💜យានអវកាសស្នេហ៍✨

2.7K 299 6
                                    

Episode 73 : ខឹង.!

   ដោយអត់ទ្រាំនឹងសម្លេងកូនយំមិនបានថេយ៉ុងក៏សម្រេចចិត្តដើរទៅចាប់ទាញកញ្ចឹង.ករបស់ជុងហ្គុកអោយអោនចុះមកប៉ះនឹងមាត់របស់នាយ ចំណែកឯGuguវិញគ្រាន់តែឃើញបែបនេះភ្លាមធ្វើអោយគេស្ងាត់មាត់ឆឹងតែម្តងនៅតែTaewanប៉ុណ្ណោះដែលគិតតែពីស្រែកយំមិនបាត់សោះ។

« ប៉ុណ្ណោះពេញចិត្តឬនៅ? »Taehyungលើកដៃរុញកាយក្រាស់របស់ស្វាមីចេញវិញបន្ទាប់ពីថើបមាត់គ្នាបានមួយសន្ទុះធំ រីឯជុងហ្គុកវិញមិនមាត់មិននិយាយអ្វីទាំងអស់គិតតែពីធ្វើភ្នែកភ្លឹសៗព្រោះនាយខានប៉ះបបូរមាត់តូចមួយនេះ2ឆ្នាំមកហើយ។

« ពេញចិត្តណាស់ៗ...ហិៗ »Guguអង្គុយសើចលើកមេដៃអោយអ្នកមានគុណទាំងពីរ ទាំងដែលមិញនេះយំស្ទើរតែបែកផ្ទះសោះ។

« អា៎Taewan.! ឈប់យំទៅកូនសម្លាញ់...កូនឃើញទេGugu? ប្អូនយំតាមកូនឡើងស្លេកមុខអស់ហើយ »Taehyungស្តីអោយGuguរួចក៏រត់មកលើកពរថេវ៉ាន់ឡើងដើម្បីអោបលួងលោម Taewanនៅតូចនៅឡើយតែគេយំគឺយំហើយ មិនអាចចង់យំក៏យំចង់បាត់ក៏បាត់ដូចជាGuguនោះទេ។

« អាអូនយំតាមកូនដោយខ្លួនឯងសោះ.! »Guguពេបមាត់តមាត់ជាមួយថេយ៉ុងមិនបាត់សូម្បីមួយម៉ាត់។

« អា៎...ឈប់យំទៅកូន »Taehyungលាត់អាវឡើងអោយTaewanមឹមទ្រូងរបស់គេនៅចំពោះមុខហ្គូៗនិងJungkook ខណៈនោះTaewanក៏បឺតជញ្ជួកដើមទ្រូងរបស់ថេយ៉ុងទាំងបិទភ្នែកសង្ងំគេងទោះជាទ្រូងថេយ៉ុងគ្មានទឹកដោះក៏ដោយ ចំណែកឯដៃរបស់គេវិញម្ខាងលើកដៃប៉ះដើមទ្រូងម្ខាងទៀតរបស់ថេយ៉ុងដែលនៅទំនេរ។

« Guguចង់មឹមដូចTaewanដែរ »Guguធ្វើមុខកំសត់អង្គុយលើសាឡុងម្នាក់ឯង ចំណែកជុងហ្គុកវិញគ្រាន់តែឮសម្តីរបស់កូនភ្លាមនាយក៏ស្រាប់តែផ្ទុះសំណើចចេញមកមុននឹងដើរទៅរកកូន។

« មិនបានទេកូន.! កូនធំហើយមិនអាចមឹមបានទៀតទេហើយណាមួយវាជារបស់ប៉ាៗទេ »Jungkookនិយាយប្រាប់Guguតិចៗល្មមឮតែពីរអ្នកឪពុកកូនប៉ុណ្ណោះ។

« ជារបស់ប៉ាៗ? ចុះប៉ាៗធំជាងកូនផងមិចក៏ប៉ាៗមឹមបានហើយកូនមឹមមិនបាន? »Guguសួរទាំងភ្នែកឡេឡឺបែបក្មេងមិនដឹងខ្យល់ គេសួរឮៗធ្វើអោយឮដល់ត្រចៀករបស់ថេយ៉ុងដែលនៅក្បែរនោះ។

💜យានអវកាសស្នេហ៍✨( ចប់✔️)Tempat cerita menjadi hidup. Temukan sekarang