Episode 65 : បុរសល្អរបស់អូន.!
« បងពិបាកចិត្តណាស់.! ខ្លាចអូនឈឺ »Jungkook ធ្វើមុខស្អុយឆ្លេឆ្លាបារម្ភពីប្រពន្ធសឹងតែស្រែកយំទៅហើយ មនុស្សល្អជាសុខៗមកក្អួតឡើងស្លេកមុខស្លេកមាត់អស់បែបនេះនរណាមិនភ័យ?
« អូនមិនអីទេប្តីសម្លាញ់.! កុំធ្វើមុខបែបនឹងអីលែងសង្ហារហើយ...កូនគេសើចបងហើយឃើញទេ? »Taehyungនិយាយលួងលោមជុងហ្គុកកុំអោយបារម្ភជ្រុលពេកខណៈពេលដែលដៃរបស់នាយលើកទៅអង្អែលមុខរបស់ជុងហ្គុកតិចៗ។
« ទីបំផុតបងអាចគ្រប់គ្រងGuguបានហើយឃើញទេ? Guguកូនឆ្លាតគេដឹងAppaឈឺទើបមិនរករឿងទាល់តែសោះ2_3ថ្ងៃនេះ.! »Jungkookញញឹមបីកូនដាក់ក្បែរAppaទាំងស្នាមញញឹមសម្លឹងទៅកូនកូនប្រុសរួមគ្នា មើលទៅកែវភ្នែកចែងចាំងរបស់ពួកគេហាក់ដូចជាមានក្តីសុខខ្លាំងណាស់។
« ប៉ាៗល្អចេះមើលកូនអញ្ចឹងហើយ.! អូនមានអារម្មណ៍ថាកក់ក្តៅខ្លាំងណាស់នូវពេលដែលបានក្បែរបងនិងកូន អូនចង់នៅបែបនេះរហូតខ្លាំងណាស់ »Taehyungចាប់ផ្តើមនិយាយសម្តីចម្លែកចេញមកដែលជាហេតុធ្វើអោយជុងហ្គុកជ្រួញជញ្ចើមមួយរំពេច។
« ហេតុអ្វីអូននិយាយបែបនេះ? ពួកយើងនឹងរស់នៅបែបនេះជាមួយគ្នាអស់មួយជីវិតព្រោះបើគ្មានអូននិងកូនបងមិនអាចរស់បាននោះទេ »Jungkook ចាប់មុខប្រពន្ធអោយប្រសព្វកែវភ្នែកជាមួយនឹងនាយបែបចង់បញ្ចាក់ថានាយនិយាយវាឡើងដោយប្រាកដប្រជាមិនលេងសើច។
« ហឹម! អូនគ្រាន់តែមានអារម្មណ៍មិនល្អ...បើគ្មានអូនក្បែរបងត្រូវចាំថាបងនៅមានកូនដែលតំណាងអោយអូននិងបង.! អូនស្រឡាញ់បងនិងកូនខ្លាំងណាស់ មើលថែរកូនយើងអោយបានល្អណាបុរសល្អរបស់អូន.! »Taehyungនិយាយទាំងញញឹញរលីងរលោងដាក់ប្តី នាយមិនដឹងក្នុងចិត្តកើតអ្វីនោះទេស្រាប់តែចង់និយាយពាក្យទាំងនេះចេញមក។
« ទេ.! ពួកយើងនឹងមើលថែរកូនរួមគ្នា បងនឹងអោប ក្រសោបអូនអោយជាប់បងសន្យា »Jungkookមិនចង់សួរនាំច្រើនព្រោះឮប្រពន្ធប្រាប់រួចហើយថាគេអារម្មណ៍មិនល្អទើបនាយព្យាយាមនិយាយលួងលោមវិញម្តង។
« កុំសម្លឹងមុខអូនបែបនេះអី.! អូនគ្រាន់តែនិយាយ លេងប៉ុណ្ណោះ »Taehyungសើចស្ញេញដាក់ស្វាមីវិញព្រោះមិនចង់អោយជុងហ្គុកមកពិបាកចិត្តដោយសារតែគេឡើយ។
ESTÁS LEYENDO
💜យានអវកាសស្នេហ៍✨( ចប់✔️)
Fanficបាតុភូតចម្លែកបាននាំយកអ្នកវិទ្យាសាស្រ្ត2050ពីរអ្នកមករស់នៅក្នុងឆ្នាំ2020វិញដោយប្រើជីវិតជាសិស្សសាលាធម្មតា អ្វីដែលគួរអោយចាប់អារម្មណ៍នោះគឺថេយ៉ុងនិងជុងហ្គុកគឺជាសត្រូវស្លាប់រស់និងគ្នាចំណែកសាងហ៊ុននិងយ៉ុនហូបែរជាគូស្នេហ៍ទៅវិញ.! តើនឹងមានរឿងអ្វីកើតឡើងរវាងស្នេហា...