Episode 42 : អោយជម្រើស.!
បន្ទាប់ពីនិយាយគ្នាចប់សព្វគ្រប់អស់ហើយ Yoongiក៏បានបើកឡានជូនJiminត្រឡប់ទៅផ្ទះវិញដោយនៅតាមឡានជីមីនគិតតែអង្គុយស្ងៀមហាក់ដូចជាកំពុងគិតអំពីរឿងអ្វីមួយ។
« អូនមានអ្វីក្នុងចិត្តមែនទេ? »Yoongiដាក់ដៃលើប្រអប់ដៃតូចរួចក៏សួរទាំងបារម្ភ។
« បន្ទាប់ពីចាក់ថ្នាំរួចពួកយើងត្រូវធ្វើអីៗជាមួយគ្នាឬ? »Jiminសួររាងក្រាស់ទាំងទឹកមុខភ័យ ខណៈពេលនោះយ៉ុនហ្គីស្រាប់តែផ្ទុះសំណើចនូវសម្តីរបស់ជីមីន។
« គឺបែបហ្នឹងហើយ »Yoongiប្រាប់ទៅរាងតូចវិញស្របជាមួយកែវភ្នែកកំពុងតែផ្តោតអារម្មណ៍ទៅលើការបើកបររបស់នាយ។
« អូនគិតថាកុំទាន់អីល្អជាង »Jiminនិយាយបែបនេះភ្លាមYoongiស្រាប់តែបន្ថយល្បឿនរួចងាកមកមើលមុខរបស់ជីមីនទាំងចម្ងល់។
« ហេតុអ្វី? »
« ចាំពួកយើងរៀបការហើយចាំយកក៏បានព្រោះអូនមិនចង់ពរពោះមុនរៀបការឡើយ »Jiminនិយាយទាំងងាកមុខចេញ តាមពិតមិនមែនគេមិនចង់បានកូនទេប៉ុន្តែគេខ្មាស់អៀននៅពេលដែលត្រូវមានអីៗជាមួយយ៉ុនហ្គីច្រើនជាង។
« ហឹម.! តាមចិត្តអូន »Yoongiងក់ក្បាលយល់ស្របព្រោះនាយមិនចង់បង្ខំរាងតូចឡើយ។
« ថ្ងៃនេះបងមកគេងផ្ទះអូនទៀតឬទៅវិញ? »Jimin សួរបង្វែរប្រធានបទព្រោះមិនចង់និយាយរឿងកូននោះទៀតនាំអោយស្មុកស្មាញ។
« អូនចង់អោយបងគេងជាមួយឬអត់? »Yoongiសួរវិញព្រោះខ្លាចរាងតូចទើសទាល់ចិត្តដែលគេមកគេងជាមួយរាល់យប់បែបនេះ។
« សម្រាប់អូនគ្មានបញ្ហាទេ.! បានគេងជាមួយបងមានតែកក់ក្តៅថែម »Jiminសើចស្ញេញដាក់Yoongiទើបបណ្តាលអោយនាយម្ខាងញោចស្នាមញញឹមចុងមាត់ចេញមក។
« បងត្រៀមខោរអាវរួចមកហើយ.! »Yoongiចង្អុលទៅកៅអីខាងក្រោយទើបនាយតូចរហ័សងាកទៅមើលតាមទើបដឹងថាយ៉ុនហ្គីបានយកខោរអាវមកមួយវ៉ាលីឯណ្ណោះមុននេះគេមិនបានចាប់អារម្មណ៍។
« បើយកខោរអាវមកហើយចាំបាច់ធ្វើសួរអូនធ្វើអី »Jiminងាកមកសម្លក់មុខយ៉ុនហ្គីវិញ។
ESTÁS LEYENDO
💜យានអវកាសស្នេហ៍✨( ចប់✔️)
Fanficបាតុភូតចម្លែកបាននាំយកអ្នកវិទ្យាសាស្រ្ត2050ពីរអ្នកមករស់នៅក្នុងឆ្នាំ2020វិញដោយប្រើជីវិតជាសិស្សសាលាធម្មតា អ្វីដែលគួរអោយចាប់អារម្មណ៍នោះគឺថេយ៉ុងនិងជុងហ្គុកគឺជាសត្រូវស្លាប់រស់និងគ្នាចំណែកសាងហ៊ុននិងយ៉ុនហូបែរជាគូស្នេហ៍ទៅវិញ.! តើនឹងមានរឿងអ្វីកើតឡើងរវាងស្នេហា...