Episode 20 : អារហាម.!
ការប្រកួតត្រូវបានចាប់ផ្តើមបន្ទាប់សិស្សមកជុំគ្នាអស់ សិស្សដែលមិនប្រកួតនាំគ្នាឡើងទៅអង្គុយលើកៅអីសាលខាងលើដោយទុកតែក្រុមប្រកួតប្រកួតចំនួន2ក្រុមប៉ុណ្ណោះ ក្នុងមួុយក្រុមមានគ្នា12អ្នក។
« អាជុង.! »Jiminបន្ទាប់ពីឈរស្ងៀមបានមួយសន្ទុះនាយស្រាប់តែស្ទុះទៅកេះជុងហ្គុកក្រោយនឹកឃើញថាជុងហ្គុកមិនមែនជាជុងហ្គុកពីមុនទេ នៅពេលដែលបានភ្នាល់គ្នាជាមួយYoongiនោះនាយភ្លេចគិត។
« ហឹម? »Jungkookងាកមុខឆ្វាច់មករកមិត្តដែលកំពុងតែឈរកេះគេពីខាងក្រោយ ខណៈពេលដែលការប្រកួតជិតចាប់ផ្តើមទៅហើយ។
« ឯងចេះលេងបាល់បោះទេ? »Jiminសួរទាំងទឹកមុខភ័យព្រោះខ្លាចចាញ់ដោយសារតែជុងហ្គុក។ ក្រុមរបស់គេមាន12អ្នកប៉ុន្តែអ្នកពូកែលេងមានតែពីរអ្នកគេប៉ុណ្ណោះ បើជុងហ្គុកមិនចេះលេងទេក្រុមគេច្បាស់ជាចប់មិនខានព្រោះមិនអាចទប់ទល់ក្រុមរបស់ថេយ៉ុងបានឡើយ។
« ចាំតែមើលទៅ »Jungkookនិយាយដោយទំនុកចិត្តទើបជីមីនព្រមឈរស្ងៀមវិញ ជុងហ្គុកងាកទៅមើលក្រុមដែរនៅទល់មុខក៏ឃើញថេយ៉ុងកំពុងតែឈរទាំងយោងខ្លួនមិនចង់រួច មុខមាត់ឡើងស្លេកទើបនាយកើតចិត្តបារម្ភឡើងមក។
ការប្រកួតចាប់ផ្តើមជីមីនចាប់បាល់បោះទៅអោយក្រុមរបស់គេ ការដណ្តើមបាល់យ៉ាងស្វះស្វែងក៏ចាប់ផ្តើមមានឡើង បាល់លោតចុះលោតឡើងក៏បានទៅដល់ដៃរបស់ជុងហ្គុក នាយក្រាស់ទះបាល់អោយលោតរួចក៏បណ្តើរទៅរកសំណាញ់ក្រុមអគារAហើយក៏លើកដៃបោះបាល់ចូលសំណាញ់ផ្លុក Fanស្រីៗរបស់ជុងហ្គុកក៏នាំគ្នាស្រែកហូរ។
« ក្រុមអគារBបានមួយពិន្ទុះ »
ការដណ្តើមបាល់ដ៏ស្វះស្វែងក៏ចាប់ផ្តើមម្តងទៀតលើកនេះបាល់នៅក្នុងដៃរបស់ថេយ៉ុង ថេយ៉ុងទះបាល់រត់ទៅរកសំណាញ់របស់ក្រុមBខណៈពេលនោះជុងហ្គុកសម្រាប់តែរត់មកស្ទាក់ពីមុខចង់ដណ្តើមបាល់ ប៉ុន្តែនាយមិនបានចាប់អារម្មណ៍ឡើយថាថេយ៉ុងជាអ្នកបណ្តើរបាល់ បន្ទាប់ពីបានឃើញម្នាក់នោះជាថេយ៉ុងហើយជុងហ្គុកស្រាប់តែឈរស្ងៀមទៅវិញ ថេយ៉ុងញញឹមបន្តិចរួចក៏បោះបាល់ទៅអោយYoongiបន្ទាប់មកyoongiក៏បោះទៅអោយBogumបន្តព្រោះនាយត្រូវក្រុមBចាំស្ទាក់ជាប់បន្ទាប់មកBogumក៏បានបោះវាចូលសំណាញ់របស់ក្រុមBបានសម្រេច។
STAI LEGGENDO
💜យានអវកាសស្នេហ៍✨( ចប់✔️)
Fanfictionបាតុភូតចម្លែកបាននាំយកអ្នកវិទ្យាសាស្រ្ត2050ពីរអ្នកមករស់នៅក្នុងឆ្នាំ2020វិញដោយប្រើជីវិតជាសិស្សសាលាធម្មតា អ្វីដែលគួរអោយចាប់អារម្មណ៍នោះគឺថេយ៉ុងនិងជុងហ្គុកគឺជាសត្រូវស្លាប់រស់និងគ្នាចំណែកសាងហ៊ុននិងយ៉ុនហូបែរជាគូស្នេហ៍ទៅវិញ.! តើនឹងមានរឿងអ្វីកើតឡើងរវាងស្នេហា...