💜យានអវកាសស្នេហ៍✨

2.8K 242 0
                                    

Episode 31 : ពាក្យសន្យា.!

លោកKimលើកដៃអង្អែលក្បាលកូនប្រុសតិចៗទាំងស្នាមញញឹមជាប់មាត់ ឪពុកឯណាដែលដាច់ចិត្តឈរមើលកូនឈឺចិត្តស្ទើរស្លាប់ស្ទើររស់នោះ។

« កូនស្រឡាញ់ប៉ា »Taehyungអោបឪពុកណែនដៃទាំងញញឹមលាយទឹកភ្នែក តាំងពីគេចូលក្នុងរាងកាយរបស់ថេយ៉ុងមកគេមិនដែលសប្បាយចិត្តអ្វីដូចជាពេលនេះឡើយ។

« យ៉ាងមិច? ចុះរាល់ដងមិនស្រឡាញ់ទេឬ? »លោកKimសើចរួចក៏លើកដៃទៅជូតទឹកភ្នែកអោយកូនប្រុសថ្នមៗ។

« រាល់ដងស្រឡាញ់ប៉ុន្តែថ្ងៃនេះស្រឡាញ់ជាងរាល់ដងទៅទៀត »Taehyungសើចខិកៗអ្នកស្រីKimក៏សើចតាម នៅពេលដែលបានឃើញសុភមង្គលប្តីនិងកូននៅចំពោះមុខ។

« អាកូនកំហូចឯងនេះ.! បានហើយឡើងទៅសម្រាកចុះមើលទៅកូនថ្ងៃនេះដូចជាហត់ដែរហើយ...បើមានអារម្មណ៍ចង់ក្អួតឬឈឺក្បាលអីប្រាប់ប៉ានិងម៉ាក់ឮទេ? »លោកKimអង្អែលក្បាលកូនប្រុសតិចៗមុននឹងដេញអោយគេទៅសម្រាក។

« បាទ.! »Taehyungងក់ក្បាលទាំងឆ្ងល់ក្នុងចិត្តសារជាថ្មី គាត់ចេះតែនិយាយសម្តីចម្លែកៗដាក់គេរហូត អោយគេចង់ក្អួតយ៉ាងមិចបើគេនៅធម្មតានឹង?

Skip✨

ព្រឹកថ្ងៃថ្មីក៏បានឈានមកដល់Jiminស្ពាយកាតាបដើរចូលសាលាជាមួយនឹងជុងហ្គុកដូចកាលពីមុន ប៉ុន្តែជុងហ្គុកនៅចាំថេយ៉ុងមុខសាលាសិនទើបJiminដើរចូលទៅខាងក្នុងមុន។

« អេ.! Jimin »សម្លេងមាំស្រែកហៅJiminពីចម្ងាយ មិនបាច់ប្រាប់ក៏ជីមីនដឹងស្រាប់ថាជាអ្នកណាទើបនាយរហ័សងាកទៅមើល។

« យ៉ុនហ្គី.! »Jiminក្តាប់ខ្សែរកាតាបតបជាមួយយ៉ុនហ្គីវិញទាំងញញឹមមិនសូវសមព្រោះលើកនេះយ៉ុនហ្គីមិនបានមកម្នាក់ឯងដូចរាល់ដងនោះទេគឺនាយមកជាមួយសង្សារដែលឈរអោបគ្នាថ្ងៃមុននោះ។

« មកម្នាក់ឯងទេឬ? អូ...ខ្ញុំភ្លេចណែនាំអោយស្គាល់នេះគឺបូរ៉ាត្រូវជាគូដណ្តឹងរបស់ខ្ញុំ »Yoongi ណែនាំគូដណ្តឹងរបស់ខ្លួនប្រាប់ទៅកាន់ជីមីន។

« សួស្តីបូ...រ៉ា »Jiminលើកដៃសួរស្តីBoraទាំងកល់ទឹកភ្នែករកយំចេញមកប៉ុន្តែនាយព្យាយាមទប់ព្រោះមិនចង់អោយYoongiនិងគូដណ្តឹងរបស់គេឃើញ។

💜យានអវកាសស្នេហ៍✨( ចប់✔️)Nơi câu chuyện tồn tại. Hãy khám phá bây giờ