💜យានអវកាសស្នេហ៍✨

2.2K 222 5
                                    

Episode 67 : ហេតុអ្វីក៏Appaទៅចោលពួកយើង?

ព្រឹកថ្ងៃថ្មីឈានមកដល់Jungkookបានងើបពីប្រលឹមដើម្បីមើលកូនព្រោះរាល់ដងមានថេយ៉ុងជាអ្នកងើបលួងលោមប៉ុន្តែពេលនេះគ្មានថេយ៉ុងទៀតនោះទេទើបនាយត្រូវងើបមើលកូនដោយខ្លួនឯង។

« អូនដាច់ចិត្តណាស់ថេយ៍.! សូម្បីក្នុងសុបិនក៏អូនមិនព្រមអោយបងជួបដែរ »Jungkookងើបអង្គុយអន់ចិត្តនឹងប្រពន្ធ បើមិនបានជួបក្រៅហើយហេតុអ្វីក្នុងសុបិនក៏មិនអោយជួបទៀត? ឬក៏ចង់ពង្រាត់ពួកគេដល់ក្នុងសុបិនទៀត។

« ឈប់យំទៅកូនឆ្លាត.! ចាំប៉ាងូតទឹកអោយនឹងបានចុះទៅលេងជាមួយនឹងលោកតាណា »Jungkook ថាហើយក៏លើកពរកូនឡើងយកទៅបន្ទប់ទឹកជាមួយខ្លួនដើម្បីងូតទឹករួមគ្នាតែម្តង បន្ទាប់ពីរួចរាល់អស់ ហើយជុងហ្គុកក៏បានបីGuguចុះទៅខាងក្រោមទាំងមុខមិនរីកសូម្បីបន្តិច បើនិយាយពីភ្នែករបស់នាយវិញមិនបាច់មើលនោះទេ គឺហើមដូចឃ្មុំទិចអញ្ចឹង។

« មកហើយឬកូន? យប់មិញមានគេឬអត់នឹង? មុខឡើងស្លក់អស់ហើយ »អ្នកស្រីKimដងដង្ហើមធំហៅជុងហ្គុកអោយអង្គុយជិតខ្លួនមុននឹងលើកដៃរបស់គាត់ទៅអង្អែលមុខជុងហ្គុកថ្នាក់ថ្នមដូចកូនបង្កើត ពេលនេះគាត់សល់តែកូនប្រសារស្វាមីនិងចៅប៉ុណ្ណោះ គាត់មានតែព្យាយាមមើលថែរទាំពួកគេអោយបានល្អបំផុតតាមដែលអាចធ្វើបាន ធ្វើយ៉ាងមិចទៅបើថេយ៉ុងគ្មានវាសនាអាចរស់បានយូរទៅហើយនោះ។

« ខ្ញុំមិនអីទេអ្នកម៉ាក់.! ខ្ញុំនឹងរឹងមាំ ខ្ញុំមិនអោយថេយ៉ុងខកបំណងដោយសារតែកូនឡើយ »Jungkook និយាយទាំងញញឹមស្ងួតដាក់ម្តាយក្មេក គេក៏រាងសប្បាយចិត្តបន្តិចដែរ ដែលលោកKimនិងភរិយាមិនប្រកាន់គេដែលជាកូនប្រសារហើយថែមទាំងស្រឡាញ់គេដូចកូនបង្កើតថែមទៀត។

« ហឹម.! ប៉ាបានអោយគេធ្វើផ្នូររបស់កូនថេយ៍នៅខាងក្រោយភូមិគ្រិះរួចហើយ »លោកKimនិយាយប្រាប់ជុងហ្គុកខណៈពេលដែលលើកពរចៅលេង គាត់បានធ្វើវាតាមសំណូមពររបស់ជុងហ្គុក។

« អញ្ចឹងកូនផ្ញើរGuguផងណា.! ថេយ៉ុងកំពុងតែចាំកូនហើយមើលទៅ កូនខ្លាចគេខឹងបើសិនជាកូនយឺតយ៉ាវ »Jungkookនិយាយចេញមកដូចជាមនុស្សរវើរវាយមុននឹងក្រោកឡើងដើរចូលផ្ទះបាយយកនំដែលថេយ៉ុងចូលចិត្តបំផុតទៅជាមួយពីរបីកញ្ចប់ផងដែរ។

💜យានអវកាសស្នេហ៍✨( ចប់✔️)Donde viven las historias. Descúbrelo ahora