Episode 36 : ដៃនឹងកុំរវាមពេក.!
2ថ្ងៃកន្លងផុតទៅពិធីភ្ចាប់ពាក្យរបស់ជីមីនក៏បានមកដល់ជុងហ្គុកនឹងថេយ៉ុងនាំគ្នារៀបចំខ្លួនដើម្បីចូលរួមកម្មពិធីភ្ចាប់ពាក្យនោះ។ រយៈពេល2ថ្ងៃមកនេះជុងហ្គុកពិតជាពិបាកក្នុងការមើលថែថេយ៉ុងខ្លាំងណាស់ព្រោះគេប្រែជារពិសខុសរបៀប ពិបាកមើលជាងក្មេង1ខួបទៅទៀត កូនក្មេងយ៉ាងហោចណាស់ក៏ស្តាប់មនុស្សចាស់ខ្លះប៉ុន្តែចំពោះរាងតូចគឺ« NO » ហ៊ានហាមយំអោយស្តាប់លេងឥឡូវហើយ😑
« ហើយឬនៅបេប៊ី? »Jungkookច្រត់ចង្កេះសួរទៅនាយតូចដែលកំពុងតែអង្គុយសិតសក់ចង់មួយម៉ោងទៅហើយប៉ុន្តែមិនទាន់ឃើញរួចទៀត។
« មើលមកអូនស្អាតទេ? មើលទៅមុខអូនដូចជាប្លែកៗមិចទេ »Taehyungកាន់កញ្ចក់វិភាគមុខខ្លួនឯងទាំងចម្លែកចិត្ត រីឯជុងហ្គុកក្រោយឮបែបនេះនាយក៏សើចរួចដើរមកអោបកាយតូចពីខាងក្រោយ។
« ចាញ់កូនម្លឹងៗ.! អោយស្រស់យ៉ាងមិច..ហឹម? មោះចាំបងលាបក្រេមអោយ វាអាចកាត់បន្ថយភាពស្លេកស្លាំងបានខ្លះ »Jungkookនិយាយខណៈពេលដែលដៃឈោងទៅយកក្រេមរលោងមកលាបលើបបូរមាត់ស្លេកស្លាំងរបស់រាងតូចថ្នមៗ។
« ហិៗ »Taehyungបើកភ្នែកធំៗរបស់គេសម្លឹងទៅជុងហ្គុកទាំងស្នាមញញឹម សើចខិកៗដាក់ជុងហ្គុកទាំងគ្មានមូលហេតុ។
« អូនសើចអ្វី? »Jungkookលាបហើយក៏ក្រសោបមុខតូចថើបលើបបូរមាត់មានក្រេមរលោងនោះមួយខ្សឺតមុននឹងសួរទាំងចម្ងល់។
« បងគួរអោយស្រឡាញ់ពេក »Taehyungនិយាយទាំងអៀនថ្ពាល់ឡើងក្រហមដូចជាផ្លែប៉ោម។
« ក្មេងឆ្កួត.! បានហើយកម្មពិធីចាប់ផ្តើមឥឡូវហើយ »Jungkookថើបថ្ងាស់រាងតូចសារជាថ្មីមុននឹងបណ្តើរគ្នាចេញទៅ។
Skip✨
មកដល់ខាងមុខផ្ទះParkធ្វើអោយជុងហ្គុកភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលឃើញកម្មពិធីប្រព្រឹត្តទៅយ៉ាងធំសន្ធឹកសន្ធាប់ទាំងដែលគ្រួសារ Parkមានជីវភាពមិនសូវធូធារប៉ុន្មានឡើយ។
« មីន.! យើងមកហើយ »Jungkookដើរចូលទៅដល់ខាងក្នុងក៏បានឃើញជីមីនកំពុងតែឈរនិយាយលេងជាមួយភ្ញៀវទាំងទឹកមុខមិនសូវស្រស់។
VOCÊ ESTÁ LENDO
💜យានអវកាសស្នេហ៍✨( ចប់✔️)
Fanficបាតុភូតចម្លែកបាននាំយកអ្នកវិទ្យាសាស្រ្ត2050ពីរអ្នកមករស់នៅក្នុងឆ្នាំ2020វិញដោយប្រើជីវិតជាសិស្សសាលាធម្មតា អ្វីដែលគួរអោយចាប់អារម្មណ៍នោះគឺថេយ៉ុងនិងជុងហ្គុកគឺជាសត្រូវស្លាប់រស់និងគ្នាចំណែកសាងហ៊ុននិងយ៉ុនហូបែរជាគូស្នេហ៍ទៅវិញ.! តើនឹងមានរឿងអ្វីកើតឡើងរវាងស្នេហា...