💜យានអវកាសស្នេហ៍✨

2.7K 234 1
                                    

Episode 35 : បងឈប់ស្រឡាញ់អូនហើយ:(

Jiminឈរក្តាប់ដៃសម្រក់ទឹកភ្នែកសម្លឹងទៅផែរខ្នងរបស់នាយក្រាស់ទាំងអន់ចិត្តតែម្នាក់ឯងនៅពេលដែលឃើញYoongiដើរទៅបណ្តើរប៉ូរ៉ាវិញ។

« មីន.! »Jungkookដើរចេញមកពីការិយាល័យរួចក៏ជ្រោះផ្លូវគ្នាជាមួយនឹងJiminដែលកំពុងតែឈរនៅខាងមុខក្លោងទ្វាសាលាទាំងទឹកមុខមិនល្អ។

« ហឹម.! ឯងមកដាក់ច្បាប់ឬ? »Jiminរហ័សលើកដៃជូតទឹកភ្នែកចេញយ៉ាងលឿននៅពេលដែលឃើញមិត្តដើរសម្តៅមករកទាំងចងចិញ្ចើម។

« មែនហើយ.! ប៉ុន្តែ..ភ្នែកឯងហើមម្លេះ? ឯងយំមែនទេមីន? មានរឿងអ្វីកើតឡើង? »Jungkook សួរមិត្តទាំងបារម្ភកាន់តែខ្លាំង ជួបលើកមុននៅពេទ្យដល់ជួបលើកនេះយំឡើងហើមភ្នែកទៀត។

« គ្មានទេ.! យើងមានកើតអីឯណា..ឯងកុំចេះតែថាពេក »Jiminនិយាយទាំងងាកមុខចេញ នាយព្យាយាមគេចមុខមិនចង់អោយជុងហ្គុកឃើញមុខដ៏ហើមរបស់គេក្នុងពេលនេះឡើយ។

« យើងមិនជឿរ.! ឯងមានរឿងលាក់យើងច្បាស់ណាស់.! អ៎មែនហើយម្សិលមិញឯងថាមានរឿងចង់និយាយជាមួយយើង ដូចច្នេះហើយទើបយើងគិតថាចូលទៅដាក់ច្បាប់ហើយនិងចេញមកជួបនិយាយជាមួយឯងតែម្តង »Jungkookកាន់ក្រដាស់ច្បាប់ជាប់នឹងដៃខណៈពេលដែលមាត់សួរទៅមិត្តដែលមិនព្រមងាកមុខមកអោយគេមើលសោះ។

« យើងគ្មានរឿងនិយាយជាមួយឯងទៀតទេ.! យើងអស់ហើយ អស់ពីខ្លួនហើយ...ហ៎មែនហើយ 2ថ្ងៃទៀតយើងភ្ចាប់ពាក្យហើយ ឯងកុំភ្លេចទៅចូលរួមផងណា.! យកប្រពន្ធកូនឯងទៅផង »Jiminថាហើយក៏អោបកាតាបរត់ចេញទៅបាត់មិនទុកពេលអោយជុងហ្គុកសួរនាំទាន់។

« ភ្ចាប់ពាក្យ? មីនភ្ចាប់ពាក្យជាមួយអ្នកណាទៅ? »Jungkookផ្ទួនពាក្យរបស់រាងតូចទាំងឆ្ងល់ម្នាក់ឯងប៉ុន្តែមិនអាចសួរបានព្រោះម្ចាស់សមីខ្លួនរត់ចេញបាត់ទៅហើយ។

Skip✨

ក្រឡេកមកមើលTaehyungឯនេះវិញ នាយក្រោកពីគេងទាំងម៉ីងមាំងម្នាក់ឯងហើយថែមទាំងបាត់ប្តីថែមទៀត ដែលជាហេតុធ្វើអោយនាយលំបាកក្នុងការងើបជាខ្លាំងព្រោះខ្សោះកម្លាំងអស់ពីខ្លួនរលីងហើយគ្មានអ្នកជួយទៀត។

💜យានអវកាសស្នេហ៍✨( ចប់✔️)Donde viven las historias. Descúbrelo ahora