Episode 32 : អូនឈឺពោះ.!
លោកKimញញឹមពេញចិត្តយ៉ាងខ្លាំងនៅពេលដែលឃើញជុងហ្គុកយល់ស្របជាមួយនឹងសម្តីរបស់គាត់គ្រប់យ៉ាង ហើយគាត់ក៏ស្តាយដែលធ្លាប់មើលងាយគំរាមកំហែងជុងហ្គុកកាលពីមុន។
« ល្អ.! ប៉ាចូលចិត្តមនុស្សម៉ត់ចត់បែបនេះខ្លាំងណាស់ »លោកKimសើចបែបសប្បាយចិត្ត ចំណែកជុងហ្គុកកាលដែលឃើញបែបនេះនាយក៏សើចតាមជាការគួរសមប៉ុន្តែសើចបែបអត់ជាតិ។
« ហ៊ឹសៗ.! »Jungkookសើចលើកដៃអេះក្បាលតិចៗហាក់ដូចជាខ្លាចចិត្តមនុស្សចាស់ដែលនៅចំពោះ មុខខ្លួនយ៉ាងខ្លាំង ថានាយខ្លាចជ្រុលក៏មិនត្រូវព្រោះលោកKimប្រែចិត្តលឿនយ៉ាងនេះ គេតាមម្តេចនឹងទាន់ចិត្តគាត់ទៅ??
« កុំខ្លាចប៉ាអីកូនប្រសារ.! ប៉ាទុកចិត្តលើឯងហើយ »លោកKimថាហើយក៏លើកដៃទះស្មាជុងហ្គុកថែមមួយដៃទៀតឮសូរឌឹប ឈឺគ្រាន់បើ។
« បាទ.! ប៉ាក្មេក »Jungkookញញឹមតិចៗដាក់គាត់។
« មិនដល់មួយខែទៀតទេពួកឯងនឹងបញ្ចប់ការសិក្សា ហើយ.! បន្ទាប់មកប៉ាចង់អោយឯងមកគ្រប់គ្រង Kim Groupជំនួសប៉ា.! ឯងយល់យ៉ាងណាដែរ? »លោកKimសម្លឹងមុខជុងហ្គុកទាំងមុខមាំបែបប្រកត់ប្រជារបញ្ចាក់ថាមិនបានលេងសើចឡើយ។
« ... »Jungkookមិនឆ្លើយប៉ុន្តែខួរក្បាលក៏កំពុងតែពិចារណាថាគួរយល់ព្រមឬយ៉ាងណា? គេជាអ្នកដទៃសុទ្ធសាតហេតុអ្វីក៏គាត់ហ៊ានប្រគល់គ្រប់យ៉ាងមកអោយគេគ្រប់គ្រងទៅវិញ?
« ហ៊ើយ.! តាមពិតទៅប៉ាចាស់ណាស់ទៅហើយ វាល្មមដល់ពេលដែលប៉ាត្រូវចូលនិវត្តម្តងហើយ.! ប៉ាមិនបង្ខំអោយឯងទទួលបន្ទុកពីប៉ាទេ ប៉ុន្តែប៉ាគ្រាន់តែសួរយោបល់ឯងប៉ុណ្ណោះ បើឯងយល់ព្រមប៉ានឹងលើកឈ្មោះជារបស់ឯងនិងថេយ៍ជាអ្នកគ្រប់គ្រងបន្តពីប៉ា »លោកKimនិយាយពន្យល់បន្ថែមដើម្បីអោយរាងក្រាស់កាន់តែយល់។
« បាទ.! ខ្ញុំយល់ព្រម »Jungkookឆ្លើយយល់ព្រមទាំងមិនស្ទាក់ស្ទើរព្រោះទោះជាយ៉ាងណានេះក៏ជាទំនួលខុសត្រូវរបស់គេស្រាប់។
« ល្អខ្លាំងណាស់.! »
1អាទិត្យក្រោយមក...
មួយអាទិត្យមកហើយដែលJiminព្យាយាមគេចមុខពីYoongiសម្បីតែស្រមោលរបស់គេក៏JiminមិនអោយYoongiឃើញផង។
KAMU SEDANG MEMBACA
💜យានអវកាសស្នេហ៍✨( ចប់✔️)
Fiksi Penggemarបាតុភូតចម្លែកបាននាំយកអ្នកវិទ្យាសាស្រ្ត2050ពីរអ្នកមករស់នៅក្នុងឆ្នាំ2020វិញដោយប្រើជីវិតជាសិស្សសាលាធម្មតា អ្វីដែលគួរអោយចាប់អារម្មណ៍នោះគឺថេយ៉ុងនិងជុងហ្គុកគឺជាសត្រូវស្លាប់រស់និងគ្នាចំណែកសាងហ៊ុននិងយ៉ុនហូបែរជាគូស្នេហ៍ទៅវិញ.! តើនឹងមានរឿងអ្វីកើតឡើងរវាងស្នេហា...