💜យានអវកាសស្នេហ៍✨

2K 204 0
                                    

Episode 56 : គួរអោយស្អប់.!

Taehyungឈរអោបពោះសើចខខឹកម្នាក់ឯង ខណៈនោះលោកKimក៏ក្រោកឡើងស្ទុះមកទាញដៃរបស់គេមួយទំហឹងទៅជិតគាត់។

« ហេតុអ្វីក៏កូនធ្វើបែបហ្នឹងថេយ៉ុង? កូនក្លាយជាមនុស្សបែបនេះតាំងពីពេលណា »លោកKimស្តីអោយថេយ៉ុងខ្លាំងៗប៉ុន្តែមើលទៅថេយ៉ុងហាក់ដូចជាមិនខ្លាចគាត់ទាល់តែសោះ។

« លោកប៉ាកាន់ជើងវា? បើប៉ាស្រឡាញ់វាណាស់យកវាធ្វើកូនទៅអញ្ចឹង »Taehyungស្រែកដាក់ឪពុកវិញ គាត់មិនទាន់ដឹងនោះទេថានាងនោះសាហាវប៉ុណ្ណារហេតុអ្វីក៏ចេះតែកាន់ជើងគេអញ្ចឹង?

« កុំឈ្លោះគ្នាដោយសារតែខ្ញុំជាអ្នកដទៃអី.! លោកអ៊ុំកុំបន្ទោសថេយ៉ុងអី.! ប្រហែលជាខ្ញុំគួរអោយស្អប់ខ្លាំងហើយទើបគេធ្វើបែបនេះ »Sallyដើរតួជាមនុស្សល្អ និយាយទាំងរលីងរលោងដាក់លោកKim និងអ្នកស្រីKimបន្ទាប់ពីក្អួតឆ្អែតឆ្អន់។

« អត់ទេក្មួយ.! ក្មួយគួរអោយស្រឡាញ់ណាស់មកពីកូនអ៊ុំទៅវិញទេដែលគួរអោយស្អប់ មកពីអ៊ុំប្រដៅគេមិនដិតដល់ទើបបណ្តាលអោយគេមានចរឹកមិនល្អបែបនេះ.! អោយអ៊ុំសុំទោសជំនួសគេផង »លោក Kimនិយាយសង្កត់ត្រង់ពាក្យគួរអោយស្អប់ដែលជាហេតុធ្វើអោយថេយ៉ុងចាប់ផ្តើមមានអារម្មណ៍អន់ចិត្តភ្លាមៗតែម្តង។

« លោកប៉ាថាអ្នកណាគួរអោយស្អប់? »Taehyung សួរឡើងវិញម្តងទៀតទាំងរលីងរលោង ខណៈនោះជុងហ្គុកក៏ដើរចូលទៅកាន់ដៃរាងតូចប្រុងនឹងនាំចេញប៉ុន្តែអ្នកម្ខាងមិនព្រម ចង់នៅនិយាយអោយដឹងរឿងសិន។

« គឺឯងហ្នឹងហើយ.! ចរឹកមិនដឹងកាត់ទៅរកអ្នកណាទេ.! ចរឹកពាល »លោកKimថាអោយរាងតូចជាកូនបន្ថែមព្រោះខឹងមិនទាន់បាត់។

« បានហើយបង.! »អ្នកស្រីKimឃាត់នៅពេលដែលឃើញទឹកមុខឪពុកនិងកូនកំពុងតែពាក់មុខយក្សដាក់គ្នាទៅវិញទៅមក រីឯSallyវិញក៏លើកជញ្ជើមឌឺថេយ៉ុងនៅពេលដែលឃើញនាយតូចងាកមកមើលមុខរបស់នាង ខណៈនោះថេយ៉ុងទ្រាំមិនបានក៏ស្ទុះទៅវៃSallyតែម្តងលែងខ្វល់ថាអ្នកណានៅទីនេះឃើញទៀតហើយ។

« អូយ.! កុំធ្វើបាបខ្ញុំអី »Sallyធ្វើជាស្រែកយំរកជំនួញពីលោកKimនៅពេលដែលត្រូវថេយ៉ុងហក់មកវៃ នាងសុខចិត្តនៅស្ងៀមអោយថេយ៉ុងវៃដើម្បីធ្វើជាតួកំសត់។

💜យានអវកាសស្នេហ៍✨( ចប់✔️)Onde histórias criam vida. Descubra agora