💜យានអវកាសស្នេហ៍✨

2.8K 240 3
                                    

Episode 33 : ក្រៅបន្ទប់.!

Jungkookយកអាវរលុងផុតភ្លៅមួយស្លៀកអោយនាយតូចមុននឹងបីគេចេញទៅក្រៅដោយស្ងៀមស្ងាត់ព្រោះខ្លាចរំខាន់លោកKimនិងភរិយាប៉ុន្តែដោយសារតែថេយ៉ុងយំខ្លាចពេកទើបធ្វើអោយពួកគាត់ដឹងអោយទាល់តែបាន។

« មានរឿងអ្វីនឹង? »លោកKimសួរបន្ទាប់ពីដើរចេញពីបន្ទប់ចុះមកខាងក្រោមទាំងស្លន់ស្លោរព្រោះឮសម្លេងដូចជាថេយ៉ុងកំពុងតែយំ។

« លោកប៉ាគឺ... »Jungkookប្រុងនឹងនិយាយប្រាប់ប៉ុន្តែថេយ៉ុងក៏ស្រែកយំកាត់មិនអោយនិយាយ បើប៉ារបស់គេដឹងថាជុងហ្គុកធ្វើអោយគេឈឺបែបនេះគាត់ច្បាស់ជាខឹងជុងហ្គុកមិនខាន។

« ហិកៗ...ឈឺណាស់ជុង »Taehyungគោះស្មារជុងហ្គុកខ្លាំងៗទាំងក្រឺតមិនស្ទើរ មនុស្សកំពុងឈឺជិតស្លាប់ទៅហើយ នៅមកឈរបកស្រាយអូសក្រឡាដល់ណាទៀត?>,<

« យកកូនថេយ៍ទៅពេទ្យមុនទៅជុង.! បន្តិចទៀតប៉ាជាមួយនឹងម៉ាក់ឯងទៅតាមក្រោយ »លោកKim សម្លឹងមើលទៅភ្លៅរបស់ថេយ៉ុងដែលកំពុងតែហូរឈាមមកមិនឈប់ទើបគាត់រហ័សដេញគេអោយទៅមុន គ្រាន់តែឃើញប៉ុណ្ណឹងគាត់អាចកាត់ន័យដឹងខ្លះៗបាត់ទៅហើយ។

« បាទលោកប៉ា.! ទ្រាំណាអូនណា...បងសុំទោស »Jungkookនិយាយបណ្តើរបីថេយ៉ុងបណ្តើរមុននឹងដាក់កាយតូចទៅក្នុងឡានរួចក៏បើកឡានចេញទៅមន្ទីពេទ្យយ៉ាងលឿនតាមដែលអាចធ្វើបាន។

មន្ទីពេទ្យ.....

Jungkookបីរាងកាយទន់ល្អូកចូលទៅខាងក្នុងទាំងបារម្ភ នាយភ័យសឹងតែស្រែកយំនៅពេលដែលមកដល់ខាងមុខមន្ទីពេទ្យងាកទៅឃើញថេយ៉ុងសន្លប់ទាំងមុខស្លេកស្លាំងបាត់ទៅហើយ។

« អធ្យាស្រ័យលោកចូលមិនបានទេ.! សូមរងចាំនៅខាងក្រៅ »ក្រុមគ្រូពេទ្យហាមឃាត់ជុងហ្គុកដែលប្រុងនឹងសម្រុកចូលបន្ទប់សង្គ្រោះបន្ទាន់ដែរ។

« ហ៊ើយ.! »Jungkookដកដង្ហើមធំទាំងស្មុកស្មាញក្នុងចិត្តភ័យមិនទាន់បាត់ ស្របពេលនោះនាយស្រាប់តែឃើញជីមីនដើរចេញមកពីបន្ទប់ពិនិត្យអការៈអ្នកជំងឺទើបនាយរហ័សហៅមិត្ត។

« មីន.! »Jungkookលើកដៃក្រវីតិចៗ ខណៈពេលនោះJiminក៏ប្រញាប់ងាករកម្ចាស់សម្លេងព្រោះដឹងថាសម្លេងនេះជាសម្លេងរបស់ជុងហ្គុក។

💜យានអវកាសស្នេហ៍✨( ចប់✔️)Opowieści tętniące życiem. Odkryj je teraz