឹកមុខរបស់នាយហាក់ដូចជាកំពុងគិតរឿងអ្វីមួយដែលសោកសៅ។
« កុំធ្វើមុខអញ្ចឹងអី.! ចាំយើងប៉ាវឯងស៊ីស៊ុប »Jiminលើកដៃគោះស្មាជុងហ្គុកតិចៗដើម្បីលួងលោម ជីមីនចេះតែមានអារម្មណ៍ថាជុងហ្គុកពេលនេះដូចជាមិនមែនមិត្តរបស់គេឡើយ។
YOU ARE READING
💜យានអវកាសស្នេហ៍✨( ចប់✔️)
Fanfictionបាតុភូតចម្លែកបាននាំយកអ្នកវិទ្យាសាស្រ្ត2050ពីរអ្នកមករស់នៅក្នុងឆ្នាំ2020វិញដោយប្រើជីវិតជាសិស្សសាលាធម្មតា អ្វីដែលគួរអោយចាប់អារម្មណ៍នោះគឺថេយ៉ុងនិងជុងហ្គុកគឺជាសត្រូវស្លាប់រស់និងគ្នាចំណែកសាងហ៊ុននិងយ៉ុនហូបែរជាគូស្នេហ៍ទៅវិញ.! តើនឹងមានរឿងអ្វីកើតឡើងរវាងស្នេហា...