💜យានអវកាសស្នេហ៍✨

3K 271 0
                                    

Episode 18 : ខ្ញុំស្អប់បំផុត.!

រំលងទៅដល់ថ្ងៃត្រង់ជុងហ្គុកក៏បានចេញទៅញ៊ាំអាហារថ្ងៃត្រង់នៅជិតសាលាជាមួយនឹងជីមីនព្រោះត្រូវចូលរៀននៅពេលរសៀលវិញ។

« ជុង.! មួយរយៈនេះដូចជាភ្លឹកៗដល់ហើយ...មានអ្វីមែនទេ? »Jiminសួរទៅកាន់មិត្តទាំងចម្ងល់ព្រោះសង្កេតឃើញមួយរយៈនេះជុងហ្គុកដូចជាគ្មានប្រលឹងនៅក្នុងខ្លួនសោះ។

« ហឹម.! គ្មានអីទេ »Jungkookភ្ញាក់ពីការគិតបន្ទាប់ពីឮសម្តីរបស់មិត្តសួរ ជុងហ្គុកក៏រហ័សឆ្លើយទាំងញញឹមមិនសូវសមព្រោះកុហក។

« មានអ្វីក៏ប្រាប់មកណា.! កុំលាក់គ្នាអី យើងអន់ចិត្ត »Jiminដកដង្ហើមធំបន្តិចមុននឹងឈ្ងោកមុខញ៊ាំអាហារបន្ត គេអន់ចិត្តនៅពេលដែលជុងហ្គុកមានរឿងលាក់បាំងពីគេបែបហ្នឹង។

« យើងពិបាកចិត្ត.! យើងចង់ដឹងអំពីដំណឹងរបស់ថេយ៉ុង »Jungkookនិយាយប្រាប់Jiminត្រង់ៗទាំងរអៀសខ្លួន ចំណែកជីមីនក្រោយឮបែបនេះនាយស្ទើរតែអួលបាយភ្លាមៗទៅហើយ។

« យើងសួរឯងតាមត្រង់នៅយប់នោះឯងនឹងគេមានរឿងអ្វីទើបដល់ថ្នាក់ចូលពេទ្យ? »Jiminសួរទាំងអារម្មណ៍ច្របូកច្របល់ទៅកាន់មិត្ត។

« គឺយើងធ្វើបាបគេ »Jungkookបន្តទាំងអោនមុខចុះប៉ុន្តែមិនហ៊ានប្រាប់ជីមីនឡើយថាគេបានរំលោភនិងធ្វើបាបថេយ៉ុងយ៉ាងព្រៃផ្សៃនោះ។

« ហេតុអ្វីបានជាឯងធ្វើបាបគេ? »Jiminនៅតែជម្រិតសួរមិនឈប់ គេមិនមែនចេះដឹងរឿងគេទេក៏ប៉ុន្តែគេគ្រាន់តែសួរអោយដឹងនឹងអាលបានផ្តល់មតិអោយទៅមិត្តវិញ។

« មកពីគេក្បាលរឹងពេក.! ហ៊ើយ..ពិបាកប្រាប់ឯងណាស់ »Jungkookដកដង្ហើមធំយ៉ាងវែងរួចយកដៃឆ្លីសក់ខ្លួនឯងឡើងរញេរញៃ។

« បើចង់ដឹងដំណឹងរបស់គេណាស់ក៏ទៅសួរមិត្តរបស់គេទៅក្រែងពួកគេដឹង »Jiminនិយាយហើយក៏បួញមាត់បង្ហាញប្រាប់ថាមិត្តរបស់ថេយ៉ុងកំពុងតែអង្គុយញ៊ាំអ្វីមិនឆ្ងាយពីពួកគេប៉ុន្មានឡើយ។

« យើង... »Jungkookងាកតាមមិត្តប្រាប់ក៏បានឃើញBogumនិងYoongiកំពុងអង្គុយនៅទីនោះពិតមែនប៉ុន្តែទាស់ត្រង់ថានាយមិនហ៊ានទៅទើបរាងរារែកចិត្ត ចង់ទៅបន្តិចអត់បន្តិច។

💜យានអវកាសស្នេហ៍✨( ចប់✔️)Tempat cerita menjadi hidup. Temukan sekarang