Episode 46 : កម្ចាត់មេរោគ.!
3ខែកន្លងផុតទៅ~
រយៈពេលបីខែបានកន្លងហួសទៅត្រឹមមួយពព្រិចភ្នែក អាពាហ៍ពិពាហ៍របស់គូរស្នេហ៍Yoonminក៏បានមកដល់ តាមពិតពួកគេត្រូវរៀបការតាំងពី2ខែមុនមកម្លេះប៉ុន្តែដោយសារតែសម្ព័ន្ធMinមានបញ្ហាទើបពន្យាពេលរហូតដល់ពេលនេះ។
« អួយ.! អាវស្អីទេតឹងពោះណាស់ »Taehyung ស្រែករអ៊ូថ្អូញថ្អែរព្រោះអាវដែលគេត្រូវស្លៀកចូលរួមពិធីអាពាហ៍ពិពាហ៍របស់យ៉ុនហ្គីនិងជីមីននោះវារឹបពោះរបស់គេខ្លាំងពេក។
បើនិយាយពីTaehyungវិញរយៈពេលបីខែមកនេះពោះរបស់នាយចាប់ផ្តើមធំបន្តិចម្តងៗ ចំណែកអារម្មណ៍របស់នាយវិញក៏កាន់តែឆេវឆាវលើសដើម រករឿងជុងហ្គុកសឹងតែរាល់ថ្ងៃ។
« យ៉ាងមិចទៀតហើយប្រពន្ធសម្លាញ់? »Jungkook ចូលទៅសួររាងតូចដែលកំពុងតែឈរស្រែកមុខកញ្ចក់នោះទាំងញញឹមតិចៗ។
« អាវស្អីរបស់បងនេះរឹបពោះរបស់អូនណាស់.! »Taehyungដោះអាវចេញបោះកណ្តាលមុខរបស់ជុងហ្គុកវិញព្រោះអាវនេះជុងហ្គុកជាអ្នកទិញយកមកអោយ ទិញមិនមើលពោះប្រពន្ធទេឬយ៉ាងមិច?
« បើពោះអូនធំអញ្ចឹងស្លៀកអាវណាកើត? មានតែស្លៀករ៉ូបល្អទេ? »Jungkookសួរមិនមែនបញ្ជួសតែនិយាយការពិតព្រោះរាល់ថ្ងៃនេះពេលនៅផ្ទះភាគច្រើនថេយ៉ុងស្លៀករ៉ូបព្រោះមិនសូវស្អុះស្អាប់។
« ងាប់ហើយ.! មិនកើតទេគេគ្រប់គ្នាច្បាស់ជាមើលមកអូនដូចជាសត្វចម្លែកពុំខាន »Taehyungគ្រាន់តែគិតក៏ចង់យំមុនបាត់ទៅហើយ។
« អញ្ចឹងប្រពន្ធសម្លាញ់ចង់ធ្វើយ៉ាងមិច? »Jungkookដើរមកចាប់ទាញថ្ងាស់រាងតូចថើបមួយខ្សឺតរួចក៏សួរដោយសម្តីផ្អែមល្ហែម។
« ស្លៀករ៉ូបក៏បាន.! បងទៅយករ៉ូបពណ៌ក្រហមខ្លីត្រឹមពាក់កណ្តាលភ្លៅអោយអូនបន្តិចមក.! »Taehyungគិតបន្តិចមុននឹងសម្រេចចិត្តថាស្លៀកប៉ុន្តែរ៉ូបនោះមិនវែងណាស់ណាទេវាធ្វើឡើងសម្រាប់មនុស្សស្រីក៏បានមនុស្សប្រុសក៏បាន។
« អាពណ៌ក្រហមហ្នឹងឬ? ណូ...បងមិនអោយស្លៀកទេខ្លីណាស់ប្រពន្ធសម្លាញ់ »Jungkookគ្រាន់តែលើករ៉ូបមើលភ្លាមក៏ឆ្លើយថាទេ.!តែម្តង។
VOUS LISEZ
💜យានអវកាសស្នេហ៍✨( ចប់✔️)
Fanfictionបាតុភូតចម្លែកបាននាំយកអ្នកវិទ្យាសាស្រ្ត2050ពីរអ្នកមករស់នៅក្នុងឆ្នាំ2020វិញដោយប្រើជីវិតជាសិស្សសាលាធម្មតា អ្វីដែលគួរអោយចាប់អារម្មណ៍នោះគឺថេយ៉ុងនិងជុងហ្គុកគឺជាសត្រូវស្លាប់រស់និងគ្នាចំណែកសាងហ៊ុននិងយ៉ុនហូបែរជាគូស្នេហ៍ទៅវិញ.! តើនឹងមានរឿងអ្វីកើតឡើងរវាងស្នេហា...