Episode 24 : បងស្រឡាញ់អូន.!
« ខ្ញុំស្អប់បង.!...ហិកៗ »Taehyungអោបពោះយំយ៉ាងខ្សិបខ្សួលម្នាក់ឯង ខណៈពេលនោះលោកនាយកសាលាក៏រហ័សចូលទៅមើលព្រោះឃើញសិស្សឈរមើលដូចជាអ៊ូអរពេក។
« ថេយ៉ុង? Bogum? ពួកឯងធ្វើអ្វីនឹង? »លោកនា-យកសួរទៅកាន់ពួកគេទាំងចម្ងល់ព្រោះនៅពេលគាត់មកដល់គាត់ក៏ឃើញBogumសន្លប់លើដីចំណែកថេយ៉ុងអង្គុយយំអោបពោះបាត់ទៅហើយ។
« ពួកគេវាយគ្នាជាមួយជុងហ្គុក.! »សិស្សស្រីម្នាក់ប្រាប់នាយកតាមការមើលឃើញ ខណៈនោះមិត្តរបស់នាងក៏រហ័សទាញនាយចេញកុំអោយនិយាយព្រោះបើសិនជាលោកនាយកដឹងជុងហ្គុកច្បាស់ជាត្រូវពិន័យទៀតពុំខាន។
« កូនៗទាំងអស់គ្នាប្រញាប់ចូលរៀនវិញចុះ.! ចំណែកពួកឯងពីរអ្នកជួយយកBogumទៅពេទ្យក្នុងសាលាផង »លោកនាយកបញ្ជាឆ្វេងស្តាប់ទើបម្នាក់ៗរហ័សរហួនធ្វើតាម ហើយពេលនេះក៏នៅសល់តែលោកនាយកនឹងថេយ៉ុងប៉ុណ្ណោះ។
« យើងនឹងCallហៅលោកគីមអោយមកយកឯងចុះ.! »លោកនាយកនិយាយមិនទាន់ផុតពីមាត់ផងថេយ៉ុងក៏រហ័សប្រកែកញាប់មាត់។
« ទេ.! ខ្ញុំមិនអីទេ..សុំអង្វរកុំប្រាប់គាត់អី »Taehyungលើកដៃជូតឈាមលើច្រមុះរួចនិយាយទៅកាន់លោកនាយកបែបអង្វរក។
« ហឹម.! អញ្ចឹងឯងទៅផ្ទះចុះ..ចំណែកជុងហ្គុកទុកអោយយើងជាអ្នកចាត់ការ »លោកនាយកលោកដៃអង្អែលក្បាលថេយ៉ុងបន្តិចបន្ទាប់មកក៏អនុញ្ញាតអោយគេទៅផ្ទះព្រោះឃើញដូចជាមិនសូវស្រួល។
« មិនបាច់ធ្វើអ្វីគេទេ.! ចាត់ទុកថាគ្មានរឿងអ្វីកើតឡើងទៅចុះ...លាសិនហើយ »Taehyung និយាយកំបុតៗរួចក៏ដើរចេញពីសាលាទាំងធីងធោងមើលផ្លូវសឹងមិនឃើញ នៅពេលមកដល់ខាងក្រៅនាយស្រាប់តែឃើញជុងហ្គុកឈរផ្អែកខ្នងនឹងរបងសាលាហាក់ដូចជាកំពុងតែរងចាំនរណាម្នាក់។
« ហ៊ើយ~ ឈប់រង្វង់ទៅ »Taehyungឃើញជុងហ្គុកហើយនាយក៏ប្រងើយដើរឆ្កុយកាត់មុខរបស់ជុងហ្គុកព្រោះនាយគិតថាមកពីនាយស្រមៃឃើញរូបរាងរបស់ជុងហ្គុកដោយខ្លួនឯង។
« ឈប់សិន »Jungkookរូបពិតសម្លេងពិតរត់មកចាប់ដៃរបស់ថេយ៉ុងជាប់អោយបញ្ឈប់ដំណើរ ចំណែកថេយ៉ុងវិញទោះដឹងថាជាជុងហ្គុកពិតក៏នាយគ្មានអារម្មណ៍រំជើបរំជួលអ្វីទៀតដែរ។
ESTÁS LEYENDO
💜យានអវកាសស្នេហ៍✨( ចប់✔️)
Fanficបាតុភូតចម្លែកបាននាំយកអ្នកវិទ្យាសាស្រ្ត2050ពីរអ្នកមករស់នៅក្នុងឆ្នាំ2020វិញដោយប្រើជីវិតជាសិស្សសាលាធម្មតា អ្វីដែលគួរអោយចាប់អារម្មណ៍នោះគឺថេយ៉ុងនិងជុងហ្គុកគឺជាសត្រូវស្លាប់រស់និងគ្នាចំណែកសាងហ៊ុននិងយ៉ុនហូបែរជាគូស្នេហ៍ទៅវិញ.! តើនឹងមានរឿងអ្វីកើតឡើងរវាងស្នេហា...